ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្រឹត​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ «​យើង​មាន​ថ្ងៃនេះ គឺ​ដោយសារ​ការ​រួមចំណែក​ពី​លោកគ្រូ អ្នកគ្រូ​»

9 ឆ្នាំ មុន

អម្រឹត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ «​យើង​មាន​ថ្ងៃនេះ គឺ​ដោយសារ​ការ​រួមចំណែក​ពី​លោកគ្រូ អ្នកគ្រូ​» នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា

អម្រឹត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ «​យើង​មាន​ថ្ងៃនេះ គឺ​ដោយសារ​ការ​រួមចំណែក​ពី​លោកគ្រូ អ្នកគ្រូ​» នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ច័ន្ទ ទី​០៥ តុលា ២០១៥ ។

អម្រឹត​បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ គឺ​ដើម្បី​ជា​ការ​តបស្នង​ដឹងគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចូលរួម​ចំណែក​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ដែល​ជា​កម្លាំង​ច​លករ​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ដែល​យើង​ទាំងអស់​គ្នា​មិន​អាច​ខ្វះ​បាន​។

ក្នុង​ពិធី​អបអរ​ដែល​បាន​រៀបចំ​ឡើង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ហើយដោយ​មានការ​ចូលរួម​ពី​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត​អាជ្ញាធរ​មូលដ្ឋាន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នានា​នៅ​តាម​ទីតាំង​ប្រារព្ធ​នីមួយ​ៗ​។

លោក​ផា ស៊ី​ថា​ន អនុប្រធាន​សាខា​អម្រឹត​ចោម​ចៅ​បាន​ថ្លែង​ថា «​យើង​ដឹង​ស្រាប់​ហើយ​ថា ថ្ងៃនេះ គឺជា​ទិវា​គ្រូបង្រៀន ដូច្នេះ​យើង​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​សម្តែង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន និង​ផ្ទេរ​ចំណេះដឹង​ដ៏​មាន​តម្លៃ​មក​ដល់​ពួក​យើង​រហូត​អាច​ធ្វើ​ឲ្យ​យើង​មានចំណេះ​ដឹង​ប្រកប​កិច្ច​ការងារ​មក​ដល់​សព្វថ្ងៃ​»​។

អម្រឹត​បាន​កំណត់​យក​សាលារៀន ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដោយ​ផ្អែក​លើ​តម្រូវការ​ជាក់លាក់ និង​ស្ថានភាព​ខ្សត់ខ្សោយ​ពិតប្រាកដ​របស់​សាលារៀន​ទាំងនោះ និង​ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​កំណត់​យក​សាលារៀន​ដែល​បុគ្គលិក​អម្រឹត​ធ្លាប់​បាន​សិក្សា​កន្លង​មក ។

លោក​ផុ​ន ឃី​ម នាយក​សាលា​បឋម​សិក្សា អង្គ​ស្តុក​បាន​ថ្លែង​ថា «​ការ​រៀបចំ​ទិវា​គ្រូបង្រៀន​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ការ​យកចិត្តទុកដាក់​មួយ​របស់​អម្រឹត​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ជា​ការ​រួមចំណែក​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ចំណេះដឹង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ថែម​ទៀត​»​។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​អម្រឹត​ប្រារព្ធ​ទិវា​នេះ​ឡើង ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន និង​ជា​ពិសេស​នោះ គឺ​លោកគ្រូ អ្នកគ្រូ ដែល​លោក​ធ្លាប់​មានគុណ​បំណាច់ ដោយ​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង​សង្គម​ជាតិ ។ តាម​រយៈ​កម្មវិធី​នេះ អម្រឹត​បាន​ធ្វើការ​ប្រគល់​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ដល់​សាលារៀន​ទាំងនោះ​ជាមួយ​គ្នា​នោះ អម្រឹត​ក៏​បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ដែល​បាន​អញ្ជើញ​ចូលរួម គឺ​ទាំង​លោកគ្រូ អ្នកគ្រូ​ដែល​បាន​និង​កំពុង​បម្រើ​ការងារ និង​លោកគ្រូ អ្នកគ្រូ ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ​ផង​ដែរ​។

អ្នកគ្រូ ស៊ឹ​ម ធីតា បង្រៀន​នៅ​សាលា​បឋម​សិក្សា អង្គ​ស្តុក បាន​ថ្លែង​ថា «​ថ្ងៃនេះ ខ្ញុំ​មានចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​អម្រឹត​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង ដើម្បី​ធ្វើ​ឲ្យ​យើង​មានឱកាស​បាន​ជួបជុំ​សំណេះសំណាល​គ្នា និង​បាន​ស្វែង​យល់​ពី​ទុក្ខ​លំបាក​ខ្លះ​ៗ​របស់​យើង​។ កម្មវិធី​នេះ បាន​ជម្រុញ​ឲ្យ​យើង​មានការ​ប្តេជ្ញា​ចិត្ត​តទៅ​មុខ​ទៀត ក្នុង​ការ​អប់រំ​សិស្សានុសិស្ស​ឲ្យ​ក្លាយទៅជា​សសរទ្រូង​ដ៏​រឹង​មាំ​មួយ​សម្រាប់​កូន​ល្អ ពលរដ្ឋ​ល្អ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​ចាប់ផ្ដើម​ដំណើរការ​កាលពី​ឆ្នាំ​១៩៩១ ហើយ​ចាប់តាំងពី​ពេល​នោះ​មក អម្រឹត​បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រាក់​កម្ចី និង​សេវា​ប្រាក់​បញ្ញើ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន​សេវា​ឥណទាន​ក្រុម​ធានា ឥណទាន​បុគ្គល ឥណទាន​កសិកម្ម ឥណទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម គណនី​សន្សំ និង​ការ​ដាក់​ប្រាក់​បញ្ញើ​តាម​កាលកំណត់ ហើយ​អម្រឹត​ក៏​មាន​សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ផង​ដែរ​។