ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល Jelly Bunny បើក​សម្ពោធ​នៅ​កម្ពុជា ជាមួយ​វត្តមាន​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតផល​ម៉ាក Jelly Bunny របស់​ប្រទេស​ថៃ រួម​មាន​ស្បែកជើង កាបូប នាឡិកា វ៉ែនតា បាន​បើក​សម្ពោធ​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ តុលា ២០១៥

រាជធានី​ភ្នំពេញ ៖ ផលិតផល​ម៉ាក Jelly Bunny របស់​ប្រទេស​ថៃ រួម​មាន​ស្បែកជើង កាបូប នាឡិកា វ៉ែនតា បាន​បើក​សម្ពោធ​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដោយ​មាន​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ កញ្ញា Pancake ចូលរួម​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ។

Jelly Bunny ជា​ម៉ាក​សញ្ញា​ដែល​មានការ​ពិសោធន៍​ជា​បន្តបន្ទាប់​ជាមួយ​រូបរាង និង​ពណ៌​ឆើត​ខុស​ៗ​គ្នា​ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង​ភាព​ស្រស់​ស្អាត ។ ផលិតផល​នេះ បាន​រចនា​ម៉ូ​ដ​ឡើងជា​ពិសេស​ដែល​បង្ហាញ​នូវ​ពី​ភាព​ទាន់សម័យ​របស់​យុវវ័យ ។

តំណាង​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ម៉ាក Jelly Bunny បានឱ្យ​ដឹង​ថា Jelly Bunny គឺជា​ម៉ាក​សញ្ញា​ផលិតផល​ដ៏​ទាន់សម័យ​ដែល​បង្ហាញ​ពី​ភាព​រីករាយ ដោយ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១១ បាន​ផ្ដល់​នូវ​ផលិតផល​ជា​ច្រើន​ម៉ូ​ដ​ខុស​ៗ​គ្នា​រួម​មាន ស្បែកជើង កាបូប នាឡិកា វ៉ែនតា និង​ផលិតផល​ជា​ច្រើន​ទៀត​។ ហើយ​គោលបំណង​នៃ​ការ​បើក​សម្ពោធ​ម៉ាក​ផលិតផល​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ទាន់សម័យ​របស់​យុវវ័យ​បែប​ប្លែក​ៗ និង​មានគុណ​ភាព​ខ្ពស់ ព្រមទាំង​ការ​ចំណាយ​តិច​ប្រកបដោយ​ផាសុកភាព ងាយស្រួល និង​ជាប់​ធន់​បាន​យូរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ម៉ាក​ផលិតផល​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ដំបូង​នោះ អ្នកគាំទ្រ​តារា​សម្ដែង​ប្រចាំ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​នៅ​កម្ពុជា​ឈរ​តំរៀប​គ្នា​រង់ចាំ​ថតរូប ជាមួយ​កញ្ញា Pancake និង​រង់ចាំ​ទស្សនា​ផលិតផល​ច្រើន​ប្រភេទ​នៅ​ក្នុង​ហាង​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ៕