ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ទិញ​ទំនិញ​តាម​វែ​ប​សាយ www.kh-mall.com រៀបរាប់​ពី​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បង្កើត​វែ​ប​សាយ www.kh-mall.com នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឱ្យ​អតិថិជន ជា​ពិសេស​អ្នកជំនួញ​ដែល​ត្រូវការ​ទំនិញ​សម្រាប់​លក់រាយ ឬ​លក់ដុំ ទៅ​ឱ្យ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​

រាជធានី​ភ្នំពេញ ៖  អតិថិជន​ដែល​ទិញ​ទំនិញ​តាម​វែ​ប​សាយ www.kh-mall.com របស់​ក្រុមហ៊ុន​ easy Fortune (Cambodia) Co.,Ltd បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ជា​ច្រើន ព្រមទាំង​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ​តាម​ប្រ​ព័​ន្ធ​​អីុ​ន​ធើរ​ណេ​ត ។ អតិថិជន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ថា ការ​ទិញ​ទំនិញ​តាម​ប្រ​ព័​ន្ធ​​អន​ឡាញ វា​មាន​ភាព​ងាយស្រួល​ច្រើន​ជាង​ទៅ​ទិញ​ទំនិញ​ផ្ទាល់​ៗ នៅ​ឆ្ងាយ​ៗ ដូច​ជា​ទំនិញ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជាដើម ។

អតិថិជន​របស់​វែ​ប​សាយ kh-mall បានឱ្យ​ដឹង​ទៀត​ថា យើង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ទំនិញ​ដោយ​ផ្ទាល់​ទេ ព្រោះថា​ ការ​ទិញ​ទំនិញ​តាម​ប្រ​ព័​ន្ធ​អន​ឡាញ​បាន​បង្ហាញ​ពី​ទំនិញ​នោះ​ស្រាប់​ទៅ​ហើយ យើង​ចង់បាន​មួយ​ណា​យើង​គ្រាន់តែ​កុម្ម៉ង់​ទិញ​តាម​វែ​ប​សាយ​នោះ​ទៅ​បាន​ហើយ ។ អតិថិជន​ដែល​បាន​ទិញ​ទំនិញ​តាម​ប្រ​ព័​ន្ធ​​អីុ​ន​ធើរ​ណេ​ត ពី​បណ្ដា​វែ​ប​សាយ​នានា ដើម្បី​ទិញ​ទំនិញ​ពី​បណ្ដា​ប្រទេស​ល្បី​ៗ គាត់​បាន​បន្ត​ថា គាត់​ធ្លាប់​ទិញ​អីវ៉ាន់​តាម​វែ​ប​សាយ​ជា​ច្រើន ហើយ​ក៏​ធ្លាប់​មាន​បញ្ហា​មួយ​ចំនួន​ដែរ តែ​វា​មិនធំ​ដុំ​អី​ទេ ។ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន kh-mall វិញ​តាំងពី​បាន​ប្រើប្រាស់​វែ​ប​សាយ​នេះ​សម្រាប់​ទិញ​អីវ៉ាន់ មក​មិន​ដែល​មាន​បញ្ហា​អី​នោះ​ទេ ដោយសារ​តែ​នៅ​ពេល​យើង​ទិញ​ទំនិញ​តាម​វែ​ប​សាយ​នេះ ក្នុង​ករណី​យើង​ចង់បាន​ទំនិញ​ប្រភេទ​ណា ពណ៌​ណាមួយ​ច្បាស់លាស់ តែបើ​ទំនិញ​របស់​គេ​មិន​មាននៅ​ក្នុង​ស្តុក គេ​នឹង​ប្រាប់​មក​យើង​វិញ​ថា ​ទំនិញ​ដែល​យើង​ចង់បាន​នោះ​មិន​មាននៅ​ក្នុង​ស្តុក​គេ​ទេ ដូចនេះ​យើង​អាច​រក​ទិញ​ទំនិញ​ប្រភេទ​ណា​ផ្សេង​ទៀត​បាន ។

អតិថិជន​រូប​នេះ​បន្ថែម​ថា រាល់​ថ្ងៃនេះ ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​តាម​រយៈ​វែ​ប​សាយ​ kh-mall មិន​មាន​បញ្ហា​រឿង​ពណ៌ ឬទំហំ​នោះ​ទេ យើង​ទិញ​ទំនិញ​ពណ៌​អី ទំហំ​ណា​គឺ​បាន​ដូច​អ្វី​ដែល​យើង​កុម្ម៉ង់ ។ ម្យ៉ាងទៀត​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ មាន​ផល​ចំណេញ​មួយ​ចំនួន ដោយសារ​តែ​កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា​ ទំនិញ​ក្នុងស្រុក​ហាក់ដូចជា​ថ្លៃ​ជាង​ទំនិញ​នៅ​តាម​អន​ឡាញ ដូចនេះ​យើង​អាច​កុម្ម៉ង់​ទំនិញ​តាម​អន​ឡាញ​នូវ​រាល់​ប្រភេទ​ទំនិញ​នានា ដែល​មាន​ដាក់​នៅ​ក្នុង​វែ​ប​សាយ​នោះ ។

អតិថិជន​ដដែល​នេះ បាន​បញ្ជាក់​ថា គាត់​បាន​ប្រើប្រាស់​វែ​ប​សាយ www.kh-mall.com តាំងពី​វែ​ប​សាយ​នេះ បាន​ដំណើរ​ដំបូង​ម្ល៉េះ ព្រោះថា​ វែ​ប​សាយ​នេះ បាន​ផ្តល់​ទំនុក​ចិត្ត ដោយ​ទំនិញ​មាន​មក​ដល់​ដៃ​មាន​លក្ខណៈ​ដូចនឹង​ទំនិញ​ដែល​បាន​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ​ផង​ដែរ ។ តែ​អតិថិជន​រូប​នេះ​ក៏​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ពង្រីក​ធ្វើ​ម៉េច​ឱ្យ​អតិថិជន​អាច​ទិញ​ទំនិញ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ ក្រៅពី​ប្រទេស​ចិន ហើយ​ក៏​សូម​បញ្ជាក់​ដល់​អ្នក​កំពុង​ប្រើប្រាស់​បណ្ដាញ​អីុន​ធើរ​ណេ​ត​ផង​ដែរ​ថា ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ផល​ចំណេញ​ច្រើន ​ជាង​យើង​ទៅ​ទិញ​ទំនិញ​ផ្ទាល់​ពី​ប្រទេស​ដែល​យើង​ចង់ទៅ​ទិញ​នោះ ដូច​ជា​ទំនិញ​ពី​ចិន កូរ៉េ អា​មេ​រិ​ក ថៃ​ជាដើម ៕