រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន យូនីលីវើ កម្ពុជា បានរួមសហការជាមួយធនាគារឯកទេស វីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាតនាំមកនូវកម្មវិធីពិសេសធំបំផុតមិនធ្លាប់មានផ្ដល់ជូនដល់អតិថិជនរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំនេះ។
កម្មវិធីពិសេសសក់ស្អាត ឈ្នះពិតគ្រប់គ្នាមានរយៈពេលបីខែ ចាប់ពីខែតុលានេះតទៅ ក្រុមហ៊ុនធំៗបីបានរួមសហការគ្នាផ្ដល់ជូនលុយបញ្ចូលទូរស័ព្ទឥតគិតថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់កញ្ចប់សាប៊ូកក់សក់ក្លៀរ សាន់ស៊ីល និងប្រព័ន្ធទូរស័ព្ទសែលកាតតាមរយៈភ្នាក់ងារវីងវេរលុយ។ អតិថិជនអាចចូលរួមកម្មវីធីនេះ ដោយគ្រាន់តែទិញសាប៊ូកញ្ចប់ក្លៀរ ឬសាន់ស៊ីលរបស់យូនីលីវើ ហើយយកសំបកកញ្ចប់ដែលប្រើរួចទៅប្ដូរនៅគ្រប់ភ្នាក់ងារវីងវេរលុយទូទាំងប្រទេស។ សំបកកញ្ចប់ប្រើហើយមួយកញ្ចប់ អាចប្ដូរបានលុយបញ្ចូលទូរស័ព្ទ500រៀលពីសែលកាត។
អតិថិជនដែលប្រើប្រព័ន្ធសែលកាតអាចប្ដូរសំបកកញ្ចប់បានរហូតដល់១០កញ្ចប់ ក្នុងមួយថ្ងៃសម្រាប់ទូរស័ព្ទមួយលេខដែលទទួលបានសរុបស្មើនឹង៥.០០០រៀលសម្រាប់ទូរស័ព្ទផ្ញើសារក្នុងប្រព័ន្ធ និងលេងអ៊ីនធើរណេត។ ជាមួយកម្មវិធីនេះ អតិថិជនទាំងអស់មិនត្រឹមតែទទួលបានសក់ស្អាតទេ ថែមទាំងអស់កង្វល់ពីរឿងបញ្ចូលលុយទូរស័ព្ទទៀតផង។
លោក Fredy Ong អគ្គនាយកក្រុមហ៊ុនយូនីលីវើ ប្រចាំប្រទេសកម្ពុជា និងឡាវ បានឱ្យដឹងថា នេះជាមធ្យោបាយល្អបំផុត ដើម្បីរីករាយទទួលបានការផ្ដល់ជូនបន្ថែមដ៏អស្ចារ្យ ព្រមទាំងទទួលបានស្បែកក្បាលមានសុខភាពល្អ និងសក់ភ្លឺរលោងទៀតផង ។
លោកបានបន្តថា កិច្ចសហការរបស់ក្រុមហ៊ុនយូនីលីវើកម្ពុជាជាមួយវីង និង សែលកាត មានគោលដៅចម្បង គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនយើងទាំងអស់ដែលតែងតែគាំទ្រសេវាកម្ម និងផលិតផលផ្សេងៗគ្នារបស់ក្រុមហ៊ុននីមួយៗ ហើយធ្វើឱ្យក្រុមហ៊ុនទាំងបីក្លាយជាជម្រើសជាទីទុកចិត្តសម្រាប់ប្រជាជននៅកម្ពុជា ៕




ចែករំលែកព័តមាននេះ