ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រេ​ឌី​ង ធ្វើ​សិក្ខា​សិលា​បង្ហាញ​ផលិតផល​របស់​ខ្លួន​ដល់​អាជីវករ​មក​ពី​បណ្តា​ខេត្ត​នានា​នៅ​សណ្ឋាគា ជូ​លី​ណា

10 ឆ្នាំ មុន

នៅ​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ២០១៥  នៅ​សណ្ឋាគា ជូ​លី​ណា រាជធានី​ភ្នំពេញ   មាន​រៀបចំ​អង្គ​សិក្ខា​សិលា​មួយ ដ​ម្បី​បង្ហាញ​ផលិតផល​កសិកម្ម​ដល់​អាជីវករ​ជា​ម្ចាស់​ដេប៉ូ​ដែល​មក​ពី​បណ្តារ​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រេ​ឌី​ង ផ្គត់ផ្គង់​ចំណី​សត្វ ថ្នាំ​សត្វ ជី និង​ថ្នាំ​កសិកម្ម ។

លោក​ច័ន្ទ សុ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រ​ឌី​ង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​សហការ​ជាមួយ​ក្រុ​ន​ហ៊ុន  Zenith Crop Seienes Bulgaria ហើយ​បាន​ដាក់​ឲ្យ​ដំណើរការ​ផលិតផល​កសិកម្ម មក​ពី​ប្រទេស​ប៊ុល​ហ្គា​រី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ។ លោក​ច័ន្ទ សុ​ទ្ធី ក៏​បាន​ជំរាប​ជូន​ខ្លះ​ៗ​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រេ​ឌីង ដែរ​ថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ចំណី​សត្វ​នៅ​ចន្លោះ ឆ្នាំ​១៩៩២ ដែល​សកម្មភាព​អាជីវកម្ម​មាន​សណ្ឋាន​ជា​លក្ខណ​:​គ្រួសារ​ដល់​ឆ្នាំ​២០០៤  បាន​ផ្លាស់​ប្តួ​រ​ទៅ​ជា​ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រេ​ឌី​ង ដោយ​មានការ​អនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ នៅ​ឆ្នាំ​២០០៦ ក្រុមហ៊ុន​បាន​សហការ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ដំរី​ក្រហម​នៃ​ប្រទេស​ថៃ ក្រោយមក​ទៀត នៅ​ក្នុង​ឆ្នាំ​២០១១ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Du pont រហូត​ដល់​បច្ចុប្បន្ន ។ ជាក់ស្តែង​ពេល​នេះ ក្រុមហ៊ុន ច័ន្ទ​ឬ​ទ្ធី​ត្រេ​ឌី​ង បាន​សហការ​ជាមួយ​ក្រុមហ៊ុន Zenith Crop Sciences Bulgria ជា​ស្តង់ដា​អន្តរជាតិ និង​សហគមន៍​អឺរ៉ុប​ក្នុង​ប្រទេស​ជាង​៥០ នៅ​អឺរ៉ុប​កណ្តាល ខាងជើង តំបន់​អាស៊ី អាហ្វ្រិក អូស្ត្រាលី តំបន់​ខាងជើង និង​កណ្តាល រួម​ទាំង​តំបន់​អា​មេ​រិ​ក​ខាងត្បូង ។  ឥឡូវនេះ ក្រុមហ៊ុន​កំពុង​កាន់កាប់​ការ​ចុះបញ្ជី​ស្របច្បាប់​ផ្ទាល់ខ្លួន​នូវ​ផលិតផល​ជា​ច្រើន​ជាង​៨០ រួម​មាន​ថ្នាំ​កម្ចាត់​ស្មៅ កម្ចាត់​ជំងឺ កម្ចាត់​សត្វល្អិត ជី​កសិកម្ម និង​ផលិតផល​សម្រាប់​សុខភាព​។ លោក​ច័ន្ទ សុ​ទ្ធី បន្ត​ថា ការ​គាំទ្រ និង​ការ​ប្រើប្រាស់​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន ច័ន្ទរ​ទ្ធី​ត្រ​ឌី​ង មាន​ន័យ​ថា កសិករ​កំពុង​ចំណាយ​ទៅ​លើ​ការ​ទិញ និង​ប្រើប្រាស់​ផលិតផល​ដែល​បង្កើន​គុណភាព ផលិតកម្ម និង​គុណភាព​កសិផល ជាង​នេះ​ទៀត វា​ជា​ចំណែក​មួយ​ដែល​អាច​ជួយ​ក្នុង​ការពារ​បរិស្ថាន​ផង​ដែរ ។

លោក Lvan Gelev នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Zenith Crop Sciences បាន​ឲ្យ​ដឹង​ថា Zenith ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី ហើយ​ស្ថិត​ទ្វីបអឺរ៉ុប និង​បាន​ចែកចាយ​ផលិតផល​របស់​ខ្លួន​ជាង​៥០ នៅ​លើ​ពិភពលោក ដូច្នេះ​រាល់​ផលិតផល​ទាំងអស់​សុទ្ធតែ​ស្តង់ដា​អឺរ៉ុប សូម​ប្រជា​កសិករ​កម្ពុជា ប្រើប្រាស់​ផលិតផល​របស់ Zenith គឺ​ទ​ទូល​បាន​ទាំង​ទិន្នផល​ខ្ពស់ និង​សុខភាព​ល្អ ។

បន្ទាប់​មក Mr Yonko Stamenow នាយក​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន Zenith crop Sciences បាន​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​ផលិត ការ​ទុកដាក់ ការ​ប្រើប្រាស់​ដល់​អាជីវករ​ដែល​ជា​ម្ចាស់​ដេប៉ូ​ទាំងអស់​ឲ្យ​យល់​ពី​របៀប​ប្រើប្រាស់ និង​ណែនាំ​បន្ត​ដល់​កសិករ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់​ឲ្យ​បាន​ជ្រាប ចៀសវាង​ការ​ខាតបង់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​បរិស្ថាន ។ ចុងបញ្ចប់​នៃ​កម្មវិធី​បាន​ចាប់ឆ្នោត​ផ្សងសំណាង មាន​ទូរស័ព្ទ IPhone 6 plus មួយ​រង្វាន់ បាន​ទៅ​លើ​ឈ្មោះ​តាំង សុ​អៀង ម្ចាស់​ដេប៉ូ​នៅ​ដុំ​ដែក ខេត្តសៀមរាប និង​រង្វាន់​មួយ​ចំនួន​ទៀត ៕