ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

10 ឆ្នាំ មុន

កាន់តែ​រំភើប​កាន់តែ​អស្ចារ្យ ក្រុមហ៊ុនស្រា​បៀរ​លី​អូ ដែល​ធ្លាប់​ផ្តល់​សំណាង​ជូន​អតិថិជន​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នោះ កាលពី​ថ្ងៃ​ទី​11 តុលា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ នៅ​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​ក្បាច់ គុន​ខ្មែរ​បុរាណ​របស់​ស្រា​បៀរ​លី​អូ​។ ក្រុមហ៊ុន​បាន​បន្ត​ផ្តល់​រង្វាន់​កាន់តែ​ច្រើន​សន្ធឹកសន្ធាប់​រួម​មាន ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​25​រង្វាន់ ទឹកប្រាក់​សុទ្ធ​1.000$ ចំនួន​14​រង្វាន់ និង​ទូរស័ព្ទ iPhone6 Gold ចំនួន​20​រង្វាន់ ពី​កម្មវិធី «​គាស់​ភ្លាម​! ឈ្នះ​ភ្លែត​!» របស់​ស្រា​បៀរ​លី​អូ​។

ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ លោក ព្រាប សុវណ្ណ  បាន​មាន​ប្រសាសន៍​ថា   «​ការ​ផ្តល់​ជូន​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន របស់​ស្រា​បៀរ​លី​អូ ហើយ​ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន នូវ រង្វាន់​បន្ត​ទៀត​រហូត​អស់ពី​ស្តុក​»​។

លោក​បាន​បន្ត​ថា « ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​លី​អូ លោក​អ្នក​គ្រាន់តែ​ជាវ​ស្រា​បៀរ​លី​អូ​ប្រភេទ​កំប៉ុង មក​ទទួលទាន​នោះ​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម 2015, iPhone6, ទូរទស្សន៍ 32 អ៊ី​ញ​, ទឹកប្រាក់​ពី​1​ដុល្លារ រហូត​ដល់ 1.០០០​ដុល្លា , និង​ស្រា​បៀរ​លី​អូ ជា​ច្រើន​រង្វាន់​ទៀត​។ ជាវ​ស្រា​បៀរ​លី​អូ​ដប​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន ដូច​ជា ទូរស័ព្ទ​ដៃ iPhone 6, iPad, និង​ស្រា​បៀរ​លី​អូ​ជា​ច្រើន​»​។

លោក ម៉េ​ង សា​មេ​ត ដែល​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ស្ថិត​ក្នុង​ចំណោម​អតិថិជន​20​រូប ដែល​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone6 Gold បាន​ឲ្យ​ដឹង​ថា លោក​បាន​ជាវ​ស្រា​បៀរ​លី​អូ ត្រឹមតែ​8​កំប៉ុង​ប៉ុណ្ណោះ ក៏​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone6 Gold​។ «​ខ្ញុំ​សូម​អរគុណ​ដល់​ស្រា​បៀរ​លី​អូ និង​ជូនពរ​ដល់​ស្រា​បៀរ​លី​អូ ឲ្យ​ទទួល​បាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗ»​។ មាន​ទីលំនៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ លោក​ប៊ិ​ន វាសនា ស្ថិត​ក្នុង​ចំណោម អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ប្រាក់សុទ្ធ​1.000$ ពី​ស្រា​បៀរ​លី​អូ បាន​សម្ដែង​ចំណាប់ អារម្មណ៍​ថា «​ខ្ញុំ​តែង​សង្កេត​ឃើញ ស្រា​បៀរ​លី​អូ តែង​ផ្តល់​រង្វាន់​ពិត​ៗ​ជូន​អតិថិជន ដូច​ជា​លើក​នេះ ស្រា​បៀរ​លី​អូ​ផ្តល់​សំណាង​ជូន​ខ្ញុំ​ជា​ទឹកប្រាក់​1.000$ ។ ដូច្នេះ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ស្រា​បៀរ​លី​អូ កាន់តែ​ជោគជ័យ​ទៅ​មុខ​កាន់តែ​ខ្លាំង​ឡើង​»។

ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន ដៃគូ​ពាណិជ្ជកម្ម បណ្តាញសារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន CP & A Trading Co., Ltd ។ ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​សំណាង​ជូន​ដល់​អតិថិជន​របស់​ស្រា​បៀរ​លី​អូ​ជា​បន្ត បន្ទាប់​ទៀត​។

ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ ៖ សេន ធឿ​ប​(​ព្រះ​វិហារ ), សុំ សឿ​ម​(​កំពង់ស្ពឺ ), យា​ប គុណ​(​កំពង់ធំ ), ទក ទំ​(​កំពង់ស្ពឺ ), ចាន់ សំណាង​(​សៀមរាប ), ក្រុស សុខ​ហ៊ា​ង​(​ភ្នំពេញ ), ឡុ​ង កុសល​(​ភ្នំពេញ ), លឹ​ម មួន​(​ភ្នំពេញ ), វ៉ា​ន់ សុខ​ខេ​ង​(​ភ្នំពេញ ), នៅ សុខ​ថា​(​បាត់ដំបង ), ហាន មឿ​ន​(​បន្ទាយ​មាន​ជ័យ ), អុក ស៊ី​ណា​រ៉េ​ត​(​បន្ទាយ​មាន​ជ័យ​), អឹ​ម គុ​ន្ធា​(​សៀមរាប ), សុះ សល់​(​សៀមរាប ), មិត្ត រំ​ចង់​(​ឧត្ត​មាន​ជ័យ ), សែ​ប ឌី​ម​(​បាត់ដំបង ), នាក់ រី​(​បាត់ដំបង ), ជា ចាន់​(​បាត់ដំបង ), ភិន ធា​(​បៃ​លិ​ន​), អ៊ឹម ឌី​ណែ​ត​(​ពោធិសាត៍ ), វន ចំណាន​(​បាតដំបង ), ហ៊ី​ម សុ​ភ័​ណ​(​ភ្នំពេញ​), ឈិ​ន ដា​វីត​(​តាកែវ ), ឡេ​ង គឺ​ម​ហុង​(​ភ្នំពេញ )​។

ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​ប្រាក់សុទ្ធ​១.០០០​ដុល្លារ ៖ សំ ប៊ុ​ន​រិ​ទ្ធ (​បន្ទាយ​មាន​ជ័យ ), ហេង វ​ណ្ណះ (​បន្ទាយ​មាន​ជ័យ​), អឿ សុ​ផា​រិ​ន​(​បន្ទាយ​មាន​ជ័យ ), អិ​ង សុ​ភ័​ក្រ​(​បន្ទាយ​មាន​ជ័យ ), សុវណ្ណ ចាន់​នី​(​បន្ទាយ​មាន​ជ័យ ), ឡា​ច សា​រុន (​បន្ទាយ​មាន​ជ័យ ), ឆាយ ឆា​លី (​សៀមរាប ), ព្រហ្ម រ៉ូ​ស្សា​ហ្វី​(​បាត់ដំបង ), ផ​ន សុ​វិបុល (​បាត់តំបង ), ផាត ភាព​(​បាត់តំបង ), ទ្រី តុញ (​ពោ​ធ៏​សាត់​), ប៊ិ​ន វាសនា​(​ក្រុង​ពោ​ធ៍​សាត់​), ឈឿ​ន ឆៃ (​ក្រុង​ពោ​ធ៍​សាត់ ), ខូ​វ គឹ​ម​ស្រ័ង​(​ព្រះ​វិហារ​)​។

ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 6 ៖ អ៊ុ​ន សា​រ៉​ន (​ភ្នំពេញ ), ម៉េ​ង សា​មេ​ត (​ភ្នំពេញ ), តែម សា​ម៉​ន​(​ភ្នំពេញ ), ជាង គ​ន្ធា​(​ភ្នំពេញ​), ឌី ពិ​សិទ្ធិ​(​កណ្តាល ), ហាន វណ្ណ​យុទ្ធ ( ភ្នំពេញ​), ផល វ​ណ្ណះ​(​ភ្នំពេញ​), ញឹ​ម បឿន (​បាត់ដំបង ), ឈូក ថារ​ដ្ធ​(​ភ្នំពេញ ), តុង ធូ​ន (​បាត់ដំបង​), ធៀង វ៉ា​ន់​ថា​(​បាត់ដំបង ), ជ័យ ថា​វណ្ណ (​បឹង​រាំង ), ឌី ចាន់​ធី​(​បន្ទាយ​មាន​ជ័យ​), ឡុ​ង ចាន់​នី ( បន្ទាយ​មាន​ជ័យ​), ថោ​ង ចាន់​ថា​ច (​ឧត្ត​មាន​ជ័យ ), លូន ចាន់​ធៀង​(​សៀមរាប​), រឿយ ភារ​ម្យ (​បាត់ដំបង​), ប្រាក់​ណា​រុន​(​ឧត្ត​មាន​ជ័យ ), ហឹ​ម វន (​តាកែវ​), ធឿ​ន រស្មី​(​ពោធិសាត់ )​។