ចូលរួមសោកស្តាយជាអនេក! អ្នកគ្រូឱម យុវណ្ណា អតីតគ្រូបង្រៀនរបាំបុរាណ ទទួលមរណភាព
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណឹងដ៏សោកសៅនៃវិស័យសិល្បៈរបស់ខ្មែរ ក្រោយពីអ្នកគ្រូឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ
រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណឹងដ៏សោកសៅនៃវិស័យសិល្បៈរបស់ខ្មែរ ក្រោយពីអ្នកគ្រូឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ
រាជធានីភ្នំពេញ៖ ចាត់ទុកជាដំណឹងដ៏សោកសៅនៃវិស័យសិល្បៈរបស់ខ្មែរ ក្រោយពីអ្នកគ្រូឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានទទួលមរណភាពនៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ នេះ។ ដំណឹងមរណភាពរបស់អ្នកគ្រូ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើមហាជនមានការសោកស្តាយយ៉ាងខ្លាំង តែយ៉ាងណាក៏ដោយក៏សូមបន់ស្រន់ឲ្យវិញ្ញណក្ខន្តលោកស្រីបានសេចក្តីសុខផងដែរ។
ក្នុងនោះផងដែរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក៏បានចូលរួមសម្តែងនូវការសោកស្តាយចំពោះការលាចាករបស់អ្នកគ្រូ ។ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានបង្ហោះសារថា «ខ្ញុំមានសេចក្តីតក់ស្លុត និងសោកសង្រេងក្រោយពេលដែលបានទទួលដំណឹងអំពីមរណភាពរបស់អ្នកគ្រូ ឱម យុវណ្ណា ហៅអ្នកគ្រូស្រី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣ ទៀបភ្លឺ ដោយរោគាពាធ» ។
លោកបានបន្តថា អ្នកគ្រូឱម យុវណ្ណា គឺអតីតគ្រូបង្រៀនរបាំបុរាណ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ព្រមទាំងធ្លាប់បានចូលរួមបង្ហាត់បង្ហាញ និងដឹកនាំការសម្តែងផ្សេងៗក្នុងក្រុមមហោស្រពបុរាណ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។ ថ្មីៗនេះ អ្នកគ្រូគឺជាសមាជិកាមួយរូបដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវឯកសាររបាំបុរាណ ដើម្បីចងក្រងឯកសារជាមូលដ្ឋាន នៃរបាំបុរាណខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ មរណភាពរបស់អ្នកគ្រូ គឺជាការបាត់បង់ធនធានឆ្នើម និងសំខាន់របស់កម្ពុជា នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង។
លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា «ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ក៏ដូចជាលោកយាយជាទីគោរពស្រឡាញ់ និងសូមបួងសួង សូមវិញាណក្ខន្ធរបស់អ្នកគ្រូបានយោនយោគទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕
ចែករំលែកព័តមាននេះ