ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ANZ Royal ប្រារព្ធ​ខួប​១០​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា

8 ឆ្នាំ មុន

នៅ​ថ្ងៃនេះ​ ធនាគារ ANZ Royal បាន​ប្រារព្ធ​ជា​ផ្លូវការ​ខួប​១០​ឆ្នាំ​នៃ​ប្រតិ​បត្តិ​ការ​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​អំឡុង​ពេល​កន្លង​មក​នេះ ធនា​គារ ANZ Royal បាន​ភ្ជាប់​អតិថិ​ជន​នៅ​ក្នុង​តំបន់ និង​បង្កើត​ក្រុម​បុគ្គ​លិក​ដ៏​រឹង​មាំ

នៅ​ថ្ងៃនេះ​ ធនាគារ ANZ Royal បាន​ប្រារព្ធ​ជា​ផ្លូវការ​ខួប​១០​ឆ្នាំ​នៃ​ប្រតិ​បត្តិ​ការ​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​អំឡុង​ពេល​កន្លង​មក​នេះ ធនា​គារ ANZ Royal បាន​ភ្ជាប់​អតិថិ​ជន​នៅ​ក្នុង​តំបន់ និង​បង្កើត​ក្រុម​បុគ្គ​លិក​ដ៏​រឹង​មាំ ក៏​ដូច​ជា​ពង្រឹង​សមត្ថ​ភាព​ផ្នែក​ផលិត​ផល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ។

លោក Mike Smith នាយក​ប្រតិ​បត្តិ​នៃ​ធនា​គារ ANZ Group បាន​និយាយ​ក្នុង​កម្ម​វិធី​ថា វត្ត​មាន​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​យុទ្ធ​សាស្ត្រ​បណ្តាញ​ទំនាក់​ទំនង​មហា​តំបន់​របស់​ធនា​គារ ANZ ។ ជា​មួយ​នឹង​បណ្តាញ​ទំនាក់​ទំនង​របស់​យើង​ធនា​គារ ANZ Royal ដើរ​តួ​នាទី​ដ៏​សំខាន់ ដើម្បី​ជួយ​ជំរុញ​អាជីវ​កម្ម​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ចាប់​យក​ឱកាស​ល្អៗ​ពី​ការ​រីក​ចម្រើន​លើ​ផ្នែក​ពាណិជ្ជ​កម្ម ការ​វិនិ​យោគ និង​លំហូ​ទុន​ក្នុង​តំបន់​អាស៊ាន ។

លោក Smith បាន​បន្ថែម​ថា ការ​រីក​ចម្រើន​របស់​យើង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ បាន​នាំ​ឱ្យ​ធនា​គារ ANZ Royal ក្លាយ​ជា​ធនា​គារ​ពាណិជ្ជ​ធំ​ទី​បួន​ក្នុង​ចំណោម​ធនា​គារ​នៅ​ប្រទេស​កម្ពុជា ។ នេះ​ឆ្លុះ​បញ្ចាំង​ពី​គុណ​ភាព និង​ទំនុក​ចិត្ត​ដែល​យើងបាន​ផ្តល់​ជូន​អតិថិ​ជន​ និង​សហគមន៍​របស់​យើង ។

នៅ​ឆ្នាំ​២០០៥ ធនា​គារ ANZ Royal បាន​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុងគោល​បំណង​ក្លាយជា​ធនាគារ​ឈាន​មុខ និង​ជាធនា​គារ​ដែល​មាន​កិត្តិ​នាម​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់ មាន​ភាព​ងាយ​ស្រួល សេវា​កម្ម​ដ៏​ល្អ និង​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ដែល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ។ ក្នុង​ឆ្នាំទី​មួយ នៃ​ប្រតិ​បត្តិ​ការ​ធនា​គារ ANZ Royal បាន​ទាក់​ទាញ​អតិថិ​ជន​ច្រើន​ជាង​២៧.០០០​នាក់ ដែល​ក្នុង​ចំណោម​នោះ១ភាគ​៣​មិន​ធ្លាប់​បាន​ប្រើ​ប្រាស់​សេវា​ធនា​គារ​ពី​មុន ។

លោក Grant Knuckey នាយក​ប្រតិ​បត្តិ​​នៃធនាគារ ANZ Royal បាន​និយាយថា ចាប់តាំង​ពី​ឆ្នាំ២០០៥ មក​ដល់​ថ្ងៃនេះ ធនា​គារ ANZ Royal មិន​ត្រឹម​តែ​ជាធនា​គារ​មួយ​នៅ​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ យើង​ក៏​បាន​ព្យា​យាម​​ប្រឹង​ប្រែង​ ដើម្បី​ក្លាយ​ជា​ដៃ​គូ​សម្រាប់​អតិថិ​ជន​ទាំង​អស់​ដែល​ស្វែង​រក​សេវា​កម្ម​ហិរញ្ញ​វត្ថុ ។ យើង​ហ៊ាន​ធ្វើ​អ្វី​ដែល​មាន​ភាព​ខុស​ប្លែក​ពីគេ ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​ស្តង់ដា​អន្តរ​ជាតិ និង​នាំ​វិស័យ​ទាំង​មូល​ឱ្យ​កាន់​តែ​ប្រសើរ ។

លោក Knuckey បន្តទៀតថា បុគ្គ​លិក​របស់​យើង គឺ​ជា​អាថ៌​កំបាំង​ពីក្រោយ​ភាព​ជោគ​ជ័យ​របស់​ធនាគារ​យើង​នៅ​ប្រទេស​កម្ពុជា។ យើង​ប្តេជ្ញា​ចិត្ត​បន្ត​បង្កើន​ឱកាស​ក្នុង​ការ​បណ្តុះ​បណ្តាល​ដែល​មាន​ស្តង់ដា​អន្តរជាតិ ។