ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​កម្សាន្ត​បោះជំរុំ និង ADVENTURE របស់​អតិថិជន FORD ប្រចាំឆ្នាំ​២០១៥ នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ទៅ​កាន់​ប្រទេស​ជិតខាង​

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ទៅ​កាន់​ប្រទេស​ជិតខាង​ជាមួយនឹង​ក្បួន​រថយន្ត FORD គ្រប់​ម៉ូ​ឌែ​ល ។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ ក្រុមហ៊ុន FORD នឹង​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន​ទៅ​កាន់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។ ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​នេះ មាន​រយៈពេល​៤​ថ្ងៃ​៣​យប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ដែល​អ្នកចូលរួម​ទាំងអស់ និង​មានឱកាស​រីករាយ​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ​ដ៏​ស្រស់​ស្អាត ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទ​ពិសោធន៍ បោះជំរំ​ដ៏​សែន​រ៉ូ​មែន​ទិច​នៅ​តាម​ឆ្នេរសមុទ្រ​យ៉ាង​ស្រស់​ត្រកាល និង​ការ​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ចន្ទ​បុរី  ប្រទេស​ថៃ​ថែម​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​កម្សាន្ត​នេះ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន ។ កាលពី​ឆ្នាំ​២០០៧ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តមណ្ឌល​គិរី  ឆ្នាំ​២០០៨ ខេត្តរតនគិរី  ឆ្នាំ​២០០៩ ខេត្ត​ប៉ៃលិន   ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ឆ្នាំ​២០១២ ខេត្តមណ្ឌលគិរី ហើយ​ឆ្នាំ​២០១៣ ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត និង​ឆ្នាំ​២០១៤ ទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ដោយ​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។

លើស​ពី​នេះ​ទៅ​ទៀត ដំណើរ​កម្សាន្ត FORD ADVENTURE មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ទំនាក់ទំនង​គ្នា​ល្អ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា ។

សូម​មក​ទទួលយក​បទ​ពិសោធន៍​ពិត​ជាមួយនឹង​ដំណើរ​កម្សាន្ត​បោះជំរុំ​របស់​រថយន្ត FORD ក្នុង​ឆ្នាំ​២០១៥ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សម្រាប់​ការ​ចុះ​ឈ្មោះ សូម​មក​កាន់​មជ្ឈមណ្ឌល​តាំង​លក់​រថយន្ត FORD ទាំង​បី​សាខា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ឬ​អាច​ទំនាក់ទំនង​សម្រាប់​ការ​សាកសួរ​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​តាម​រយៈ​លេខ​ទូរស័ព្ទ 012 333 975 ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/RMAFordCambodia ៕