ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ptt បើក​សម្ពោធ​ទីតាំង​សាខា​ថ្មី​ខេត្តសៀមរាប

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ តុលា ក្រុមហ៊ុន​ប្រេង Ptt បាន​រៀបចំ​ធ្វើ​ពិធី​បើក​ស​ម្ពោ​ព​សាខា​ថ្មី​ដែល​មា​នទី​តាំងនៅ​ភូមិ​សាលា​កន្សែង ឃុំ​ស្វាយ​ង្គំ ក្រុង​សៀមរាប​។ ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ptt ជា​ច្រើន​រូប​ទៀត​។

នេះ​គឺជា​សាខា​ទី​៤ ហើយ សម្រាប់​ទីតាំង Ptt ខេត្តសៀមរាប​។ តាម​ការ​ឱ្យ​ដឹង Ptt បាន​ចូល​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។ ដោយ​ឈរ​លើ​គោលនយោបាយ​ទីផ្សារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Ptt មាន​ឱ្យ​កាស​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​។ បច្ចុប្បន្ន Ptt បាន​ពង្រីក​សាខា​របស់​ខ្លួន​ចំនួន​២២​កន្លែង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ Ptt នឹង​ខិតខំ​ពង្រីក​សាខា​របស់​ខ្លួន​ឱ្យ​បាន​ដល់​ទៅ​៧០​សាខា នៅ​ក្នុង​ឆ្នាំ​២០២០​។ Ptt ជា​ក្រុមហ៊ុន​ប្រេង​ដែល​នាំមុខ​គេ​នៅ​ក្នុង​តំបន់​ប្រទេស​អាស៊ាន ដែល​មាន​សាខា​រហូត​ដល់​ទៅ​១៥០​នៅ​លើ​បណ្ដា​ប្រទេស​ចំនួន​៤ ដែល​មាន​កម្ពុជា ហ្វ៊ី​លី​ពី​ន ឡាវ​និង​មី​យ៉ា​ន​ម៉ា​។ ដោយសា​តែ​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ទស្សនៈវិស័យ​ច្បាស់លាស់ និង​គោរព​បានការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Ptt កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ខេត្តសៀមរាប គឺជា​ខេត្ត​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស ដោយ​ផ្អែក​លើ​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ ព្រោះតែ​ភាព​សម្បូរ​បែប​នៃ​សម្បត្តិ វប្បធម៌ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​ធម្មជាតិ ជា​ពិសេស​ប្រាង្គ​ប្រាសាទ អង្គរវត្ត ដែល​ជា​សម្បត្តិ​វ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ព្រមទាំង​កេរ​មរតក វប្បធម៌​ដ៍​សម្បូរ​បែប​ផ្សេង​ៗ​ទៀត​ហើយ​អ្វី​ដែល​ក្ដី​មោ​ទ​នៈ​ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គឺ​រមណីយដ្ឋាន តំបន់​អង្គរ​បាន​ក្លាយជា​គោលដៅ​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក តាម​រយៈ​នៃ​ការ​វាយតម្លៃ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២១៥ នេះ ដោយ​ការ​បោះ​ឆ្នោត​តាម​អន​ឡាញ​នៅ​ស្ថាប័ន ទ្រី​ប​អេ​តវ៉ា​យ​ហ្ស័​រ (Trip Adviser) ដែល​ជា​ភ្នាក់ងារ​ប្រឹក្សា​យោបល់​ធ្វើ​ដំណើរ​ទេសចរណ៍​ដ៏​មាន​ឥ​ទិ្ធ​ពល និង​ជំនឿ​ទុកចិត្ត​របស់​ភ្ញៀវ​ទេសចរ  ក្នុង​ការ​សម្រេច​ធ្វើ​ដំណើរ​ទៅ​តាម​គោលដៅ​ទេសចរណ៍​ពិភពលោក​ដែល​មាន​គេហទំព័រ​ធំ​ជាងគេ និង​មាន​អ្នក​អាន​ចំនួន​៣១៥​លាន​នាក់​។ ជាក់​ស្ដែ​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ចំនួន​៣,៥៥១.១៥១​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១,៤២៦,៤២០​នាក់​។ កំណើន​ទៅ​លើ​វិស័យ​ទេសចរណ៍​បាន​ជួយ​បង្កើន​ការងារ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​២០០.០០០​នាក់ ដោយ​ក្នុង​នោះ​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​៥០.០០០​នាក់ និង​ដោយ​ប្រយោល​១៥០.០០០​នាក់​។
លោក​បាន​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ទៀត​ថា តាម​រយៈ​ការ​សម្ពោធ​ស្ថានីយ​ប្រេង Ptt ថ្ងៃនេះ​លោក​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ចូលរួម​ប្រកួតប្រជែង​នៅ​លើ​តម្លៃ ដោយ​សមធម៌ និង​ផ្ដល់​នូវ​សេវាកម្ម​ជា​ច្រើន​ដូច​ជា គុណភាព និង​សីលធម៌​ទៅ​តាម​អ្នក​ប្រើប្រាស់​។ លោក​ក៏​បាន​លើក​ឡើង​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សំណូមពរ​ដល់​បណ្ដា​ក្រុមហ៊ុន រកស៊ី​លក់​ប្រេង​ទាំងអស់​ត្រូវ​គោរព​ឱ្យ​បាន​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ គឺ​កាលណា​តម្លៃ​ប្រេង នៅ​លើ​ទីផ្សា​អន្តរជាតិ​ចុះ ត្រូវ​តែ​ចុះ​កុំ​យក​លេស​ថា លក់​តម្លៃ​ចាស់​ឱ្យ​អស់​សិន ទើប​បញ្ចុះតម្លៃ​ថ្មី​៕