ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់វែង អភិវឌ្ឍន៍​ទឹកធ្លាក់​ក្បាល​ទន្សោង ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ក្បាល​ទន្សោង ត្រូវបាន​ក្រុមការងារយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​អន្លង់វែង បាន​យកចិត្ត​ទុក្ខ​ដាក់​អភិវឌ្ឍន៍​ក្នុង​តំបន់​នេះ ដែល​ស្ថិត​​នៅ​ចំណុច​ក្បែរ​តំបន់​ទេសចរណ៍​ផ្ទះ​ប៉ុលពត មេដឹកនាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​មួយ​ដ៏​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ក្បាល​ទន្សោង ត្រូវបាន​ក្រុមការងារយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​អន្លង់វែង បាន​យកចិត្ត​ទុក្ខ​ដាក់​អភិវឌ្ឍន៍​ក្នុង​តំបន់​នេះ ដែល​ស្ថិត​​នៅ​ចំណុច​ក្បែរ​តំបន់​ទេសចរណ៍​ផ្ទះ​ប៉ុលពត មេដឹកនាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​មួយ​ដ៏​ស្រស់ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូល​ទស្សនា​កម្សាន្ត​ផងដែរ​។​

​លោក ងួន ទ្ធី​រិ​ទ្ធ ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់វែង បាន​ប្រាប់​កោះសន្តិភាព​ថា​ ​ស្រុក​នេះ ជា​ស្រុក​មួយ ទើបតែ​បញ្ចប់​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ក្រោយ​គេ​បង្អស់ ក្នុង​ឆ្នាំ​១៩៩៨ ដោយមាន​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រោយពី​បានបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុងស្រុក គេ​បាន​សង្កេតឃើញ​កន្លែង​ទីតាំង​មេដឹកនាំ​ធំៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទីតាំង​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និង​រាជរដ្ឋាភិបាល ចាត់ទុកថា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង ក្នុង​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​កាប់សម្លាប់​ពូជសាសន៍​ខ្លួនឯង​អស់​ជាង ៣​លាន​នាក់​។ តំបន់​ទេសចរណ៍​នេះ ត្រូវបាន​រក្សាទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ផងដែរ​។​

​លោក ងួន ទី្ធ​រិ​ទ្ធ បាន​បញ្ជាក់ថា ទោះ​ក្នុងស្រុក​អន្លង់វែង មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង ក៏ពិតមែន លោក​បាន​ដឹកនាំ​កំលាំង​យុវជន ធ្វើការ​អភិវឌ្ឍន៍​រម​ណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ក្បាល​ទន្សោង​ ​ដែល​ស្ថិតនៅ​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត សម្រាប់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូល​ទស្សនា​កម្សាន្ត​។ បើ​យើង​ធ្វើដំណើរ​ចេញពី​ទីប្រជុំជន​ស្រុក​អន្លង់វែង មាន​ចម្ងាយ ១៥​គីឡូម៉ែត្រ ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​នេះ​។​

​ក្នុងការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​រមណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ក្បាល​ទន្សោង​នេះ ដោយមាន​ការចូលរួម​ពី​ទេសរដ្ឋមន្ត្រី គន់ គីម ប្រធាន​ក្រុមការងារ​បក្ស ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឧបត្ថម្ភ ៤០​លាន​រៀល លោក ព្រហ្ម​ ​ផេង ប្រធាន​កិ​ត្ត​យស ចុះជួយ​ពង្រឹង​ស្រុក​អន្លង់វែង ៥​លាន​រៀល លោក ប៉ែន កុស​ល្យ​ ​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ៥​លាន​រៀល ព្រះ​តេជគុណ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប ៣​ពាន់​ដុល្លារ​អា​មេ​រិច លោក ប៉ែន វូ​យ គណៈកម្មាធិការ​បក្ស​ខេត្ត ៥​លាន​រៀល និង​ថវិកា​ក្រុមការងារ​យុវជន​បក្ស​ស្រុក ៥០​លាន​រៀល រួមទាំង​ថវិកា​យុវជន​បក្ស​ឃុំ​ទាំង​៥ បាន​ចូលរួម​ផងដែរ​។​

​ការអភិវឌ្ឍន៍​រមណី​យ​ដ្ឋា​ន​នេះ ចាប់ផ្តើម កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២១ ដោយបាន​កសាង​កញ្ចុះ សម្រាប់​​ភ្ញៀវ​អង្គុយលេង​​កម្សាន្ត ចំនួន ៦ ធ្វើ​អំពី​ឈើ​ដំបូល​ប្រក​ក្បឿង និង​ស្ពាន​សាងសង​អំពី​ឈើ​ទទឹង ១​ម៉ែត្រ ៨​តឹក បាន​ប្រវែង​ចំនួន ៥០០​ម៉ែត្រ បាន​រួចរាល់​ផងដែរ ហើយ​បន្ត​សាងសង់ រហូត​ទៅដល់​ខែកុម្ភៈ ឆ្នាំ​២០២២ ទើប​បញ្ចប់​ការសាងសង់​៕ ឱម សារឿន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ