ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម ARSENAL ជួប​ជាមួយ​ក្រុម Manchester United ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​នៅ Singha Stadium

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស EPL ជា​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ និង​អស្ចារ្យ​បំផុត​ដែល​មិន​អាច​រំលង​បាន ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​០៤ តុលា ២០១៥ រវាង​ក្រុម​កាំភ្លើង​ធំ Arsenal

រាជធានី​ភ្នំពេញ ៖ ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស EPL ជា​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ និង​អស្ចារ្យ​បំផុត​ដែល​មិន​អាច​រំលង​បាន ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​០៤ តុលា ២០១៥ រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ SINGHA Stadium ដែល​មា​នទី​តាំងនៅ​អគារ​តាំង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។

Singha Stadium គឺជា​ព្រឹត្តិការណ៍​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​ដែល​អ្នកគាំទ្រ​កម្ពុជា​រាប់​ពាន់​នាក់​ទន្ទឹងរង់ចាំ ជា​កន្លែង​ដែល​អ្នកគាំទ្រ​ទស្សនា និង​ជួប​ជាមួយ​បរិយាកាស​ដ៏​រំជើបរំជួល​ពិតប្រាកដ​នៃ​ការ​ប្រកួត​បាល់ទាត់​នៃ​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស ។ អ្នក​ទស្សនា​ទាំងអស់​បាន​ហ៊ោ​ក​ញ្ជៀ​វ​យ៉ាង​កងរំពង​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេ​ក្រង់​ដ៏​ធំ ងាយស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាលស្មៅ​នៃ​ប្រទេស​អង់គ្លេស ។ អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​សុទ្ធតែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិតជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ដែល​មានការ​ចូលរួម​សហការ​រវាង​កំពូល​តារាចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា លោក​ខេ​ម និង​កញ្ញា យូ​រី ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​ឆាក​តន្ត្រី​ទាំងមូល ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាង​មុខ​ឆាក​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ពិសា​ស្រា​បៀរ​សឹ​ង្ហា ដ៏​ឆ្ងាញ់​ត្រជាក់​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ សំបុត្រ​ចូលរួម​ទស្សនា​មាន​តម្លៃ​ត្រឹមតែ​៦.០០០​រៀល​ប៉ុណ្ណោះ និង​ទទួល​បាន​ស្រា​បៀរ​សឹ​ង្ហា​២​កំប៉ុង​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រា​បៀរ​សឹ​ង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​ផ្សេង​ៗ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ទាំងអស់​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេរ​ដង​ពី​ស្រា​បៀរ​សឹ​ង្ហា​។ រាល់ពេល​ជាវ​ស្រា​បៀរ​សឹ​ង្ហា មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់ឆ្នោត និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ការ​កោស​សន្លឹក​ប័ណ្ណ​ដូច​ជា អាវយឺត Man-Ut កាបូប  Man-Ut តុក្កតា Man-Ut មួក បន្តោង​សោរ SINGHA និង Man-Ut ក៏​ដូច​ជា ឆ័​ត្រ និង​អាវយឺត SINGHA ។ ក្រៅពី​នោះ​អាច​ជាវ​ស្រា​បៀរ​សឹ​ង្ហា​១​ថូ​តូច​តម្លៃ​១២.០០០​រៀល ទទួល​បាន​ឆ្នោត​កោស​ផ្សងសំណាង​ចំនួន​២​សន្លឹក និង​១​ថូ​ធំ​តម្លៃ​៣៥.០០០​រៀល ទទួល​បាន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦​សន្លឹក​។
បន្ថែម​ពីលើ​នេះ ក៏​នៅ​មានកម្ម​វិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​សឹ​ង្ហា ដោយ​ការ​រាល់​ការ​ជាវ​ស្រ​បៀរ​សឹ​ង្ហា​មួយ​កេស នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​មក​នៅ​ត្រឹមតែ​១៥​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ទទួល​បាន​សន្លឹក​ឆ្នោត និង​ការ​កោស​ប័ណ្ណ​ផ្សងសំណាង​ចំនួន​១២​សន្លឹក ។ អ្នកចូលរួម​ទាំងអស់​ពិតជា​ការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​យ៉ាង​ខ្លាំង ហើយ​ជាក់ស្តែង «​ការ​ជាវ​កាន់តែ​ច្រើន បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​» ពិតប្រាកដ​មែន ៕