ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Huawei នាំ​ចូល G7 Plus មក​កាន់​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​បរទេស​ខ្លាំង

8 ឆ្នាំ មុន

Huawei G7 Plus របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ3ពិភពលោក​នឹង​ចេញ​លក់​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ2015 ក្នុង​តម្លៃ​ដ៏​ទាក់ទាញ​មួយ ​។

Huawei G7 Plus របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ3ពិភពលោក​នឹង​ចេញ​លក់​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ2015 ក្នុង​តម្លៃ​ដ៏​ទាក់ទាញ​មួយ ​។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​អាច​យក​ជា​ការ​បាន​ពី​ក្រុមហ៊ុនHuawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​របស់ Huawei G7 PLUS គឺ​ទាប​ជាង​ការ​ដាក់​លក់​នៅ​អឺរ៉ុប​ប្រមាណ$100ឯណោះ ដោយនៅ​អឺរ៉ុប​ចេញ​លក់​ក្នុង​តម្លៃ$449 ចំណែក​នៅ​ទីផ្សារ​កម្ពុជា​វិញ មាន​តម្លៃ​ពិសេស​ប្រហែល$340-$349 ជាមួយ​ការ​ថែម​ជូន​ស្រោម​ហ្ស៊ី​ន និង​ស៊ី​ម​ស្មា​ត​លេខ​ល្អ ដែល​មាន​ទឹកប្រាក់​ក្រៅ​ប្រព័ន្ធ$5 (​ម្ដង​) និង​ក្នុង​ប្រព័ន្ធ $10 ជាមួយ​​នឹង​4GB អ៊ី​ន​ធើរ​ណេ​ត Data ជា​រៀង​រាល់​ខែ​រយៈពេលមួយ​ឆ្នាំ​ពេញ​ ។

Huawei G7 Plus ហៅ​ម្យ៉ាងទៀត​បាន​ថា Huawei G8 អាស្រ័យ​ទៅ​តាម​តំបន់ និង​ប្រទេស​ផ្សេង​គ្នា ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងជាមួយនឹង​ការ​រចនា ស្រោប​ដោយ​លោហៈ​ភ្លឺ​រលោង និង​មាន​ផ្ទៃមុខ​ស្តើង​ស្អាតគួរ​ឲ្យ​ទាក់ទាញ​បំផុត​ ។ អេ​ក្រង់​របស់ Huawei G7 មាន​ទំហំ 5.5 អ៊ី​ញ Resolution 1920x1080px ប្រភេទ FHD ជា​ពិសេស​គឺ​មាន​ផ្ទៃ​កោង 2.5D ដែល​ជួយ​ការពារ​ឆ្កូត និង​ប្រេះស្រាំ​ ។

ក្រៅពី​អេ​ក្រង់​រឹង​មាំ រាង​កោង​ដ៏​ស្រស់​ស្អាត Huawei G7 PLUS ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ​។  បច្ចេកវិទ្យា​សម្គាល់​ក្រ​យៅដៃជំនាន់​ថ្មី​ត្រូវ​បាន​បំពាក់​នៅ​ផ្នែក​ខាងក្រោយ​ខាងក្រោម​កាមេរ៉ា ដូច​គ្នា​ទៅ​នឹង​ម៉ូ​ដែល Mate 7 គ្រាន់​មាន​កន្លែង​ស្គេ​ន​ធំ ឆ្លាត សុវត្ថិភាព និង​ល្បឿន​លឿន​ជាង​មុន​ដោយ​ប្រើ​រយៈពេល​ត្រឹមតែ 0.5 វិនាទី​ប៉ុណ្ណោះ (​មួយ​ប៉ប្រិចភ្នែក​)​។ លើស​ពី​នេះ បច្ចេក​វិទ្យា​សម្គាល់​ក្រ​យៅដៃ​នេះ​អាច​កំណត់​មុខងារ​ផ្សេង​ទៀត ​ដូច​ជា មុខងារ​ថតរូប ហើយ​ប្រសិនបើ​អ្នក​ប៉ះ Sensor យូរ​បន្តិច អ្នក​អាច​លើក​ទូរស័ព្ទ ឬ​បិទ​ម៉ោង​រោទ៍​បាន​ទៀត​ផង​។

អង្គ​ប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1​។

កាមេរ៉ា​ក្រោយ​របស់ Huawei G7 PLUS មាន​ទំហំ 13 MP និង​កាមេរ៉ា 5MP ដែល​មាន​អង្គ​ចង​ចាំ ROM: 32.0GB និង RAM: 3.0GB​។ Huawei G7 PLUS  មាន​ទំហំ​តួខ្លួណ 152mm x 76.5mm x 7.5mm និង​ទម្ងន់​សរុប 167g រួម​ទាំង​ថ្ម​ដែល​មាន​ថាមពល 3000 mAh​ ។

ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន Huawei សូម​ទំនាក់ទំនង​​ទូរស័ព្ទ​៖ 069732323 ឬ 0312547777
Facebook: https://www.facebook.com/HuaweiDeviceCambodia​?​ref=hl