ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​ឈានមុខ​គេ​ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​សំខាន់​ៗ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ការ​នាំ​ចេញ​មុខទំនិញ​ពី​កម្ពុជា​ទៅ​បណ្តា​ទីផ្សារ​គោលដៅ​សំខាន់​ៗ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង​៣.៨០៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អា​មេ​រិ​ក​ឈានមុខ​គេ​ដែល​មាន​ទឹកប្រាក់​ជាង​១.៤៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បង្ហាញ​ថា​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សា​សំខាន់​ៗ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មាន ប្រទេស​អាស៊ាន​មាន​ជាង​២៩៧​លាន​ដុល្លារ​អា​មេ​រិ​ក​, សហភាព​អឺរ៉ុប មាន​ជាង​៧១៩​លាន​ដុល្លារ​អា​មេ​រិ​ក​, សហរដ្ឋអាមេរិក​មាន​ជាង​១.៤៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​, ចិន​មាន​ជាង​៣៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​,​ជប៉ុន​២៩៥​លាន​ដុល្លារ​អា​មេ​រិ​,​អង់គ្លេស​មាន​ជាង​១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប្រទេស​ផ្សេង​ទៀត​មាន​ទឹកប្រាក់​ជាង​៤៩៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ ពាក់ព័ន្ធ​និង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​មានការ​កើន​ឡើងជា​លំ​បាប់​ឬ​នាំមុខ​គេ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បើ​តាម…

រាជធានី​ភ្នំពេញ​៖​ការ​នាំ​ចេញ​មុខទំនិញ​ពី​កម្ពុជា​ទៅ​បណ្តា​ទីផ្សារ​គោលដៅ​សំខាន់​ៗ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង​៣.៨០៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អា​មេ​រិ​ក​ឈានមុខ​គេ​ដែល​មាន​ទឹកប្រាក់​ជាង​១.៤៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បង្ហាញ​ថា​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សា​សំខាន់​ៗ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មាន ប្រទេស​អាស៊ាន​មាន​ជាង​២៩៧​លាន​ដុល្លារ​អា​មេ​រិ​ក​, សហភាព​អឺរ៉ុប មាន​ជាង​៧១៩​លាន​ដុល្លារ​អា​មេ​រិ​ក​, សហរដ្ឋអាមេរិក​មាន​ជាង​១.៤៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​, ចិន​មាន​ជាង​៣៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​,​ជប៉ុន​២៩៥​លាន​ដុល្លារ​អា​មេ​រិ​,​អង់គ្លេស​មាន​ជាង​១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប្រទេស​ផ្សេង​ទៀត​មាន​ទឹកប្រាក់​ជាង​៤៩៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

ពាក់ព័ន្ធ​និង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​មានការ​កើន​ឡើងជា​លំ​បាប់​ឬ​នាំមុខ​គេ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បើ​តាម ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក នៅ​តែ​មាន​កំណើន ដោយសារ​មូលហេតុ​មួយ​ចំនួន ដូច​ជា​៖

១)- ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​បន្ត​អនុវត្ត និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។​ ២)- កន្លង​ទៅ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ សូមកុំ​លប់​ការ​បញ្ជា​ទិញ និង​សូម​បន្ត ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​។​៣)- មានការ​ជឿ​ទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ ព្រោះ​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជា​អាច​ផ្គត់ផ្គង់​ទំនិញ​បាន​ទាន់​ពេល និង​គ្រប់​ចំនួន​តាម​ការ​បញ្ជា​ទិញ​។​៤)-​ទំនិញ​មួយ​ចំនួន​ជា​មុខទំនិញ​ដែល​មាន​តម្រូវការ​ថ្មី​នៅ​សហរដ្ឋអាមេរិក​។

ឯកឧត្តម ស៊ា​ង ថៃ មាន​ប្រសាសន៍​ថា​«​មុខទំនិញ​នាំ​ចេញ​សំខាន់​ៗ ដែល​មាន​កំណើន​មធ្យម​តែ​មាន​ទំហំ​ទឹកប្រាក់​ធំ មាន​ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង សំភារៈ​ធ្វើ​ដំណើរ កាបូប​គ្រប់​ប្រភេទ​។​ល​។ ប៉ុន្តែ​ក្នុង​នោះ មាន​ទំនិញ​ខ្លះ​មាន​មាន​ទំហំ​ទឹកប្រាក់​មិនសូវ​ធំ តែ​មានការ​កើនឡើង​ខ្ពស់ ដូច​ជា ទោចក្រយាន សង្ហា​រឹម អំ​ពូ​ល ខ្សែចម្លង​អគ្គិសនី ក្ដារ​កុង​ប្ល៉ា​កេ ជាដើម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ