ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន AstraZeneca កំពុង​​អភិវឌ្ឍ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង​ខ្លួន​ដើម្បី​​ប្រឆាំង​នឹង​​កូ​វី​ដ​​បំប្លែង​ថ្មី

3 ឆ្នាំ មុន

អូ​ទ្រី​ស ៖ យោង​តាម​ការ​បញ្ជាក់​ពី​សំណាក់​មន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca នៅ​ក្នុង​ប្រទេស​អូ​ទ្រី​សបាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន AstraZeneca កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង​ខ្លួន​ដែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​បំប្លែង​ថ្មី ដោយ​ការ​ផលិត​អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២១​។…

អូ​ទ្រី​ស ៖ យោង​តាម​ការ​បញ្ជាក់​ពី​សំណាក់​មន្ត្រី​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca នៅ​ក្នុង​ប្រទេស​អូ​ទ្រី​សបាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន AstraZeneca កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង​ខ្លួន​ដែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​បំប្លែង​ថ្មី ដោយ​ការ​ផលិត​អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២១​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

លោកស្រី Sarah Walters មន្ត្រី​គ្រប់គ្រង​ប្រចាំ​ប្រទេស​អូ​ទ្រី​សបាន​ប្រាប់​កាសែត Kurier ឱ្យ​ដឹង​ថា​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​វ៉ាក់សាំង​របស់ AstraZeneca ដែល​មាន​ស្រាប់​គឺ​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រាន់​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី ដែល​ត្រូវ​បាន​កត់ត្រា​ករណី​ឆ្លង​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​នោះ​ទេ​។

លោកស្រី​បន្ត​ទៀត​ថា «​ក្នុង​ពេល​ដំណាលគ្នា​នេះ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford បាន​ចាប់ផ្តើម​ធ្វើការ​កែប្រែ និង​អភិវឌ្ឍ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង ដើម្បី​អាច​ប្រឆាំង​ទៅ​នឹង​វីរុស​បំប្លែង​ថ្មី​នេះ​។ ហើយ​យើង​រំពឹង​ថា​វា​នឹង​រួចរាល់​នៅ​ដំណាច់ឆ្នាំ​នេះ ប្រសិនបើ​ចាំបាច់​ខ្លាំង​»​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏​បាន​លើក​ពី​បញ្ហា​ប្រឈម​រួម​មាន ការ​ពន្យារពេល​ការ​បញ្ជូន​ថ្នាំ​របស់ AstraZeneca នៅ​កាន់​សហភាព​អឺរ៉ុប​, ការ​ផលិត​វ៉ាក់សាំង​គួប​ផ្សំ​និង​តម្រូវការ​ខ្ពស់​បំផុត​ដែល​កើតឡើង​អំឡុង​ពេល​នេះ​។ ខណៈ​ដែល​ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ចំនួន ៣០០​លាន​ដូ​ស​ទៅ​សហភាព​អឺរ៉ុប​នៅ​ក្នុងឆ្នាំនេះ​។

នៅ​ក្នុង​បទ​សម្ភាសន៍ លោកស្រី​បាន​លើក​ឡើង​ដោយ​ផ្ទាល់​ពី​បញ្ហា​សុវត្ថិភាព​សុខភាព ស្រប​ពេល​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន បាន​ដាក់​ស្លាក​ព្រមាន​អំពី​បញ្ហា​ឈាមកក​ក្នុង​សរសៃឈាម ដែល​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca​។

លោកស្រី​និយាយ​ថា ផែនការ​របស់​ក្រុមហ៊ុន​គឺ​បន្ត​ផ្តល់​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ដល់​វេជ្ជបណ្ឌិត​។ ដើម្បី​ឱ្យ​ពួក​គេ​អាច​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ឱ្យ​បាន​គ្រប់គ្រាន់​អំពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​វ៉ាក់សាំង​។

ទោះបី​យ៉ាងនេះ​ក្តី និយ័ត​ករ​ឱសថ​របស់​សហភាព​អឺរ៉ុប និង​អង់គ្លេស​បាន​និយាយ​ថា​អត្ថប្រយោជន៍​ទូទៅ​នៃ​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ មាន​ចំនួន​ច្រើន​ជាង​ហានិភ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ