ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន លឹ​ម ទទួលស្គាល់​កំហុស យល់ព្រម​ដោះ​ស្លាក​លេខ​ចេញពី​រថយន្ត ឈប់​ប្រើប្រាស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រ​ភ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ ប៉ែន លឹ​ម អាយុ​៤៩​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​សង្កាត់​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ ប្រ​ភ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ ប៉ែន លឹ​ម អាយុ​៤៩​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ បំពាក់​លើ​រថយន្ត​របស់​ខ្លួន​ម៉ាក Highlander ពណ៌​ស និង​បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក នៅ​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ធ្វើការ​កោះហៅ ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច ។

បុរស​ឈ្មោះ ប៉ែន លឹ​ម ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​នេះ និង​បាន​ដោះ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​នេះ​ចេញ ដោយ​បាន​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សា​រណៈ ចំពោះ​ការ​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​នេះ ហើយ​ក៏​បាន​ធ្វើការ​ថត​ជា​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ នៅ​លើ​បណ្តាញ​សង្គម ដោយ​មូលហេតុ​សុខភាព​លើសឈាម​ផង ស្លាប់​មួយ​ចំហៀង​ខ្លួន​ផង និង​កំពុង​លេបថ្នាំ​សរសៃប្រសាទ​ផង ក្រោយ​ពី​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​រួចរាល់​សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ មេ​សា ២០២១​ម្សិលមិញ​នេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហោះ​រូបភាព​ស្លាក​រថយន្ត នៅ​លើ​ហ្វេ​ស​ប៊ុ​ក និង​បញ្ជាក់​ច្បាស់​ថា “​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មិន​មាន​គោល​ការ​ណ៏ ឬ​ច្បាប់​ណា ដែល​អនុញ្ញាត​អោយ​ប្រើប្រាស់​ប្រភេទ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​របៀប​នេះ​ទេ ។ នេះ​ជា​ស្លាក​លេខ​ក្លែងក្លាយ ដែល​អ្នក​ប្រើប្រាស់ ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័នរដ្ឋ និង​គណបក្ស ។ លោក បាន​ស្នើ​អោយ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ទាន់​”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ