ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​លា​ភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​៣​ម៉ឺន​ដុល្លារ

10 ឆ្នាំ មុន

ទូរទស្សន៍ PNN ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា នឹង​ធ្វើការ​ប្រកាស​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី​កំពូល​តារា​ដែល​ជា​កម្មវិធី​ប្រឡង​សម្តែង​សមត្ថភាព​ច្រៀង រាំ ដំបូង​របស់​ខ្លួន នៅ​ថ្ងៃអាទិត្យ ទី​២៥ តុលា ២០១៥ ចុង​ស​ប្តា​ហ៍​នេះ​។

បេក្ខជន​ដែល​ឈ្នះ​ជ័យ​លា​ភី បន្ទាប់​ពី​បាន​ប្រជែង​ជាមួយនឹង​បេក្ខជន​ចំនួន​១៤​រូប​ផ្សេង​ទៀត​ដែល​បាន​ចម្រាញ់​តាំងពី​ដំបូង​នោះ នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំនួន​៣​ម៉ឺន​ដុល្លារ​។ ជាមួយ​គ្នា​នេះ ម្ចាស់​ជ័យ​លា​ភី​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ច្រៀង​ជាតា​រា​កិត្តិយស ឬ​ពិធីករ​ក្នុង​កម្មវិធី​ទូរទស្សន៍ PNN ផង​ដែរ​។
បេក្ខជន​ដែល​ជម្រុះ​នៅ​សល់​៤​រូប​នេះ នឹង​ចូលរួម​ប្រកួត​សមត្ថភាព​របស់​ខ្លួន ដើម្បី​ដណ្តើម​យកជ័យ​លា​ភី​កំពូល​តារា​នៅ​ថ្ងៃអាទិត្យ ស​ប្តា​ហ៍​នេះ​។

បច្ចុប្បន្ន កម្មវិធី​កំពូល​តារា​របស់​ទូរទស្សន៍ PNN ត្រូវ​បាន​ឧ​ត្ថ​ម្ភ​ដោយ​រថយន្ត Hyundai និង​ភេសជ្ជ​ប៉ូវ​កម្លាំង​គោ​ជល់​។

លោក​នូ ចំណាប់​ហៅ ជី​មី ផលិតករ​កម្មវិធី​ទូរទស្សន៍ PNN បាន​មាន​ប្រសាសន៍​ថា «​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គឺជា​ពេលវេលា​ដ៏​រំភើប​ញាប់​ញ័រ​មួយ ដែល​បេក្ខជន បេ​ក្ខ​នារី​បាន​បញ្ចេញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​។ ក្នុង​នោះ​បេក្ខភាព​ប្រកួត​តម្រូវ​ឲ្យ​ច្រៀង​នូវ​បទ​សម័យ បទ​ពី​ជំនាន់​ដើម បទ​ប្រពៃណី និង​ថែម​ទាំង​ទទួល​បានការ​បណ្តុះបណ្តាល ដើម្បី​ក្លាយជា​តារាចម្រៀង​អាជីព​ផង​ដែរ​»​។

វគ្គ​ផ្តាច់​ព្រាត់​នៅ​ថ្ងៃអាទិត្យ​នេះ បេក្ខជន​នីមួយ​ៗ​នឹង​ច្រៀង​ចម្រៀង​ចំនួន​២​បទ ក្រោម​ការ​វិនិច្ឆយ​ពី​គណៈកម្មការ អ្នក​នាង ប៊ុត កន្យា លោក ម៉ិ​ញ សុធី​វណ្ណ និង​លោក ណាំ ប៊ុ​ណ្ណា​រ័​ត្ន​។ ទស្សនិកជន​អាច​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​ប្រកួត​តាម​រយៈ Line ។

បេក្ខជន​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រាត់​នេះ​មាន​ដូច​ជា​៖
-​    ​អ៊ុំ ចាន់​ឌី (DYDY) អាយុ​២៩​ឆ្នាំ មក​ពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 05
-​    ​ឈួ​ន ច័ន្ទ​ធីតា (JESSI) អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​ព្រះ​ស៊ី​ហ​នុ​. LINE ID: SS 10
-​    ​លី លី​ន​ដា (LINDEE) អាយុ​២០​ឆ្នាំ មក​ពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 12
-​    ​ចិន្តា វី​តា (VITA) អាយុ​២៥​ឆ្នាំ មក​ពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 13

កម្មវិធី​កំពូល​តារា​នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ PNN វេលា​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី​២៥ ខែតុលា​។