ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ក្រុង​សិរី​សោភ័ណ​ត្រូវ​ចូលរួម​ពាក់​ម៉ាស់​ទាំងអស់​គ្នា​ទប់ស្កាត់​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អភិបាលក្រុង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ក្រុង​សិរី​សោភ័ណ​ត្រូវ​ចូលរួម​ពាក់​ម៉ាស់​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ។ លោក…

បន្ទាយ​មាន​ជ័យ ៖ អភិបាលក្រុង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ក្រុង​សិរី​សោភ័ណ​ត្រូវ​ចូលរួម​ពាក់​ម៉ាស់​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ៖ ជា​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍​ត្រូវ​តែ​អនុវត្ត​អោយ​បាន​វិធាន​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មាន​៣​ការពារ ១.​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ៣​កុំ ១.​កុំ​ចូល​ទៅ​កន្លែង​បិត​ជិត គ្មាន​ខ្យល់​ចេញ​.​ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក ត្រូវ​រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ ៣.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ៈ​ពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម ។

លោក​បាន​បញ្ជាក់​ថា ៖ ជា​ការ​ណែនាំ​ត្រូវ​អនុវត្តន៍​អោយ​បាន​ចំពោះ​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ត្រូវ​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍​ត្រូវ​ចូល​ការពារ​ទប់ស្កាត់​អោយ​គ្រប់​គ្នា ។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ដែល​ចុះ​ពិនិត្យ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ ឃើញ​ថា អាជីវ​លក់ដូរ​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​ចេញ​.​ចូល ទិញ​ទំនិញ​ក្នុង​ផ្សារ​ត្រូវ​បាន​ពាក់​ម៉ាស់​ប្រមាណ​ជា​៩០% ហើយ​ដែល​ចូលរួម​ការពារ​ទប់ស្កាត់​កូ​វី​ដ​១៩​សុំ​អោយ​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ធ្វើការ​ត្រួតពិនិត្យ​ចូល​ផ្សារ​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ចេញ​.​ចូល​ផ្សារ​ត្រូវ​ពាក់​ម៉ាស់​លាងដៃ​ដោយ​អាកុល​អោយ​បាន​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ