ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ ! បាត់បង់​សត្វ​ផ្សោត​មួយ​ក្បាល​ទៀត​ទម្ងន់ ១០០​គីឡូក្រាម

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វត្តមាន​សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ ស្វាយ​សែន​ជ័យ ។ ក្រុម​ល្បាត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កាលពី​ព្រឹក…

ខេត្តស្ទឹងត្រែង ៖ វត្តមាន​សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ ស្វាយ​សែន​ជ័យ ។

ក្រុម​ល្បាត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កាលពី​ព្រឹក ថ្ងៃ​២២​ខែមេសា ២០២១ ខណៈ​ឆ្មាំ​ប៉ុស្ដិ៍​អន្លង់​ឈើទាល​ចុះ​ល្បាត ។

លោក ស្រី សំ​វិចិត្រ ប្រធាន​ស្តីទី​ខណ្ឌ​រដ្ឋបាល​ជលផល អោយ​ដឹង​ថា បន្ទាប់​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​សត្វ​ផ្សោត​ស្លាប់ មន្ត្រី​ជលផល​បាន​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វ​ផ្សោត wwf ចុះ​ទៅ​ពិនិត្យ​ដល់​គោលដៅ ។

លោក​បន្ត​ថា យោង​តាម​ការ​សន្និដ្ឋាន​បឋម​ដោយ​អ្នកជំនាញ​ពិនិត្យ​ឃើញ​សត្វ​ផ្សោត​នោះ​អាច​ស្លាប់​ក្នុង​ក្នុង​រយៈពេល​៥​ទៅ​៧​ថ្ងៃ ហើយ តាម​ការ​ពិនិត្យ​លើ​រាង​កាយ​មិន​មាន​ស្នាម​ជាប់​ម៉​ង​របស់​អ្នកនេសាទ​ទេ ។

លោក​បន្ត​ថា តាម​ការ​ប៉ាន់ស្មាន​សត្វ​ផ្សោត​នេះ មាន​វ័យ​ចំណាស់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំទៅ​ហើយ ហើយ​ធ្មេញ​របស់​វា​សឹក​រិច​រិល​អស់ហើយ​ដែរ ។ លោក​ថា អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​បាន​យក​កូដ​ដែល​កិប​លើ​ព្រុយ​របស់​វា រួម និង​សំណាក​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​អោយ​បាន​ជាក់លាក់ ។

ក្រោយ​ការ​ពិនិត្យ​នោះ​ដែរ គេ​សង្កេត​ឃើញ​មាឌ​របស់​វា​រាង​ស្គម​ទម្ងន់​រហូត​ដល់​១០០​គីឡូក្រាម ចំណែក​ប្រវែង​២ ម៉ែត្រ​២​តឹក​៧​ហ៊ុន ។ សាកសព​របស់​វា​មាន​សភាព​ស្អុយរលួយ​បន្តិច​ទៅ​ហើយ ។

អ្នក​វិទ្យាសាស្ត្រ​ក៏​ដូច​ជា ជំនាញ​ខាង​អង្គការ wwf មិន​អាច​កំណត់​ថា​ផ្សោត​នោះ​ជា​ផ្សោត​ញី ឬ​ផ្សោត​ឈ្មោល​បាន​ឡើយ ។ គេ​អាច​ត្រឹម​សន្និដ្ឋាន​វ័យ​របស់​វា ប្រហែល​ជាង​២០​ឆ្នាំ ដោយសារ​បាន​ដាក់​លេខ​កូដ​នៅ​ជាប់​នឹង​ខ្លួន​ផ្សោត ។ ហើយ​មូលហេតុ​ដែល​បណ្តាល​អោយ​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ងាប់​នោះ​អាច​បណ្ដាល​មក​ពី​វ័យ​ចំណាស់ និង​មាន​ជំងឺ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ