ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងអតីតព្រលានយន្តហោះខេត្តមណ្ឌលគិរី​នឹងប្រែ​ក្លាយទៅ​ជា​​សួនច្បារដ៏ធំជាងគេ​នៅពេលខាង​មុខ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ រូប​តំណាង ឃ្លោង សត្វ​សេះ គង រួម​និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​ច្រើននឹង​ត្រូវ​សាងសង់​ជា​បន្តបន្ទាប់លើ​អតីត​ព្រ​លាន​យន្ត​ហោះ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រែ​ក្លាយទៅជា​សួនច្បារ​ដ៏​ធំ​ជាងគេ​នៅ​ពេល​ខាង​មុខ ។ ឯកឧត្តម…

​ខេត្តមណ្ឌលគិរី ៖ រូប​តំណាង ឃ្លោង សត្វ​សេះ គង រួម​និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​ច្រើននឹង​ត្រូវ​សាងសង់​ជា​បន្តបន្ទាប់លើ​អតីត​ព្រ​លាន​យន្ត​ហោះ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រែ​ក្លាយទៅជា​សួនច្បារ​ដ៏​ធំ​ជាងគេ​នៅ​ពេល​ខាង​មុខ ។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ២០២១ បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​វិបត្តិ​កូ​វី​ដ​១៩​ឆ្លង​រីក​រាលដាល​ក្នុង​សហ​គម​ន៏ ហើយ​ខេត្តមណ្ឌលគិរី ក៏​បាន​ធ្លាក់​ក្នុង​វិបត្តិ​នេះ​ក៏​ដោយ ប៉ុន្តែ​កិច្ចការ​អភិវឌ្ឍ​ន៏​ខេត្ត​យើង​នៅ​តែ​បន្ត​សកម្មភាព ដ្បិត​វា​មាន​បញ្ហា​ប្រឈម​ចំពោះ​មុខ​ខ្លះ​។

ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា កន្លង​មក​អាជ្ញាធរ​និង​មន្ទីរ​ពាក់​ព័​ន្ឋ បាន​ខិតខំ​អភិវឌ្ឍ​ន៏​អតីត​ព្រ​លាន​យន្តហោះ​នេះ ចេញ​ជាស​មិ​ទ្ឋ​ផល​មួយ​ចំនួន​ហើយ ដូច​ជា សួន​រុក្ខជាតិ​ចម្រុះ សួន​ហាត់​កីឡា វិមាន​ឯករាជ្យ ជាដើម​។​ហើយ​បច្ចុប្បន្ន​ក្រុម​ជាង​កំពុង​បន្ត​សាងសង់​រូបសំណាក់​ជា​ច្រើន​ទៀត ដើម្បី​កែ​លម្អ​សោភ័ន​ភាព​សួនច្បារ​ឲ្យ​កាន់តែ​មានការ​ទាក់ទាញ​។

ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​បិទ​បញ្ចប់​នា​ពេល​ខាង​មុខ ឯកឧត្តម​អភិបាលខេត្ត​មាន​ក្តី​រំពឹង​ខ្ពស់​លើ​វិស័យ​ទេសចរ​ណ៏ ហើយ​ការ​រៀបចំ​សួនច្បារ​យក្ស​នេះ​និង​រឹតតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​។ សូម​បញ្ជាក់​ថា សួនច្បារ​ដែល​អាជ្ញាធរ​ខេត្តមណ្ឌល​គិរី កំពុង​បង្កើន​សកម្មភាព​សាងសង់​នេះ មាន​ទំហំ​ជាង​២០​ហិ​កតា ដែល​អាច​ចាត់​ទុក​ថា ជា​ន​ដ៏​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ចំនាយ​ថវិកា​អស់​ជា​ច្រើន​លាន​ដុល្លារ ក្នុង​ការ​សាងសង់​ឲ្យ​បាន​សម្រេច​១០០%៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ