ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

7 ចំណុច​ដែល​ធ្វើ​ឲ្យ G7 Plus កាន់​តំណែង «​កំពូល​ស្មា​ត​ហ្វូ​ន Huawei ត្រកូល G»

8 ឆ្នាំ មុន

បន្ទាប់​ពី​បានការ​សម្ពោធ​ដំបូង​កាលពីដើម​ខែកញ្ញា​ក្នុង​ព្រឹត្តិការណ៍ IFA 2015 នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ប្រទេស​អា​ល្លឺ​ម៉​ង់ រួច​មក Huawei G7 Plus ឥឡូវនេះ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ

បន្ទាប់​ពី​បានការ​សម្ពោធ​ដំបូង​កាលពីដើម​ខែកញ្ញា​ក្នុង​ព្រឹត្តិការណ៍ IFA 2015 នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ប្រទេស​អា​ល្លឺ​ម៉​ង់ រួច​មក Huawei G7 Plus ឥឡូវនេះ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី ការ​រចនា​ដ៏​ប្រណីត និង​កា​រវិ​វ​ឌ្ឍ​ថ្មី​នៃ​កាមេរ៉ា ដែល​ធ្វើ​ឲ្យ​គ្រប់​វិនាទី​របស់​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពិសេស​ៗ និង​ឱកាសល្អ​ៗ​។ Huawei G7 Plus គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល G ថ្មី ដែល​នៅ​តំបន់ និង​ប្រទេស​មួយ​ចំនួន​ឲ្យ​ឈ្មោះ​ថា Huawei G8​។

ការ​បំពាក់​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ទំនើប​បំផុត ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ដ៏​ស្ដើង​ភ្លឺ​រលោង បាន​ធ្វើ​ឲ្យ Huawei G7 Plus ក្លាយទៅជា​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល G ដែល​មាន​លក្ខណសម្បត្តិ​លេចធ្លោ​បំផុត​។ G7 Plus ផ្ដល់​ទាំង​ភាព​រីករាយ និង​ការ​ជំរុញ​ចិត្ត​ដល់​អ្នក​ប្រើប្រាស់ ព្រោះ​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ចំណុច​ពិសេស​ៗ 7 យ៉ាងដូច​ជា​៖

1-​បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​ដែល​លឿន និង​ឆ្លាត​ជាង​មុន ក្នុង​ការ​ថតរូប​ភាព ទទួល​ការ​ហៅ​ចូល និង​បិទ​ម៉ោង​រោ​ទិ៍​ដោយ​គ្រាន់​ចុច​មួយ​ប៉ក់​ប៉ុណ្ណោះ​។ លើស​ពី​នេះ លោក​អ្នក​អាច​ដោះ​សោ​ដោយ​ប្រើ​ក្រ​យ៉ៅ​ដៃ​មិន​ថា ស្ងួត ឬ​ក៏​សើម​ក្នុង​រយៈពេល​ត្រឹមតែ​0.5 វិនាទី ឬ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​។

2-អេ​ក្រង់ FHD ទំហំ 5.5 អ៊ី​ញ​ដែល​មាន​រាង​កោង 2.5D អាច​បង្កើត​បាន​នូវ​រូបភាព​ដូច​ទៅ​នឹង​រូបភាព 3D នឹង​ការពារ​ស្នាម​ឆូត និង​ប្រេះ​បាន​ល្អ​ប្រសើរ​។

3-សមត្ថភាព​ខ្ពស់​អាច​ថតរូប​បាន​គ្រប់​ស្ថានភាព​ពន្លឺ ព្រោះ​មាន​មុខងារ​រក្សា​ទំ​នឹង​ក្នុង​ពេល​ថត (Optical Image Stabilisation) ដែល​ជា​ទូទៅ​មាន​តែ​នៅ​ក្នុង​ប្រភេទ​កាមេរ៉ា​អាជីព Digital-SLRs ប៉ុណ្ណោះ​។

4-ថាមពល​ថ្ម​ខ្លាំង អាច​មើល​វី​ដេ​អូ Online បាន​រហូត​ដល់​08​ម៉ោង និយាយ​ទូរស័ព្ទ​បាន​10​ម៉ោង និង​លេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​06​ម៉ោង​។

5-​តួខ្លួន​ផលិត​ពី​លោហៈ​ស្ទើ​តែ​ទាំងស្រុង ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ស្គាល់​ពាក្យ​ថា រឹង​មាំ និង​អេ​ឡេ​ហ្គ​ង់​។

6-​ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​បង្កើន​សម្រស់ សម្រាប់​ជួយ​ប្រើ​ក្លាយ​រូបភាព​ឲ្យ​កាន់តែ​ស្អាត​តាម​បែប​ធម្មជាតិ​។

7-​អង់​តែ​ន​ឆ្លាត​ពីរ​ភ្ជាប់​ជាមួយនឹង Switching Technology សម្រាប់​បង្ក​ភាព​ងាយស្រួល​ដល់​កា​រត​ភ្ជាប់ (Connectivity) និង​ដំណើរការ​។

ប្រូ​ម៉ូ​សិន​ពិសេស​ពី​ក្រុមហ៊ុន Huawei
ឥឡូវនេះ Huawei G7 Plus មាន​លក់​នៅ​តាម​ហាង​ទូរស័ព្ទ​ដែល​មាន​ស្លាក​សញ្ញា Huawei នៅ​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​ក្នុង​តម្លៃ $349 ជាមួយ​ការ​ថែម​ជូន​ដង Selfie ស្រោម​ហ្ស៊ី​ន និង​ស៊ី​ម​ស្មា​ត​លេខ​ល្អ ដែល​មាន​ទឹកប្រាក់​ក្រៅ​ប្រព័ន្ធ $5 (​ម្ដង​) និង​ទឹកប្រាក់​ក្នុង​ប្រព័ន្ធ $10 ជាមួយ​អ៊ី​ន​ធើ​រ​ណេ​ត 4GB ជា​រៀង​រាល់​ខែ​រយៈពេល​ពេញ​មួយ​ឆ្នាំ​។