ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខ្លាំង​ពិត គេ​មិន​ដែល​អួត​ទេ

3 ឆ្នាំ មុន

មនុស្ស​ពួក​ខ្លះ​ខ្វះ​គុណធម៌ ពួក​គេ​តែង​ប្រឹង​និយាយ​បំផ្លើស​ប្រាសចាក​ការណ៍​ពិត វាយប្រហារ​អ្នក​ដទៃ​ដោយ​ប្រការ​ផ្សេង​ៗ ហើយ​លើកតម្កើង​ខ្លួនឯង​ដូច​ដងទង់ នោះ​ក៏​ព្រោះតែ​គាត់​ចង់ឱ្យ​គេ​ដឹង​ថា គាត់​ខ្លាំង គាត់​ល្អ​ជាង​អ្នក​ដទៃ ទើប​គាត់​ខំប្រឹង​និយាយ​ប្រាប់​គេ​ទាំង​ខ្វះ​សច្ចធម៌ ។ នេះ​ប្រហែលជា​គាត់​ភ្លេច​គិត​ថា…

មនុស្ស​ពួក​ខ្លះ​ខ្វះ​គុណធម៌ ពួក​គេ​តែង​ប្រឹង​និយាយ​បំផ្លើស​ប្រាសចាក​ការណ៍​ពិត វាយប្រហារ​អ្នក​ដទៃ​ដោយ​ប្រការ​ផ្សេង​ៗ ហើយ​លើកតម្កើង​ខ្លួនឯង​ដូច​ដងទង់ នោះ​ក៏​ព្រោះតែ​គាត់​ចង់ឱ្យ​គេ​ដឹង​ថា គាត់​ខ្លាំង គាត់​ល្អ​ជាង​អ្នក​ដទៃ ទើប​គាត់​ខំប្រឹង​និយាយ​ប្រាប់​គេ​ទាំង​ខ្វះ​សច្ចធម៌ ។

នេះ​ប្រហែលជា​គាត់​ភ្លេច​គិត​ថា អ្នក​ខ្លាំង​ពិត គេ​មិន​ដែល​អួត​ទេ អ្នក​ល្អ​ពិត​ក៏​គេ​មិន​ចាំបាច់​អួត​ថា​ខ្លួនឯង​ល្អ​ដែរ ចំណែក​អ្នកមាន​ពិត ក៏​គេ​មិន​ចេះ​អួត​ដែរ ។ ការ​ដែល​យើង​និយាយ​ពាក្យ​មិន​ពិត​កុហក​អ្នក​ដទៃ​បែប​នេះ ទោះជា​ថ្ងៃនេះ​គេ​អាច​មិនដឹង​មែន តែ​ថ្ងៃ​ណាមួយ​គង់​នឹង​គេ​ដឹង​ព្រោះ​ការណ៍​ពិត​នៅ​តែ​ជា​ការណ៍​ពិត​មិន​ឋិត​នៅ​ឆ្ងាយ​ឡើយ ។

សច្ចធម៌​ជា​គុណធម៌​ដ៏​ប្រពៃ សម្ដី​ពិត​បញ្ជាក់​ពី​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ត្រឹមត្រូវ តែ​សម្ដី​មុសា លាភ​ពណ៌​អ្នក​ដទៃ គឺ​បញ្ជាក់​ពី​សន្តាន​មនុស្ស​អត់​តម្លៃ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ