ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េយ៉េបញ្ជាក់ស្ថានភាពសុខភាពខ្លួននិងគ្រួសារ ក្រោយបាន​ឆ្លងជំងឺកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាសម្តែងនិងកំប្លែងយ៉េយ៉េ និងក្រុមគ្រួសារ បានចូលសម្រាកព្យាបាលជំងឺកូវីដ១៩​​ បានប្រមាណជា១សប្តាហ៍ហើយ។ ការសម្រាកព្យាបាលជំងឺដ៏កាចសាហាវក្នុងរយៈពេលខ្លីនេះ​​ គឺស្ថានភាពសុខភាពរបស់ យ៉េយ៉េ…

រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាសម្តែងនិងកំប្លែងយ៉េយ៉េ និងក្រុមគ្រួសារ បានចូលសម្រាកព្យាបាលជំងឺកូវីដ១៩​​ បានប្រមាណជា១សប្តាហ៍ហើយ។ ការសម្រាកព្យាបាលជំងឺដ៏កាចសាហាវក្នុងរយៈពេលខ្លីនេះ​​ គឺស្ថានភាពសុខភាពរបស់ យ៉េយ៉េ និងគ្រួសាររបស់នាងបានវិវត្តន៍កាន់តែល្អប្រសើរ ហើយនាងរំពឹងថា នាងនិងគ្រួសារអាច​នឹងវិលត្រឡប់មក​ផ្ទះវិញ​ជាបន្តបន្ទាប់ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

តារាកំប្លែងមាឌយក្ស យ៉េយ៉េ បានអះអាងប្រាប់់កោះសន្តិភាព តាមសារអេឡិចត្រូនិចនៅថ្ងនេះថា រហូតមក​ដល់ពេលនេះសុខ​ភាពរបស់នាងបានត្រឡប់មករកភាពល្អប្រសើរច្រើន ពោលគឺបានល្អប្រមាណ៨០%ហើយ។ នាងបញ្ជាក់ថា រូបនាង និងក្រុម​គ្រួសារដែលបានរកឃើញផ្ទុកជំងឺកូវីដ១៩នោះ​ ត្រូវបានក្រសួងសុខាភិបាល​បញ្ជូនយកមកសម្រាក​ព្យាបាលនៅទីកន្លែង​ផ្សេង​គ្នា។ នាងថា ក្រោយទទួលការព្យាបាលមួួយរយះនេះ មានសមាជិកគ្រួសាររបស់នាង២នាក់ដែលនៅកោះពេជ្រនោះ​​បានជាសះស្បើយហើយ ខណះពេលនៅសល់រូបនាងនឹងសមាជិកប្រមាណ២០នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ។

យ៉េយ៉េ បានអោយដឹងទៀតថា​ រូបនាង និងគ្រួសារទាំងអស់ដែលមានវិជ្ជមានកូវីដនោះគឺមិនមានអាការះអ្វីធ្ងន់ធ្ងរគួរ​អោយ​ព្រួយបារម្ភនោះឡើយ ដោយសារពួកយើងទាំងអស់គ្រាន់ជាអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតកូវីដប៉ុណ្ណោះ។ យ៉ាង​ណា បើតាម យ៉េយ៉េ រូបនាងត្រូវរងចាំការពិនិត្យពីក្រុមគ្រូពេទ្យចំនួន២ដងទៀត ប្រសិនបើការពិនិត្យ២ដងនោះ​នាង​ទទួលបាន​អវិជ្ជមានទាំងអស់នោះ​នាងអាចនឹងត្រឡប់ទៅផ្ទះវិញបាន៕ ដោយ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ