ក្រុមហ៊ុន Interbrand ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកម៉ាកសញ្ញានាំមុខគេនៅក្នុងពិភពលោក បានប្រកាសរបាយការណ៍ម៉ាកសញ្ញាល្បីៗកម្រិតពិភពលោក និងបានកំណត់ម៉ាកកំពូលទាំង100 ដែលក្នុងនោះ 33.6% ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនបច្ចេកវិទ្យា។
កាលពីឆ្នាំ2014 ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ក្នុងតារាងម៉ាកល្បីក្នុងពិភព លោកនេះ ហើយក៏ជាម៉ាកសញ្ញារបស់ប្រទេសចិនដំបូងគេផងដែរ។ នៅក្នុងឆ្នាំនេះ Huawei បានឡើងពីចំណាត់ថ្នាក់លេខ #94 មកត្រឹម #88 មកក្បែរម៉ាកសញ្ញាល្បីៗពីរ គឺ Land Rover និង FedEx។ អរគុណដល់អតិថិជនដែលស្រលាញ់គាំទ្រ Huawei។
Huawei បន្តការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ2015 នេះមានការរីកចម្រើន15% ដែលមានចំនួនទឹកប្រាក់ប្រមាណ4.952ពាន់លានដុល្លារអាមេរិក ហើយក្នុងពេលថ្មីៗនេះ Huawei ត្រូវបានជាប់ឈ្មោះជាស្មាតហ្វូនលំដាប់ថ្នាក់លេខបី ក្នុងពិភពលោក បើតាម របាយការណ៍ចុះផ្សាយដោយ Counterpoint Research។ ឥឡូវនេះការនាំចេញរបស់ Huawei ច្រើនជាងក្រុមហ៊ុន Microsoft ទៅទៀត គឺមានចំនួន7% នៃចំណែកទីផ្សារ សរុបទូទាំងពិភពលោក។
ក្រុមហ៊ុនលំដាប់ពិភពលោកនេះទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ គឺដោយសារតែ ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ខ្លួន និងថេប្លេតស៊េរីចុងក្រោយ ព្រមទាំងបច្ចេកវិទ្យាថ្មីនៃ ឧបករណ៍ Wearable ទាំងពីរស៊េរីផងដែរ។
ទូរស័ព្ទបីក្នុងចំណោមបួនដែលបាននាំចេញក្នុងពេលបច្ចុប្បន្ននេះ គឺជាស្មាតហ្វូន ហើយសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ Huawei បានក្លាយជាជម្រើសដ៏ទាក់ទាញរបស់អតិថិជន។ Huawei P8 បានក្លាយជាកំពូលស្មាតហ្វូនប្រចាំឆ្នាំនេះ របស់ក្រុមហ៊ុន Huawei។ P8 ត្រូវបានសម្ពោធនៅទីក្រុងបាងកក ដោយមានអ្នកចូលរួមប្រមាណ500នាក់ មកពីទី ផ្សារប្រទេសអាស៊ីអាគ្នេយ៍ ចំនួន11ប្រទេស និងបានធ្វើឲ្យកក្រើកចំណាប់អារម្មណ៍ សាធារណជននៅក្នុងវិស័យនេះយ៉ាងគគ្រឹកគគ្រែងផងដែរ។ ការសម្ពោធនេះ បានទាក់ទាញឲ្យមានដំណើរការលក់នៅថ្ងៃដំបូងបានយ៉ាងច្រើននៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសថៃ មីយ៉ាន់ម៉ា ហុងកុង កម្ពុជា និងឡាវ។
ឧបករណ៍ Wearable របស់ Huawei ពីរប្រភេទក៏បានហក់ចូលនៅក្នុងទីផ្សារផងដែរ នៅក្នុងឆ្នាំនេះ។ TalkBand B2 ឧបករណ៍តាមដានសកម្មភាពឥតខ្សែ (Wireless Activity Tracker) ដែលប្រតិបត្តិការដោយកាសប្លូធូស ត្រូវបានប្រកាសនៅក្នុងសមាជស្មាតហ្វូន ពិភពលោកកាលពីខែកុម្ភៈ និងសម្ពោធស្របគ្នាជាមួយ P8 ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងខែ ឧសភា។
Huawei Watch ត្រូវបានគេលើកយកមកនិយាយជាលើកដំបូងនៅក្នុងសមាជស្មាតហ្វូន ពិភពលោក ប៉ុន្តែត្រូវបានសម្ពោធនៅក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ក្នុងខែកញ្ញា។ Huawei Watch ទទួលបានការមតិគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយ យ៉ាងផុលផុសថា ជា Smart Watch ដែលការរចនាទាក់ភ្នែក និងមានលក្ខណៈពិសេស គួរឲ្យចាប់អារម្មណ៍។ ទាំងនេះគឺអ្នកប្រកួតប្រជែងថ្មីមួយនៅក្នុងទៅផ្សារដែលពោរពេញ ដោយការប្រកួតប្រជែងនេះ។
Huawei ចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់សេដ្ឋកិច្ចដែលមានសក្ដានុពលបំផុត មួយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយ និងជាក្បាលម៉ាស៊ីនសម្រាប់បន្តការរីកចម្រើន ផ្នែក Consumer Business របស់ខ្លួន។
លោក Thomas Lui ដែលជា នាយក Huawei Consumer Business Group ក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «ជាមួយនឹងភាពសម្បូរបែបនៃការអនុវត្តការងារ និងការសម្ពោធផលិតផលថ្មីៗជាច្រើន យើងសង្ឃឹមថា អាជីវកម្មរបស់យើងនឹងបន្តដំណើរ ការបានយ៉ាងល្អពេញមួយឆ្នាំ។ គោលដៅរបស់យើង គឺដើម្បីក្លាយខ្លួនទៅជាម៉ាកសញ្ញាក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានការស្រលាញ់គាំទ្រច្រើនបំផុត ពីសំណាក់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈ ការធ្វើឲ្យបាននូវរាល់ការសន្យារបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាជីវកម្មលំដាប់ពិភពលោកប្រកបដោយភាពច្នៃប្រឌិត និងការជឿទុកចិត្ត»។
Huawei ជានិច្ចកាលតែងតែផ្ដល់ជូនមកនូវផលិតផលស្មាតហ្វូនច្រើនម៉ូដែលដែលត្រូវ បានបង្កើតឡើងយ៉ាងល្អប្រណីត ដើម្បីបំពេញតម្រូវការអថិតិជនគោលដៅផ្សេងៗគ្នាក្នុងទីផ្សារអាស៊ី ក៏ដូចជាទីផ្សារអន្តរជាតិ។ ជាមួយនឹងផលិតផលថ្មីៗដែលនឹងចេញលក់ក្នុង ពេលអនាគតដ៏ឆាប់នេះ Huawei សម្លឹងទៅមុខជានិច្ចក្នុងពង្រឹងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ៕


ចែករំលែកព័តមាននេះ