ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៣ តុលា កន្លង​ទៅ​នេះ បាន​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឆ្នាំ​២០១៥ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​បណ្ឌិត ប៉ក់ ថា​វិ​ន

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៣ តុលា កន្លង​ទៅ​នេះ បាន​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឆ្នាំ​២០១៥ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​បណ្ឌិត ប៉ក់ ថា​វិ​ន សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក​ម៉ូ​វ ចរិយា ប្រធាន​បញ្ញា​ត្តិករ​ទូរគមនាគមន៍​កម្ពុជា រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផ្សេង​ទៀត​។ ពិព័រណ៍​នេះ មាន​គោលបំណង​ចង់​ឲ្យ​និស្សិត​បង្ហាញ​ពី​ស្នាដៃ​នៅ​ក្នុង​ផ្នែក​ព័ត៌មាន និង​បច្ចេកវិទ្យា​។

លោក​បណ្ឌិត ប៉ក់ ថា​វិ​ន សាកល​វិទ្យា​ធិ​កា​រង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ព័ត៌មានវិទ្យា​មាន​សារសំខាន់​ណាស់​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​មនុស្ស​អាច​ធ្វើការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ភាព​ងាយស្រួល​នៅ​ទូ​ទាំង​ពិភពលោក ។ ដោយឡែក​នៅ​ក្នុង​វិស័យ​ធនាគារ លុយ​អាច​ដក ឬ​ដាក់​បាន​២៤​ម៉ោង អាច​ផ្ញើរ​បាន​ទៅ​គ្រប់​ទីកន្លែង​លឿន​រហ័ស​ទាន់ចិត្ត​។

ការ​រៀបចំ​ពិព័រណ៍​នេះ មាន​គោលបំណង​លើកទឹកចិត្ត  និង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ពាណិជ្ជ​សាស្ត្រ​ដែល​បាន​ខិតខំ​សិក្សា​កន្លង​មក​ហើយ ដើម្បី​បាន​ជាប់​នូវ​មុខ​វិជ្ជា​នីមួយ​ៗ និស្សិត​ត្រូវ​បាន​តម្រូវ​ឲ្យ​បង្កើត​ជា Project មួយ​ដែល​ទាក់ទង​នឹង​មុខ​វិជ្ជា​កំពុង​រៀន ។ ឧ​ទារ​ហរ​ណ៍​ចំពោះ​និស្សិត​ដែល​កំពុង​រៀន​មុខ​វិជ្ជា រចនា និង​អភិវឌ្ឍន៍​គេហទំព័រ គឺ​អាច​បង្កើត​នូវ គេហទំព័រ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម អន​ឡាញ   គេហទំព័រ​ព័ត៌មាន និង​ប្រព័ន្ធ​គេហទំព័រ​ជា​ច្រើន​ទៀត ។

ចំពោះ​និ​ស្សត​ដែល​កំពុង​រៀន​មុខ​វិជ្ជា​បង្កើត​កម្មវិធី គឺ​អាច​បង្កើត​ស្នាដៃ​ជា​ច្រើន  ដូច​ជា ប្រព័ន្ធ​គ្រប់គ្រង​សន្និធិ ប្រព័ន្ធ​គ្រប់គ្រង​ការ​លក់ ប្រព័ន្ធ​គ្រប់គ្រង​សណ្ឋាគារ ខុន​ដូ ប្រព័ន្ធ​គណនេយ្យ​កុំព្យូទ័រ ប្រព័ន្ធ​គ្រប់គ្រង​បុគ្គលិក និង​បើកប្រាក់​បៀវត្ស ។ ដោយឡែក​ចំពោះ​និស្សិត​ដែល​កំពុង​រៀន​មុខ​វិជ្ជា Network គឺ​ត្រូវ​បង្កើត​ស្នាដៃ​មួយ​ចំនួន ដូច​ជា ប្រព័ន្ធ​បណ្តាញ ប្រព័ន្ធ​គ្រប់គ្រង​អ្នក​ប្រើប្រាស់ គ្រប់គ្រង​ឯកសារ និង​ប្រព័ន្ធ​សុវត្ថិភាព ។​ល​។