ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​លី​ម​កុក​វី​ង ប្រគល់​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ចំនួន​១៥០​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​លី​ម​កុក​វី​ង យូ​នី​វើ​សី​ធី អ​ហ្វ​គ្រេ​អេ​ធី​វ តិ​ណូ​ឡូ​ជី កាលពី​ថ្ងៃ​សៅរ៍ ទី​០៣ តុលា នៅ​ស​ណ្ធា​គារ​សូ​ហ្វី​តែ​ល បាន​រៀបចំ​ធ្វើ​ពិធី​ប្រគល់​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​លី​ម​កុក​វី​ង យូ​នី​វើ​សី​ធី អ​ហ្វ​គ្រេ​អេ​ធី​វ តិ​ណូ​ឡូ​ជី កាលពី​ថ្ងៃ​សៅរ៍ ទី​០៣ តុលា នៅ​ស​ណ្ធា​គារ​សូ​ហ្វី​តែ​ល បាន​រៀបចំ​ធ្វើ​ពិធី​ប្រគល់​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៥ ដល់​ដល់​និស្សិត​ចំនួន​១៥០​នាក់ ដែល​ពិធី​នេះ បានការ​អញ្ជើញ​ចូលរួម​ជា​គណៈ​អ​ធិ​តី​ពី​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា និង​មាតាបិតា អាណាព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ​។

សាកលវិទ្យាល័យ​លី​ម​កុក​វិ​ង គឺជា​ដៃគូ​ក្នុង​វិស័យ​អប់រំ​ដ៏​សំខាន់​មួយ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ហើយ​បាន​និង​កំពុងធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​អស់​រយៈពេល​៨​ឆ្នាំ​មកនេះ ក្នុង​ការ​ពង្រឹង​វិសាលភាព​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​មានការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​សាកលវិទ្យាល័យ លី​ម​កុក​វី​ង នៅ​ក្នុង​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឡើង​បាន​ដោយសារ​កា​ទទួលស្គាល់​យ៉ាង​ច្បាស់​នៃ​សក្ដានុពល​របស់​សាកលវិទ្យាល័យ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​អប់រំ ព្រមទាំង​គុណភាព​ជូន​ដល់​និស្សិត​ទាំង​ការ​សិក្សា​ក្នុងស្រុក និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។

សាកលវិទ្យាល័យ​លី​ម​កុក​វី​ង បាន​បង្កើត​ឡើង​ដោយ​មានការ​យកចិត្តទុកដាក់ និង​ការ​ជួយ​ជ្រោមជ្រែង​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ឆ្នាំ​២០០៧ ជាមួយនឹង​ការ​ចាប់ផ្ដើម​បវេសនកាល​ថ្មី​មួយ​ដែល​មាន​សិស្ស​៦៩​នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០០៨​។​បេសកកម្ម​របស់​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​អភិវឌ្ឍ​វិស័យ​អប់រំ ដោយ​នាំ​យកមុខ​វិជ្ជា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ក្នុង​តំបន់​សម្រួលការ​សិក្សា​សិស្ស ដោយ​ការ​កសាង​មូលធន​មនុស្សជាតិ និង​បង្កើត​ឱកាស​ការងារ​។ បង្កើត​ឱ្យ​មានការ​អប់រំ​និស្សិត​ជនបទ ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​ការ​ចូលរួម​សកម្មភាព​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាកលវិទ្យាល័យ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​គុណភាព​បណ្ដុះបណ្ដាល ប្រកប​ទៅ​ដោយ​គោលដៅ​ច្បាស់លាស់​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ​។ សាកលវិទ្យាល័យ​អបអរសាទរ និង​ទស្សនៈ​របស់​រាជរដ្ឋាភិបាល ដែល​យល់​ឃើញ​ថា ប្រជាជន​កម្ពុជា គឺជា​មនុស្ស​ច្នៃប្រឌិត និង​មាន​សក្ដានុពល​ក្នុង​ស្នាដៃ​ប្រកួតប្រជែង​ជាមួយ​ប្រជាជន​ផ្សេង​ៗ​ក្នុង​ឧស្សាហកម្ម​ច្នៃប្រឌិត​នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ដោត​អារម្មណ៍​ទៅ​លើ​ការ​បណ្ដុះបណ្ដាល Cybersecurity ដែល​ផ្ដល់​ដោយ​អ្នកជំនាញ​ក្នុង​សាកលវិទ្យាល័យ លី​ម​កុក​វី​ង សម្រាប់​មន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​៕