ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ប្រកាស​នាំ​ចូល​រថយន្ត Jaguar XE ស៊េរី​ថ្មី​ក្នុង​ប្រទេស​កម្ពុជា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា ) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត Jaguar Land Rover  បាន​ប្រកាស​នាំ​ចូល និង​ចែកចាយ​រថយន្ត​ស៊េរី​ថ្មី​មួយ​ប្រភេទ​ទៀត របស់ Jaguar នោះ​គឺ Jaguar XE នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ តុលា ២០១៥ ពិធី​ប្រកាស​រថយន្ត​ស៊េរី​ថ្មី​នេះ បាន​ធ្វើ​ឡើង​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Jaguar និង Land Rover តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ចូលរួម ។

លោក Paul Varley អ្នកគ្រប់គ្រង​ទូទៅ​រថយន្ត Jaguar & Land Rover បាន​មាន​ប្រសាសន៍​ថា Jaguar XE ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់ ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់ និង​ជួយ​សន្សំ​សំចៃ​ប្រេង​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​រីករាយ​ក្នុង​ការ​បើកបរ​រថយន្ត​ដ៏​ប្រណីត​នេះ ។ រថយន្ត​នេះ បាន​ផលិត​ឡើង​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី តាម​បែប​រថយន្ត​ស្ព័​រ តួខ្លួន​រឹង​មាំ ហើយ​ស្រាល​ស្រ​ឡូ​ន ដែល​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ រួម​ជាមួយ​ភាព​ប្រណីត​នៃ​ផ្នែក​ខាងក្នុង​រថយន្ត​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព ។

លោក​បន្ត​ថា Jaguar បាន​និង​កំពុង​ផលិត​សំណុំ​បច្ចេកវិទ្យា​ដែល​ធ្វើ​ឱ្យ​ការ​បើកបរ​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ ហើយ​ធ្វើ​ឱ្យ​អ្នកបើកបរ និង​រួម​ដំណើរ​មាន​អារម្មណ៍​ធូរស្រាល និង​កាន់តែ​រីករាយ​ខ្លាំង​ឡើង ។ ប្រព័ន្ធ​បន្ថយល្បឿន​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាន​ពង្រឹង​ទៅ​ជា​ប្រព័ន្ធ​ហ្វ្រាំង​ដែល​ឆ្លាត​វៃ ពោរពេញ​ដោយ​សុវត្ថិភាព ហើយ​រួម​ទាំង​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា សងខាង​ដែល​អាច​មើល​ដឹង​ពី​ស្ថានភាព​ផ្លូវ​ជា​មុន​បាន​ផង​ដែរ ។

លោ​កង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា ) បាន​ប្រសាសន៍​ដែរ​ថា រថយន្ត Jaguar បាន​ក្លាយជា​យានជំនិះ​ជា​ផ្លូវការ និង​ជា​ប្រចាំ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ រថយន្ត Jaguar ក៏​ទទួល​បាន​ព្រះរាជ​ដី​ទទួលស្គាល់​ពី​សំណាក់​ព្រះមហាក្សត្រ​នៃ​ប្រទេស​អង់គ្លេស ដោយ​បាន​ជាវ​យក​ទៅ​ធ្វើ​ជា​ព្រះ​ទីនាំង គឺ​ព្រះ​មហាក្សត្រី Elizabeth II និង​ព្រះមហាក្សត្រ Charles ផង​ដែរ ។ ទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពី​គុណ​តម្លៃ​របស់​រថយន្ត Jaguar ហើយ​យើង​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​យើង​អាច​ប្រើប្រាស់​រថយន្ត​ដូច​គ្នា ដែល​នាយក​រដ្ឋមន្ត្រី​នៃ​អង់គ្លេស​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ថា រថយន្ត Jaguar ដែល​នាំ​ចូល​មក​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា ដូច​ជា ប្រព័ន្ធ​ប្រេង​ត្រូវ​បាន​ផលិត​ឡើង​តម្រូវ​តាម​គុណភាព​ប្រេង​នៅ​ប្រទេស​កម្ពុជា ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ត្រូវ​ផលិត​ឡើង​សម​ស្រប​ទៅ​នឹង​បរិយាកាស និង​ប្រព័ន្ធ​គ្រឿង​ក្រោម​រថយន្ត​ផលិតផល​ឡើង​ទៅ​តាម​ស្ថានភាព​ផ្លូវ​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​ឱកាស​សម្ពោធ​ដាក់​លក​រថយន្ត​ប្រណីត Jaguar XE នា​ពេល​នេះ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា ) នឹង​ផ្ដល់​សេវា​ត្រួតពិនិត្យ​រថយន្ត  Jaguar Land Rover គ្រប់​ស៊េរី​ទាំងអស់​ដោយ​ឥត​គិតថ្លៃ ហើយ​អតិថិជន​ដែល​ជាវ​រថយន្ត​ពី​ក្រុមហ៊ុន​ផ្ទាល់ នឹង​ទទួល​បានការ​ធានា​៣​ឆ្នាំ ឬ​១០​ម៉ឺន​គីឡូម៉ែត្រ ៕