ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យ ជួយ​សម្រាលកូន​ជូន​ស្ត្រី កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅវេលា​ម៉ោង ២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង បាន​ជួយ​សម្រាលកូន​ជូន​ស្ដ្រី ជា​ជនជាតិខ្មែរ​ម្នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក…

​ខេត្តស្វាយរៀង​៖ នៅវេលា​ម៉ោង ២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង បាន​ជួយ​សម្រាលកូន​ជូន​ស្ដ្រី ជា​ជនជាតិខ្មែរ​ម្នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ទទួលបាន​ជោគជ័យ​ហើយ​។ នេះ​ជា​ករណី​លើក​ទី​៤ សម្រាប់​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ដែល​បាន​ជួយ​សម្រាលកូន​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​។

សូមបញ្ជាក់ថា ស្ត្រី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡឺ​ស័ក ហើយ​បាន​សម្រាលកូន​នេះ រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ កូនប្រុស​ម្នាក់នេះ មាន​ទម្ងន់ ២.៩ គីឡូក្រាម​។

ស្ត្រី​ដែល​ឆ្លងទន្លេ​បានកូន​ប្រុស​នេះ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដែល​បាន​ខិតខំ​ប្រឹងប្រែង ជួយ​សម្រាលកូន​ជូន​គាត់ រហូត​ទទួលបាន​ជោគជ័យ ក្នុង​បរិបទ​កូ​វីដ​-១៩​ដ៏​លំបាក​នេះ​៕ ដោយ​៖ វ៉ាន់ ប៊ុនធឿន


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ