ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dove ជា​សាប៊ូ​កក់សក់ និង​ក្រែ​ម​បន្ទន់​សក់​បាន​យ៉ាង​ល្អ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្លួន​ចូលរួម​ធ្វើ​ម៉ូ​ដស​ក់ដោយ​សេរី ហាង​សុ​ជាតិ​សាឡ​ន​ ​បាន​ធ្វើការ​បង្ហាញ​ផលិតផល​សាប៊ូ​កក់សក់ និង​ក្រែ​ម​បន្ទន់​សក់ Dove ជូន​ដល់​សាធារណជន​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ និង​ទី​៣០ តុលា

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្លួន​ចូលរួម​ធ្វើ​ម៉ូ​ដស​ក់ដោយ​សេរី ហាង​សុ​ជាតិ​សាឡ​ន​    ​បាន​ធ្វើការ​បង្ហាញ​ផលិតផល​សាប៊ូ​កក់សក់ និង​ក្រែ​ម​បន្ទន់​សក់ Dove  ជូន​ដល់​សាធារណជន​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ និង​ទី​៣០ តុលា ២០១៥ មកនេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ចាប់ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់​។​    ​    ​    ​    ​    ​    ​   
លោកស្រី គង់ កូ​លី​ន ជា​អ្នកជំនាញ​ខាង​ម៉ូ​ដ​សក់​នៅ​ហាង​សុ​ជាតិ​សាឡ​ន បាន​ធ្វើ​បទ​បង្ហាញ​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សក់​ខូច ដូច​ជា​កំ​ដៅ​ពី​ម៉ាស៊ីន​កក់សក់ ឬ​ម៉ាស៊ីន​ផ្លុំ​សក់ សា​ធាតុគីមី​ដែល​មាននៅ​ក្នុង​ផលិតផល​តុបតែង​សក់​មាន​ដូច​ជា ប្រាយ​បាញ់​សក់ ថ្នាំលាប​ពណ៌​សក់ ហើយ​និង​កត្តា​ធម្មជាតិ​ជា​ច្រើន​ទៀត ដូច​ជា​កំ​ដៅ​ពី​ព្រះអាទិត្យ ផ្សែង​ពុល​ផ្សេង​ៗ​ដែល​យើង​មិន​អាច​ជៀស​ផុត​។ លោកស្រី កូ​លី​ន បាន​បញ្ជាក់​ថា កត្តា​ទាំងនេះ យើង​មិន​អាច​បញ្ឈប់​ពួក​គាត់​ពី​ការ​ធ្វើ​សក់​បាន​នោះ​ទេ ពួក​គាត់​អាច​នៅ​តែ​បន្ត​ធ្វើ​សក់​តាម​ចំណង់ចិត្ត​របស់​ពួក​គាត់​។ តែ​ទោះ​យ៉ាងណា សម័យ​បច្ចុប្បន្ន​ក្រុម​អ្នក​ស្រា​ជ្រាវ​បាន​រក​ឃើញ​ផលិតផល​ដែល​អាច​ថែរក្សា​សុខភាព​សក់​បាន។​

លោកស្រី សំ​សុ​ជាតិ​តា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​យូ​នី​លី​វើ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឈុត​សាប៊ូ​កក់សក់ Dove Intense Hair Repair មាន​ប្រសិទ្ធភាព​ទ្វេ​ដង និង​ថែបំប៉ន​សរសៃសក់​ពី​ខាងក្រៅ​ដល់​ស្រទាប់​ខាងក្នុង​ធ្វើ​ឲ្យ​សក់​ទន់​រលោង និង​មាន​សុខភាព​ល្អ​ឡើង​វិញ ពិសេស​បុរស​ស្រី​អាច​លេង​ម៉ូ​ដស​ក់បាន​តាម​ចិត្ត ដោយ​មិន​អាច​បារម្ភ​ពី​បញ្ហា​សក់​ខូច​ទៀត​ទេ​។

ក្រុមហ៊ុន​យូ​នី​វើ គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក​ខាង​ផ្នែក​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ដែល​មាន​ប្រតិបត្តិការ​ជាង​១៨០​ប្រទេស និង​មាន​ផលិតផល​ម៉ាក់​ល្បី​ៗ​លើ​ពិភពលោក ហើយ​មានការ​ប្រើប្រាស់​ជាង​២០​លាន​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។ ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន គឺជា​ការ​បង្កើត​អនាគត​ថ្មី​ដ៏​ប្រសើរ និង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍ល្អ ស្រស់​ស្អាត និង​ភាព​ពេញលេញ​ដល់​ជីវិត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​បង្ហាញ​សាប៊ូ​កក់សក់ Dove ហាង​សុ​ជាតិ​សាឡ​ន ដែល​ជា​ហាង​ល្បី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ផ្តល់​ភាព​សប្បាយ​ជូន​ដល់​អតិ​ថ​ជន​ដែល​បាន​ចូលរួម​បានការ​ថតរូប​កម្សាន្ត និង​ផ្តិតរូប​ភ្លាម​ៗ​ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ទទួល​បាន​សាប៊ូ​កក់សក់ និង​ក្រែ​ម​បន្ទន់​សក់​ប្រើ​សាកល្បង​ទៀត​ផង​៕