ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​មនុស្ស​​​អត់ក្តីមេត្តាពេក​​ហើយ !

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លា.ប់​ពេល​គាត់​កំពុង​ដើរ​ដេញគោ​ក្រោម​ភ្លៀងរលឹម កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ឧសភា នៅ​ភូមិ​ប៉ែន ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។ មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លា.ប់​ពេល​គាត់​កំពុង​ដើរ​ដេញគោ​ក្រោម​ភ្លៀងរលឹម កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ឧសភា នៅ​ភូមិ​ប៉ែន ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។

មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ រស់ គឿ​ត ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​គាត់​ដើរទៅ​គោ​នៅ​ក្រោយ​ផ្ទះ ដែល​មេឃ​កំពុង​ភ្លៀងរលឹម​។ កំពុង​ដើរមក​ដេញ​សត្វ​គោ​នៅ​ក្រោយ​ផ្ទះ​មេឃ​កំពង់​ភ្លៀងរលឹម​។

សូម​រំលឹក​ថា រយ​:​ពេល​០៣​ថ្ងៃ​កន្លង​ទៅ​នេះ រន្ទះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​០៣​នាក់​ផ្ទួន​ៗ​ គួ​រឱ្យ​ភ័យ​ខ្លាច​បំផុត​។ ឧប្បតិ​
ហេ​តុនៃ​គ្រោះ​ធម្មជាតិ​បាន​កើតឡើង នៅ​ពេល​មាន​ភ្លៀង ដែល​លាយឡំ​ទៅ​ដោយ​ផ្គរ ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។

បើ​តាម​របាយ​ការ​ណ៍​អាជ្ញាធរ មាន​មនុស្ស​ច្រើន​នាក់​ហើយ ដែល​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់ រីឯ​លំនៅ​ឋាន​រាប់រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ