រមណីយដ្ឋានអង្គរ នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញហើយ
- សៀមរាប
ខេត្តសៀមរាប ៖ រមណីយដ្ឋានអង្គរ នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះតទៅ បន្ទាប់ពីរមណីយដ្ឋានដែលសំបូរដោយប្រាង្គប្រាសាទមួយនេះបានបិទអស់មួយរយៈពេលជាច្រើនខែ ដោយសារតែវិបត្តិជំងឺឆ្លងកូវវីដ-១៩។

បើតាមធ្វើបទសម្ភាសន៍ជាមួយលោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលភ្ញៀវទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីយដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

លោកបានលើកឡើងថា «យើងនឹងចាប់ផ្តើមបើករមណីយដ្ឋានអង្គរ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវទីរមណីយដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
ជាមួយនឹងការបើកឲ្យចូលទស្សនាឡើងវិ ញនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះដែរ លោក ឡុង កុសល ក៏បានអំពាវនាវដល់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ ចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ៕
























































ចែករំលែកព័តមាននេះ