ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RMA Cambodia នឹង​ធ្វើការ​តាំង​បង្ហាញ​រថយន្ត FORD នៅ​ផ្សារ​ទំនើប AEON ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថៃ្ង​ទី​៤ តុលា ២០១៥

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថៃ្ង​ទី​៤ តុលា ២០១៥ នៅ​ផ្សារ​ទំនើប AEON ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់ ។ ការ​ដាក់​តាំង​បង្ហាញ​នេះ មាន​គោលបំណង​ផ្តល់​ឱកាស​ជូន​អតិថិជន​ឱ្យ​បាន​យល់​ច្បាស់​ពី​លក្ខណៈ​ទំនើប​អស្ចារ្យ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត Ford ជា​ពិសេស Ford Fiesta, Ford Focus និង Ford Eco-Sport សេរី​ថ្មី ។ ក្នុង​ឱកាស​នៃ​ការ​តាំង​បង្ហាញ​រថយន្ត FORD នេះ​ដែរ អតិថិជន​នឹង​ទទួល​បាន​កាដូ​ដ៏​ពិសេស​សម្រាប់​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ តាម​រយៈ​ការ​ថែម​ជូន​ម៉ូតូ HONDA DREAM ស៊េរី​ថ្មី​១​គ្រឿង​ភ្លាម រាល់​ការ​ទិញ​រថយន្ត FORD ។ កាដូ​ដ៏​ពិសេស​នេះ ផ្តល់​ជូន​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​១៥ តុលា ២០១៥ ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Ford បាន​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ ថែម​ទាំង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​លើ​ទីផ្សារ តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ជា​លើក​ដំបូង​មក​ម្ល៉េះ ។ ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​ដៃគូ​យូរអង្វែង​របស់​ខ្លួន​បាន​បង្កើត​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត ហាង​លក់​គ្រឿងបន្លាស់ និង​មជ្ឈមណ្ឌល​សេវា​ជួសជុល​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​បាន​នាំ​ចូល​នូវ​រថយន្ត​ជា​ច្រើន​ប្រភេទ​មក​កាន់​ទីផ្សារ​កម្ពុជា ៕