ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អ្នក​អាច​ចែករំលែក​រូបភាព​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយ Galaxy S6 edge+ និង Note5»

10 ឆ្នាំ មុន

ការ​ចែករំលែក​រូបភាព និង​វី​ដេ​អូ​នៅ​តាម​បណ្តាញ​សង្គម​កំពុង​មានការ​ពេញ​និយម​បំផុត​ពេល​បច្ចុប្បន្ន ហេតុ​ដូច្នេះ​ហើយ​បានជា​មនុស្ស​មួយ​ចំនួន​ចង់បាន​នូវ​រូបភាព និង​វី​ដេ​អូ​តែ​ស្អាត​ហើយ​មាន​ភាព​ប្លែក​ពី​គេ​។

ជាមួយ Galaxy S6 edge+  និង Galaxy Note5 ដែល​មាន​បំពាក់​កាមេរ៉ា​ទំនើប​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន នា​ពេល​បច្ចុប្បន្ន លោក​អ្នក​អាច​ថតរូប​ភាព​កាន់តែ​ស្អាត​នៅ​គ្រប់ពេលវេលា និង​ទីកន្លែង ហើយ​មានកម្ម​វិធី​ដែល​អាច​កាន់​បន្ថយ​រំ​ញ័រ​របស់​រូបភាព​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ​។ 

បន្ថែម​ពី​នេះ​ទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏​មានកម្ម​វិធី​ល្អ​ៗ​ដែល​អាច​ឲ្យ​លោក​អ្នក​បង្កើត​វី​ដេ​អូ និង​កែ​រូបភាព​តាម​ការ​ចូល​ចិត្ត​កាន់តែ​ប្រសើរ​ជាង​មុន​។
ការ​ផ្គុំ​វី​ដេ​អូ ៖ បង្កើត​ភាព​ច្នៃប្រឌិត​ទៅ​លើ​រូបភាព​របស់​អ្នកក្រៅពី​ការ​ផ្គុំ​រូបភាព​ជា​ច្រើន​ចូល​គ្នា​បាន​ក្លាយជា​ការ​ពេញ​និយម ដោយ​ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​កាន់តែ​មាន​ភាព​ច្នៃប្រឌិត និង​គួរ​ឲ្យ​ចង់​ចែករំលែក ហើយ​ពេល​នេះ​អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ជាមួយ​ការ​ដាក់​វី​ដេ​អូ​ជា​ច្រើន​ចូល​គ្នា​បាន​ផង​ដែរ តាម​រយៈ Video Collage ។

Video Collage មានមុខ​ងារ​បី​យ៉ាង​ផ្តល់​ការ​កម្សាន្ត​ប្លែក​ៗ​គ្នា​ដែល​ងាយស្រួល​ប្រើប្រាស់​។ Collage អាច​ឲ្យ​អ្នក​ដាក់​វី​ដេ​អូ​ច្រើន​បញ្ចូល​គ្នា ហើយ​ទស្សនា​ក្នុង​ពេល​ដំណាលគ្នា​។ Series អាច​ឲ្យ​អ្នក​ដាក់ និង​មើល​វី​ដេ​អូ​ជា​ច្រើន​បន្តបន្ទាប់​គ្នា​។ ចំណែក Slow Motion អាច​ឲ្យ​អ្នក​ថត​វី​ដេ​អូ​មួយ ហើយ​បំបែក​វី​ដេ​អូ​នេះ​ជា​ផ្នែក​ផ្សេង​ៗ ហើយ​លោក​អ្នក​អាច​ទស្សនា​វី​ដេ​អូ​ជាមួយនឹង​ល្បឿន​រូបភាព​យឺត ឬ​លឿន​តាម​តម្រូវការ​។ ជម្រើស​ទាំងនេះ ងាយ​ប្រើប្រាស់ និង​លឿន​ទៀត​ផង​។

ការ​ផ្សាយ​បន្ត​ផ្ទាល់
Galaxy S6 edge+ និង the Galaxy Note5 ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​ផ្សាយ​ផ្ទាល់ ដែល​អាច​ឲ្យ​អ្នក​ចែករំលែក​នូវ​វី​ដេ​អូ​តាម​រយៈ YouTube ។ លោក​អ្នក​អាច​ចែករំលែក វី​ដេ​អូ​ជាមួយ​មិត្ត​ភ័ក្តិ​បាន​លឿន និង​ងាយស្រួល​។

ជាមួយ​កម្មវិធី​ផ្សាយ​ផ្ទាល់​លោក​អ្នក​មិន​ចាំបាច់ upload វី​ដេ​អូ ហើយ​រង់ចាំ​ទៀត​នោះ​ទេ ។ រូបភាព​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​មិត្ត​ភ័ក្តិ​ដែល​អ្នក​បាន​កំណត់​។ អ្នក​ក៏​អាច​កំណត់ពេល​ឲ្យ​វី​ដេ​អូ​នោះ​បញ្ជូន​ទៅ​មិត្តភក្តិ​របស់​អ្នក តាមតែ​លោក​អ្នក​ចង់បាន​ផង​ដែរ​។ វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក​ចែករំលែក​នូវ​គំនិត អនុស្សាវរីយ៍ និង​ភាព​សប្បាយ​រីករាយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ថតរូប Selfies កាន់តែ​ស្រស់​ស្អាត
ទាំង Galaxy S6 edge+ និង Galaxy Note5 មានកម្ម​វិធី Beauty face mode ដែល​អាច​ឲ្យ លោក​អ្នក​ថត រូបភាព​ដែល​លោក​អ្នក​ចង់បាន​ហើយ​ស្អាត​។
ដើម្បី​កែ​រូបភាព អ្នក​គ្រាន់តែ​បើក​កាមេរ៉ា​ខាង​មុខ ហើយ​ជ្រើសរើស​នូវ​ណាមួយ​ក្នុង​ចំណោម​មុខងារ​ទាំង​បួន​ដែល​មាននៅ​ក្នុង menu ដូច​ជា​៖ Skin Tone, Large Eyes, Slim Face និង Shape Correction ។

កម្មវិធី​កែ​រូបភាព
ជាមួយ Galaxy S6 edge+  និង Galaxy Note5 លោក​អ្នក​អាច​កែ​រូបភាព​ជាមួយ​កម្មវិធី​ជា​ច្រើន​ដូច​ជា ៖ ផ្គុំ​រូបភាព កាត់​រូបភាព កែសម្រួល​ពន្លឺ និង​មានកម្ម​វិធី​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជួយ​លោក​អ្នក​ឲ្យ​មាន​រូបភាព​ស្អាត​ៗ​។

គំនូរជីវចល
បន្ថែម​ពី​នេះ​ទៀត នៅ​មានកម្ម​វិធី​ថ្មី​មួយ​ហៅ​ថា Animate ដែល​អាច​ឲ្យ​អ្នក​ចង​រូបភាព​ជា​ច្រើន​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ចូល​គ្នា​បង្កើត​បានជា​រូបភាព​មាន​ចលនា​។
គ្រប់ពេលវេលា​គ្រប់​ទីកន្លែង Galaxy S6 edge+ និង Galaxy Note5 ជួយ​ឲ្យ​លោក​អ្នក ងាយស្រួល ចែករំលែក​នូវ​ភាព​សប្បាយ​រីករាយ​ជួយ​មនុស្ស​សំខាន់​របស់​លោក​អ្នក​។ ជាមួយនឹង​បច្ចេកទេស​កាមេរ៉ា​ដ៏​ល្អ​ឥត​ខ្ចោះ ព្រមទាំង​កម្មវិធី​កែ​រូបភាព​ដ៏​សម្បូរ​បែប សាម​សុង​ជួយ​ឲ្យ​លោក​អ្នក​ចែករំលែក​អី្វ​គ្រប់យ៉ាង​តាមតែ​លោក​អ្នក​ត្រូវការ​។
កាលពី​ខែកញ្ញា​កន្លង​ទៅ​នេះ Galaxy S6 edge+  និង Galaxy Note5 ត្រូវ​បាន​អ្នក​ប្រើប្រាស់​អ៊ី​ធើ​រ​ណេ​ត​បោះ​ឆ្នោត​ឲ្យ​ជា​ទូរស័ព្ទ​ដែល​មានការ​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​អេ​ផល​។