ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​អង្គការ​តម្លៃ​ស្ត្រី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្តែង​ថ្មី​ៗ​នេះ  ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​អង្គការ​តម្លៃ​ស្ត្រី​ដែល​ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ការ​កកើត​របស់​ខ្លួន​អស់​រយៈពេល​ប្រហែលជា​២០​ឆ្នាំ​មកនេះ​។ ថ្ងៃនេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​អង្គការ​តម្លៃ​ស្ត្រី ដើម្បី​ជួយ​សម្រួល​ដល់​ការ​បណ្តុះបណ្តាល​របស់​ពួក​គេ​។ យើង​សង្ឃឹម​យ៉ាង​ជឿជាក់​ថា ស្ត្រី​មេម៉ាយ​ទាំងនេះ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អង្គការ​តម្លៃ​ស្ត្រី នឹង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ជាមួយ​ជំនាញ​ដែល​ពួក​គេ​បាន​រៀន​ពី​ម៉ាស៊ីន​ទាំងនេះ​»​។
   
លោក​បាន​បន្ថែម​ទៀត​ថា «​យើង​មាន​ផែនការ​ដើម្បី​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​បន្ថែម​ទៀត​ដល់​អង្គការ​តម្លៃ​ស្ត្រី នា​ពេល​អនាគត ហើយ​ជាមួយ​ក្តី​សង្ឃឹម​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនដេរ​ទាំងនេះ នឹង​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​ស្ត្រី​មេម៉ាយ​ក្នុង​អង្គការ​នេះ​»​។

ស្ត្រី​មេម៉ាយ​មួយ​រូប​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ពី​ណា​ហ្គា​វើ​ល​បាន​ឲ្យ​ដឹង​ថា «​យើង​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នាំ​យក​នូវ​សេចក្តី​សង្ឃឹម​ថ្មី​សម្រាប់​ពួក​យើង​។ ឥឡូវនេះ យើង​អាច​ដំណើរការ​នៃ​ការ​បណ្តុះបណ្តាល​របស់​ពួក​យើង​បាន​យ៉ាង​ល្អ​។ បន្ថែម​ពីលើ​នេះ​ទៀត យើង​អាច​រក​ប្រាក់​ចំណូល​ដើម្បី​ឧបត្ថម្ភ​គ្រួសារ​របស់​ពួក​យើង​បានជា​មួយ​ជំនាញ​ដែល​បាន​រៀន​ពី​អង្គការ​តម្លៃ​ស្ត្រី​។  យើង​សូម​ថ្លែង​អរគុណ​ដល់ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សម្រាប់​សន្តាន​ចិត្ត និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួក​យើង​»៕