ក្រុមហ៊ុន Huawei សម្ពោធ Huawei G7 Plus ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ឡូយ និង​បច្ចេកវិទ្យា​ក៏​ឡូយ


«​រាង​ឡូយ​បច្ចេកវិទ្យា​ក៏​ឡូយ​» ឃ្លា​នេះ គឺ​គ្មាន​សំដៅ​ទៅ​លើ​អ្វី​ក្រៅពី​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក​សេរី​ថ្មី ដែល​ទើបតែ​ចេញ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​នោះ​ទេ​។ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ពោធ Huawei G7 Plus នៅ​រោង​ភាពយន្ត Major Cineplex កាលពី​ថ្ងៃ​ទី​10 តុលា 2015 ដោយ​មានការ​ចូលរួម​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​។

លោក ល៉ី​វ ស៊ី​យ៉ាង ហៅ​ជេ​សុ​ន នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណុច​លេចធ្លោ​បំផុត​របស់ Huawei G7 Plus គឺ​រូបរាង ថាមពល​ថ្ម កាមេរ៉ា និង​បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា អេ​ក្រង់​របស់ Huawei G7 Plus ជា​ប្រភេទ FHD ទំហំ​5.5​អ៊ី​ញ ដែល​មាន​រាង​កោង 2.5D អាច​បង្កើត​បាន​នូវ​រូបភាព​ដូច​ទៅ​នឹង​រូបភាព 3D នឹង​ការពារ​ស្នាម​ឆូត និង​ប្រេះ​បាន​ល្អ​ប្រសើរ​។ កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់​អាច​ថតរូប​បាន​គ្រប់​ស្ថានភាព​ពន្លឺ ព្រោះ​មាន​មុខងារ​រក្សា​ទំ​នឹង​ក្នុង​ពេល​ថត (Optical Image Stabilisation) ដែល​ជា​ទូទៅ​មាន​តែ​នៅ​ក្នុង​ប្រភេទ​កាមេរ៉ា​អាជីព Digital-SLRs ប៉ុណ្ណោះ​។ ចំពោះ​ថ្ម​មាន​ថាមពល 3000 mAh ដែល​អាច​មើល​វី​ដេ​អូ Online បាន​រហូត​ដល់​08​ម៉ោង និយាយ​ទូរស័ព្ទ​បាន​10​ម៉ោង និង​លេង​អ៊ី​ន​ធើ​រ​ណេ​ត​បាន​06​ម៉ោង​។ រីឯ​បច្ចេកវិទ្យា​សម្គាល់​ក្រ​យ៉ៅ​ដៃ​វិញ មាន​សភាព​លឿន និង​ឆ្លាត​ជាង​មុន ក្នុង​ការ​ថតរូប​ភាព ទទួល​ការ​ហៅ​ចូល និង​បិទ​ម៉ោង​រោ​ទិ៍ និង​ដោះ​សោ ដោយ​ប្រើ​ក្រ​យ៉ៅ​ដៃ​មិន​ថា​ស្ងួត ឬ​ក៏​សើម​ក្នុង​រយៈពេល​ត្រឹមតែ​0.5​វិនាទី ឬ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា កំពូល​តារាចម្រៀង​មាស សុខ​សោភា អគ្គរាជទូត​សុ​ឆន្ទៈ​របស់​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា គឺជា​តារាក​ត្តិ​យស សម្ដែង និង​ច្រៀង​ចម្រៀង​ថ្មី​ៗ​ពេញ​និយម​ក្នុង​កម្មវិធី​សម្ពោធ Huawei G7 Plus នេះ​។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ