ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​រង្វាន់​ជ័យ​លា​ភី​ជូន​កីឡាករ​ប្រណាំង​កង់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ របស់​ក្លិប​មេគង្គ​រៀបចំ​ដោយ​ក្រុមហ៊ុន​ហ្វ​ដ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រណាំង​កង់​សម្រាប់​ជំរើសជាតិ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៣ តុលា ២០១៥ កន្លង​មក របស់​កីឡាករ​ក្លិប​មេគង្គ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្ត​កំពត ហើយ​នៅ​ថ្ងៃ​ទី​០៧ តុលា កន្លង​ទៅ​នេះ​ដែរ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រណាំង​កង់​សម្រាប់​ជំរើសជាតិ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៣ តុលា ២០១៥ កន្លង​មក របស់​កីឡាករ​ក្លិប​មេគង្គ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្ត​កំពត ហើយ​នៅ​ថ្ងៃ​ទី​០៧ តុលា កន្លង​ទៅ​នេះ​ដែរ កម្មវិធី​ប្រគល់​រង្វាន់​ជូន​កីឡាករ​ជ័យ​លា​ភី ក៏​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ហ្វ​ដ នៅ​អគារ​តាំង​បង្ហាញ​របស់​រថយន្ត​ហ្វ​ដ ។

លោ​កង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ កម្ពុជា បាន​ថ្លែង​ថា ការ​ប្រណាំង​កង់​នេះ បាន​ប្រារព្ធ​ធ្វើ​ទ្បើ​ង​ដោយ​មាន​កី​ទ្បា​ករ​ចូលរួម​ទាំងអស់​សរុប​២១​ក្រុម ចំនួន​៥៨៧​នាក់  ដោយ​ក្នុង​នោះ​ការ​ប្រណាំង​មាន​ចែក​ចេញ​ជា​ពីរ គឺ​ទី​១-​ជិះ​កង់​តាម​ផ្លូវជាតិ​ចម្ងាយ​១២០​គី​ទ្បូ ចំនួន​១២៧​នាក់ និង​ទី​២-​ចម្ងាយ​៤០​គី​ទ្បូ​ម៉ែត្រ ជិះ​ទ្បើ​ង​ភ្នំ និង​ជុំវិញ​ខេត្ដកំពត រហូត​ដល់​ពហុ​កី​ទ្ប​ដ្ឋា​ន​ទីរួមខេត្ដ​កំពត​តែ​ម្ដង​។

លោក​បន្ដ​ថា ទាំង​២១​ក្រុម​នោះ រួម​មាន ក្រុម​មេគង្គ ក្រុម​សៀមរាប ក្រុម​តា​ខ្មៅ ក្រុម​គ្រួសារ​រីករាយ  ក្រុម​បាក់​ទូក ក្រុម​ភាព​ញញឹម​នៃ​កុមារ និង​ក្រុម​ជា​ច្រើន​ផ្សេង​ទៀត ដែល​បាន​ចូល​ប្រណាំង ហើយ​ក្រុមហ៊ុន  Ford ក៏​បាន​ផ្ដល់​រថយន្ដ​ចំនួន​៣​គ្រឿង​សម្រាប់​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​ផ្សេង​ៗ និង​សម្រាប់​ដឹក​កីឡាករ ដែល​មិន​អាច​ជិះ​បន្ដ​ទៅ​មុខ​ទៀត​បាន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ហ្វ​ដ និង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា ) ក្រៅពី​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ ក៏​បាន​ចូលរួម​ចំណែក​ជាមួយ​សង្គម​ជា​ច្រើន​ផង​ដែរ ដូច​ជា​ការ​ផ្ដល់​អណ្ដូងទឹក ការ​ផ្ដល់​សាលារៀន​ជូន​តំបន់​ដែល​នៅ​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ។ ហើយ​ជាក់ស្ដែង​នៅ​ពេល​នេះ​ដែរ ក្រុមហ៊ុន ហ្វ​ដ និង​អ អិ​ម អេ ខេ​ម​បូ​ឌា ក៏​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ប្រណាំង​កង់​សម្រាប់​ជំរើសជាតិ​របស់​ក្រុម​ក្លិប​មេគង្គ និង​ក្លិប​ផ្សេង​ៗ​ទៀត ដែល​ជា​ការ​ចូលរួម​ចំណែក​មួយ​នៅ​ក្នុង​វិស័យ​កីឡា​ផង​ដែរ ព្រោះថា វិស័យ​កីឡា នឹង​នាំ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​កម្លាំង​នៅ​តែ​ខ្លាំង ទោះ​មាន​វ័យចាស់​បន្តិច​ក៏​ដោយ ៕