ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​អិន​អិន ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ប្រកបដោយ​វិជ្ជាជីវៈ

8 ឆ្នាំ មុន

ភី​អិន​អិន (PNN) ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទំនើប​បំផុត និង​ថ្មី​បំផុត​របស់​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ដល់​មហាជន តាម​រយៈ​ការ​ចែក​ខិត្តប័ណ្ណ​នៅ​តាម​ចំណតរថយន្ត​ក្រុង

ភី​អិន​អិន (PNN) ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទំនើប​បំផុត និង​ថ្មី​បំផុត​របស់​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ដល់​មហាជន តាម​រយៈ​ការ​ចែក​ខិត្តប័ណ្ណ​នៅ​តាម​ចំណតរថយន្ត​ក្រុង និង​រថយន្តឈ្នួល​ចំនួន​១២​កន្លែង ក្នុង​រាជធានី​ក្រុងភ្នំពេញ ។

យុទ្ធនាការ​រយៈពេល​ពីរ​ថ្ងៃ គឺ​បាន​ចាប់​ផើ្ដ​ម​ពី​ថ្ងៃ​សុក្រ និង​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍ នៅ​តាម​ចំណតរថយន្ត​ក្រុង គឺ​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​ទៅ​កាន់​ស្រុក​កំណើត​នា​តាម​បណ្ដារ​ខេត្ត​នានា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ហើយនឹង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​បានដឹង​អំពី​កម្មវិធី​ព័ត៌មាន​របស់ PNN ផង​ដែរ ។

ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍ PNN បាន​ចែក​ខិត្តប័ណ្ណ បង្ហាញ​អំពី​កម្មវិធី​ព័ត៌មាន​នា​ពេល​ព្រឹក ពេល​ល្ងាច និង​ពេល​យប់ ដែល​មានការ​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ។

កម្មវិធី​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវ​បាន​រៀបចំ និង​រាយការណ៍​ដោយ​អ្នក​យក​ព័ត៌មាន​ដែល​មានបទពិសោធន៍ មាន​វិជ្ជាជីវៈ និង​មានការ​ទទួលស្គាល់​ពី​សាធារណជន ហើយ​ក្នុង​នោះ​កម្មវិធី​ព័ត៌មាន​ក៏​មាន​រួម​បញ្ចូល​ទាំង​បទ​វិភាគ​លើ​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​បទ​វិភាគ​លើ​ព្រឹត្តិការណ៍​អន្តរជាតិ ដោយ​អ្នក​សារព័ត៌មាន​ល្បីឈ្មោះ គឺ​លោក​ប៉ែន បូ​ណា ដែល​ជា​និពន្ធ​នាយក​ព័ត៌មាន​របស់​ទូរទស្សន៍ PNN និង​លោក​ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ​តាន់ ដែល​ជានា​យក​វិទ្យុ​បារាំង​អន្តរជាតិ (RFI) និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ផ្សេង​ទៀត ។

លោក Glen Felgate  ដែល​ជា​អគ្គនាយក​ស្ថានីយទូរទស្សន៍ PNN បាន​ថ្លែង​ថា «​យើង​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​ចូល​ចិត្ត​តាមដាន​ទស្សនា​កម្មវិធី​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ PNN ហើយ​ទន្ទឹម​នឹង​នេះ យើង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រជាជន​ចង់​ដឹង ទាក់ទង​នឹង​ការ​វិវត្តន៍​របស់​សង្គម​ជាតិ ក៏​ដូច​ជា​ពិភពលោក​» ។

នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ព័ត៌មាន​នោះ ក្រុមការងារ​បាន​ចែក​ខិត្តប័ណ្ណ​ប្រមាណ​ជា​១០​ម៉ឺន​សន្លឹក នៅ​តាម​ចំណតរថយន្ត​ក្រុង និង​ចំណត​តាក់ស៊ី​នានា ដូច​ជា​នៅ​ផ្សារ​ដើម​គរ ផ្សារ​អូរ​ឬ​ស្សី ច្បារ​អំពៅ បុរី​កីឡា និង​ផ្សារ​ចាស់​ជាដើម ។

ស្ថានីយទូរទស្សន៍ PNN បាន​ចំណាយ​ទុន​វិនិយោគ​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​ការ​សាងសង់​ស្ទូ​ឌី​យ៉ូ ក៏​ដូច​ជា​ឧបករណ៍​ទំនើប​ៗ និង​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ទៅ​លើ​ការ​ផលិតកម្ម​វិធី​។

ភី​អិន​អិន គឺជា​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​គេ​អាច​ទស្សនា​ដោយ​ឥត​គិតថ្លៃ ផ្សាយ​តាម​រយៈ​ហ្វ្រេ​កង់ UHF បង់​លេខ​៥៦ (UHF Channel 56) ។ ប៉ុស្តិ៍​នេះ​ក៏​អាច​ទស្សនា​បាន​នៅ​លើ​ទូរទស្សន៍​ខ្សែកាប និង​ទស្សនា​ផ្ទាល់​ពី​ផ្កាយ​រណប​មក​កាន់​គេហដ្ឋាន​របស់​អ្នក​។