ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា Zamal ក្រុម​កំប្លែង យេ យេ ក៏​រក​ឃើញ​មាន COVID-19

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ដំណឹង​លេច​ធ្លាយ​ថា កញ្ញា យេ យេ ឆ្លង​កូ​វី​ដ​១៩ ធ្វើ​អោយ​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​មួយ​គ្រា​ទៀត ក្រោយ​ពេល​ហាក់​ស្ងប់ស្ងាត់​តារា​ៗ​ឆ្លង​កូ​វី​ដ​។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ដំណឹង​លេច​ធ្លាយ​ថា កញ្ញា យេ យេ ឆ្លង​កូ​វី​ដ​១៩ ធ្វើ​អោយ​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​មួយ​គ្រា​ទៀត ក្រោយ​ពេល​ហាក់​ស្ងប់ស្ងាត់​តារា​ៗ​ឆ្លង​កូ​វី​ដ​។ យ៉ាងណាមិញ សមាជិក ក្រុម យេ​យេ ស្បែក​ខ្មៅ ដែល​ជា​កូនកាត់ អាហ្វ្រិក នាង​ហ្សា​ម៉ែ​ល ក៏​រក​ឃើញ​កូ​វី​ដ​១៩ ជា​ផ្លូវការ​ដែរ​។ នេះ​រឹតតែ​ញ៉ាំង​អោយ​មានការ​ចាប់អារម្មណ៍ ហើយ​ត្រូវ​យកចិត្តទុកដាក់ តាមដាន​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល​ជា​និច្ច​។

តារា​កំប្លែង ភេទ​ទី​៣ ហ្សា​ម៉ែ​ល បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ថា ខ្លួន​នាង​រក​ឃើញ​ផ្ទុក​កូ​វី​ដ​១៩​។ ការ​ប្រកាស​នេះ ស្រប​ពេល​ដែល​គេ​ដឹង​ថា យេ យេ តារា​កំប្លែង​ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ដែរ​នោះ​។ នេះ​ជា​ការ​ចាប់អារម្មណ៍​ថ្មី​ទៀត​លើ​ការ​ឆ្លង​ក្នុង​ចង្កោម​តារា​សារ​ជា​ថ្មី​។

ចំពោះ ហ្សា​ម៉ែ​ល ត្រូវ​គេ​ដឹង​ថា ជិតដិត​ក្នុង​ក្រុម​សម្តែង យេ យេ ដោយ​ទៅ​ណា​សម្តែង​ជា​ក្រុម​ជុំ​គ្នា​។ នេះ​ជា​រឿង​ស្មាន​មិន​ដល់ ព្រោះ​ម្នាក់​ៗ​បានការ​ពារ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ការ​ទប់ស្កាត់​កូ​វី​ដ​១៩​នេះ​។

ហ្សា​ម៉ែ​ល ចាត់​ទុក​ថា នេះ​ជា​ការណ៍​ពិត​បាន​កើតឡើង ហើយ​ខំតស៊ូ​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ​។ រលក​កូ​វី​ដ​១៩ ដែល​បក់​មក​ជា​ថ្មី​នេះ បាន​បង្ក​នូវ​ភាព​ស្មុគស្មាញ​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា​។ មេរោគ​មួយ​នេះ នាំ​អោយ​កម្ពុជា ឆ្លង​ជា​ច្រើន​នាក់​គួរ​អោយ​បារម្ភ ពិសេស​មិន​ថា​តារា ឬ​មិនមែន​ជាតា​រា​នោះ​ទេ គឺ​វា​អាច​ឆ្មក់​ចូល​វាយលុក​គ្រប់ពេល​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល កងកម្លាំង​សមត្ថកិច្ច គ្រប់​ថ្នាក់ និង​ក្រសួងសុខាភិបាល បាន​រួម​សហការ​គ្នា​យ៉ាង​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ ដោយ​មិន​គិត​ពី​ភាព​នឿយហត់​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ