រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Smart បានប្រកាសការប្រគំតន្ត្រីដ៏ធំមួយសម្រាប់ឆ្នាំ២០១៥ នេះ ដើម្បីស្វែងរកបុរស និងនារីដែលមានល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា «ខ្ញុំលឿនបំផុត» កាលពីពេលថ្មីៗនៅសណ្ឋាគារណាហ្គាវើល។
Smart Mega Concert «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងថ្នាក់ជាតិមានការរួមបញ្ចូលគ្នាធំបំផុតនៃវិស័យកីឡា និងតន្ត្រីដែលមិនធ្លាប់មាននៅកម្ពុជា។ ការប្រកួតប្រជែងថ្នាក់ជាតិនេះ នឹងលើកទឹកចិត្ត និងរកឃើញកីឡាករកាន់តែច្រើនផងដែរនៅកម្ពុជា។ «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងបើកចំហរដល់ប្រជាពលរដ្ឋទាំងអស់គិតពីអាយុ៦ឆ្នាំឡើងទៅ ហើយព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ តុលា ២០១៥ ហើយបន្តជារៀងរាល់ថ្ងៃសៅរ៍ ឆ្ពោះទៅរកការប្រកួតប្រជែងនៅទីតាំងចំនួន២៣ផ្សេងទៀត នឹងបញ្ចប់នៅថ្ងៃទី១១ ធ្នូ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ ដើម្បីក្លាយជាជើងឯកជាតិ បុរស និងស្ត្រីដែលមានល្បឿនលឿនបំផុតត្រូវតែផ្ដួលដៃគូដែលមានល្បឿនលឿនបំផុតមកពីបណ្ដាលខេត្តផ្សេងទៀត នៅក្នុងការប្រណាំងល្បឿន១០០ម៉ែត្រ ចំណែកអ្នកទទួលជ័យលាភី (ជើងឯក) នឹងបានរង្វាន់ជាសាច់ប្រាក់ចំនួន៥ពាន់ដុល្លារ ស្មាតហ្វូនរបស់Huawei ស៊េរីចុងក្រោយ P8 ប្រព័ន្ធ 4G LTE, លេខទូរស័ព្ទពិសេសរួមនឹងរង្វាន់ច្រើនផ្សេងទៀត។
លោកយ៉ាប់ កុកលីយ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart គឺក្រុមហ៊ុនដែលនាំមុខគេនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់សង្គម និងប្រទេសកម្ពុជា។ យើងជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងភាគច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំកន្លងមក។ ទោះយ៉ាងណានេះ ជាលើកដំបូងហើយដែលយើងបាននាំយកការរត់ជាកីឡារបៀបរស់នៅដែលមានសុខភាពល្អ។ លើសពីការលើកកម្ពស់របៀបរស់នៅឱ្យមានសុខភាពល្អ ក្រុមហ៊ុន Smart បានប្ដេជ្ញាចិត្តក្នុងការបង្កើតអត្តពលិកចេញពីព្រឹត្តិការណ៍នេះ «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងថ្នាក់ជាតិ គឺអំពីល្បឿន។ ប្រព័ន្ធ 4G LTE របស់ក្រុមហ៊ុន Smart គឺមានភាពលឿនបំផុតនៅក្នុងប្រព័ន្ធអ៊ីនធើរណេតទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា»។
នៅខាងក្រៅនៃស៊េរីព្រឹត្តិការណ៍ទូទាំងប្រទេសនេះ អគ្គរដ្ឋទូតពាណិជ្ជកម្ម Smart កញ្ញាឡូរ៉ា ម៉ម បានរៀបចំយុទ្ធនាការអានមួយដែលហៅថា «លឿនជាងឡូរ៉ា»។ នេះជាការផ្ដួចផ្ដើមមួយដែល ឡួរ៉ា បានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនឹងក្រុមហ៊ុន Smart ដើម្បីលើកកម្ពស់ការអានដល់សិស្សនិស្សិតនៅតាមបណ្ដាខេត្ត។ កញ្ញាថា មនុស្សភាគច្រើនបានបោះបង់ការអានដោយសារពួកគេមានការខ្មាសអៀន តែវាមិនមែនជាបញ្ហាទេ ព្រោះមានអ្នកខ្លះមិនពូកែអានទេ តែសំខាន់ការមិនបោះបង់ព្យាយាម ទោះបីវាជាការអាម៉ាស់ក៏ដោយ។ ការអានខ្មែររបស់ខ្ញុំយឺត និងមានភាពរអាក់រអួលច្រើន ហើយខ្ញុំខ្មាសគេមែនទែន តែខ្ញុំមានអារម្មណ៍ថា មានមនុស្សភាគច្រើនដែលជួបបញ្ហាដូចខ្ញុំ ដូច្នេះខ្ញុំដឹងពីកម្រិតនៃការអាននៅស្រុកខ្មែរគឺនៅមានកម្រិតទាប ហេតុនេះមានតែការអប់រំទេ ដែលធ្វើឱ្យប្រទេសជាតិឱ្យមានការរីកចំរើន»៕


ចែករំលែកព័តមាននេះ