ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ចម្រោះ​ទឹក បាយ​អូ​ព្យួ អ៊ុ​ល​ត្រា មាន​លក្ខណៈ​ពិសេស​អាច​ជៀស​ផុត​ពី​ជំងឺ​រាគ​រុស

8 ឆ្នាំ មុន

កាលពី​រសៀល​ថ្ងៃ​ទី​០៤ តុលា ២០១៥ នៅ​សណ្ឋាគា​ណា​ហ្គា​វើ​ល ក្រុមហ៊ុន អែ​ល​ខេន​អន្តរជាតិ​កម្ពុជា (ELKEN International Cambodia Co.,Ltd) បាន​រៀបចំ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ផលិតផល​នេះ

កាលពី​រសៀល​ថ្ងៃ​ទី​០៤ តុលា ២០១៥ នៅ​សណ្ឋាគា​ណា​ហ្គា​វើ​ល ក្រុមហ៊ុន អែ​ល​ខេន​អន្តរជាតិ​កម្ពុជា (ELKEN International Cambodia Co.,Ltd) បាន​រៀបចំ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ផលិតផល​នេះ ជា​ផលិតផល​របស់​សហរដ្ឋអាមេរិក ដែល​ជា​ប្រភេទ​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​អាច​ជៀស​ផុត​ពី​ជំងឺ​រាគ​រុស​។ 

លោក​ស៊ុន ណា​រ៉ា អ្នកគ្រប់គ្រង​ក្រុមហ៊ុន ELKEN ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​នាំ​យក​ម៉ាស៊ីន​ចម្រោះ​ទឹក​ប្រភេទ បាយ​អូ​ព្យួ អ៊ុ​ល​ត្រា មក​កម្ពុជា​នេះ គឺ​លោក​ចង់​ពង្រីក​ទីផ្សា​របស់​ក្រុមហ៊ុន​អែ​ល​ខេន តែ​អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​លោក​ចង់​ឲ្យ​សុខភាព​របស់​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ជៀស​ឆ្ងាយ​អំពី​ជំងឺ​រាគ​រុស​។ បច្ចុប្បន្ន​នេះ លោក​សម្លឹង​ឃើញ​ថា ការ​បរិភោគ​ទាំង​អាហារ និង​ទឹក​មានការ​កង្វះ​អនាម័យ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ដូច្នេះ​អាច​នឹង​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​ទឹក​នេះ​។

ដោយឡែក​លោក Michael R.Long អនុ​បណ្ឌិត​ជំនាញ​ឯកទេស​ទឹក​ស្អាត​អន្តជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​គ្នា​នៅ​ទូ​ទាំង​ពិភពលោក​យើង​នេះ គឺ​ត្រូវការ​ទឹកជា​ចាំបាច់ ហើយ​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង គឺ​មាន​២​ភាគ​៣ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទឹក ដូច្នេះ​បើសិនជា​មនុស្ស​ម្នាក់​មាន​ទំងន់​១០០​គីឡូក្រាម ក្នុង​នោះ​មាន​៧៥​គីឡូ គឺជា​ជាតិ​ទឹក​។ ដោយសារ​តែ​ក្នុង​រាង​កាយ​មនុស្ស​សំបូរ​ទៅ​ដោយ​ជាតិ​ទឹក​ច្រើន ហើយ​ទឹក​ដែល​ទទួលទាន​អាច​មានការ​ប៉ះពាល់​ច្រើន​ទៅ​ដល់​សុខភាព​នុស្ស​យើង​ផង​ដែរ បើសិនជា​ទឹក​នោះ​មាន​មេរោគ គឺ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​រាគ​រុស ក្អួតចង្អោរ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។

លោក Michael R.Long បាន​បន្ត​ទៀត​ថា នៅ​ទូ​ទាំង​ពិភពលោក​យើង​នេះ មិន​មាន​ប្រទេស​ណា​ដែល​មាន​ប្រព័ន្ធ​ទឹក​ស្អាត ហើយ​គ្មាន​មេរោគ​នោះ​ទេ សូ​ម្បី​តែ​ប្រទេស​ជឿនលឿន​ក៏​ដោយ គឺ​សុទ្ធតែ​មាន​បញ្ហា​ទឹក​ទាំងអស់ ដែល​មាន​១​ភាគរយ​គឺ​យក​ទៅ​ទទួលទាន ហើយ​៩៩​ភាគរយ​គឺ​យក​ទៅ​ប្រើប្រាស់​ការងារ​ប្រចាំ​ថ្ងៃ ។ ដោយឡែក​សម្រាប់​ម៉ាស៊ីន​ចម្រោះ​ទឹក​ប្រភេទ​បាយ​អូ​ព្យួ អ៊ុ​ល​ត្រា  គឺជា​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​បំផុត នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​អាច​យក​ទៅ​ដាំ​ស្លរ ទទួលទាន ឆុង​កាហ្វេ តែ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​មិន​មាន​មេរោគ​អ្វី​ទាំងអស់ និង​អាច​ជៀស​ផុត​អំពី​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​ទឹក​មិន​ស្អាត​។

សូម​បញ្ជា​ក់ថា ម៉ាស៊ីន​ចម្រោះ​ទឹក បាយ​អូ​ព្យួ អ៊ុ​ល​ត្រា មានឈ្មោះ​ជា​ផលិត​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ជាង​១៥​ឆ្នាំ​មក​ហើយ និង​មាន​ចំនួន​អ្នក​ប្រើប្រាស់​រហូត​ដល់​ទៅ​ជាង​៣​លាន​នាក់ ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ ISO 9001 និង​ស្រប​តាម​បទដ្ឋាន​នៃ​សមាគម​គុណភាព​ទឹក​ស្អាត​ដែល​មាន​គោលដៅ​តែ​មួយ​គត់ គឺ​ផលិត​ចេញ​ជា​ប្រភេទ​ផលិត​មួយ​ដែល​ល្អ​ជាងគេ​បំផុត​លើ​ពិភពលោក​៕