ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាល់​បណ្តុះបណ្តាល​ភាសា​បារាំង​តែ​មួយ​គត់​នៅ​កម្ពុជា

10 ឆ្នាំ មុន

«​ភាសា​បារាំង គឺជា​ជំនាញ​ដែល​ធ្វើ​ឲ្យ​ជីវប្រវត្តិ​របស់​អ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ ដែល​វា​មិន​គ្រាន់តែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដែល​និយាយ​បារាំង (Switzerland, Canada…) តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​» នេះ​បើ​តាម​ការ​លើក​ឡើង​នាយក​របស់​មជ្ឈមណ្ឌល​ភាសា​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។

ភាសា​បារាំង​ជា​ភាសា​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់ និង​ជា​ភាសា​ដែល​មាន​ប្រជាប្រិយ​មួយ​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ខណៈ​ដែល​បារាំង​ចូល​មក​ត្រួតត្រា​នៅ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ដោយ​បាន​នាំ​យក​ភាសា​វប្បធម៌ និង​សិល្បៈ​មក​ជាមួយ​ផង​ដែរ​។ ឥទ្ធិពល​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង ប្រមាណ​ជា​៩​ទស្ស​វត្ត ធ្វើ​ឲ្យ​ភាសា​បារាំង​ក៏​នៅ​តែ​មាន​ភាព​ពេញ​និយម និង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​សឹង​គ្រប់​វិស័យ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ដែរ​។

ការ​អប់រំ និង​បណ្តុះបណ្តាល​ភាសា​បារាំង​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រសួង​អប់រំ​ប្រទេស​បារាំង ដែល​មាន​សហប្រតិបត្តិការ​ជា​មួយ​នឹង​វិទ្យាស្ថាន​បារាំង ដើម្បី​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល និង​ពង្រឹង​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩០ ក្រោម​ឈ្មោះ​ថា សាលា​សម្ព័ន្ធ​ភាសា​បារាំង (Alliance Française) និង​មជ្ឈមណ្ឌល​វប្បធម៌​បារាំង (Centre Culturel Français ) មុន​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា “Institut français du Cambodge” ដោយ​មានការ​សហការ​របស់​ក្រសួងការបរទេស​ប្រទេស​បារាំង​។ ការ​ចូលរួម​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​វប្បធម៌ សិល្បៈ និង​ការ​អប់រំ ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​បារាំង និង​កម្ពុជា ដែល​ធ្វើការ​ផ្សព្វផ្សាយ​ពី​អក្សរសាស្ត្រ​បារាំង ខ្សែ​ភាព​យន្ត និង​ភាសា ក៏​ដូច​ជា​ចំណេះដឹង​និង​គំនិត​ផង​ដែរ​។

មជ្ឈមណ្ឌល​ភាសា​របស់​វិទ្យាស្ថាន​បារាំង​នេះ ជាម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​ផ្តល់​ជូន​នូវ​សញ្ញាបត្រ​ភាសា​បារាំង​ជា​ផ្លូវការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​ប្រទេស​បារាំង និង​អនុញ្ញាត្ត​ឲ្យ​សិស្សានុសិស្ស​ដាក់​ពាក្យ​អាហារូបករណ៍ ឬ​កម្មវិធី​នានា​ដែល​មាន​តម្រូវការ​ភាសា​បារាំង​។

ដើម្បី​ធានា​នូវ​គុណភាព​ខ្ពស់​នៃ​ការ​បណ្តុះបណ្តាល វិទ្យាស្ថាន​បារាំង​បាន​ផ្តល់​នូវ​ក្រុម​គ្រូបង្រៀន​ដែល​មាន​សញ្ញាប័ត្រ​ផ្នែក​អប់រំ​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ និង​មាន​ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ច្បាស់លាស់​លើ​ការ​បង្រៀន​។

សិស្ស និស្សិត​របស់​វិទ្យាស្ថាន​បារាំង​អាច​ចូល​អាន​នៅ​បណ្ណាល័យ​ពហុ​ឯកសារ​ដែល​ជា​បណ្តុំ​ឯកសារ​តាម​តម្រូវការ​គ្រប់យ៉ាង​សម្រាប់​សិក្សា និង​ស្រាវជ្រាវ ផ្តល់​ភាព​ងាយស្រួល និង​ជា​ប្រភព​ធនធាន​យ៉ាង​សំខាន់​ជា​ក្នុង​ការ​សិក្សា​របស់​សិស្ស និស្សិត​។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​ទស្សនា​ខ្សែភាពយន្ត​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។ ហើយ​ក៏​មានការ​តាំងពិព័រណ៍ សន្និសីទ ការ​ប្រគំ​តន្ត្រី  ការ​សម្ដែង​សិល្បៈ និង​សកម្មភាព​ជា​ច្រើន​ផ្សេង​ទៀត​។

លោក Maxime Flandin ជា​នាយក​មជ្ឈមណ្ឌល​ភាសា​របស់​វិទ្យាស្ថាន​បារាំង​បាន​មាន​ប្រសាសន៍​ថា «​យើង​មាន​គ្រូ​ជនជាតិ​ដើម​ដែល​និយាយ​ភាសា​បារាំង​ចំនួន​១០​នាក់​។ ក្រុម​គ្រូបង្រៀន​របស់​យើង ត្រូវ​បាន​បណ្តុះបណ្តាល​យ៉ាង​ទៀងទាត់​ទៅ​លើ​យុទ្ធសាស្ត្រ​នៃ​ការ​បង្រៀន​ថ្មី​ៗ ដើម្បី​អភិវឌ្ឍ​លើ​ជំនាញ​របស់​ពួក​គេ​»​។

វិទ្យាស្ថាន​បារាំង​ទទួល​បាន​សិស្ស​ចូល​រៀន​ចំនួន​៥.០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ លោក Maxime បាន​ឲ្យ​ដឹង​ថា «​សាលារៀន​របស់​យើង​បាន​បើក​អស់​រយៈពេល​ប្រមាណ​ជា​២៥​ឆ្នាំ និង​បាន​បណ្តុះបណ្តាល​សិស្ស​ជាង​២​សែន​នាក់​មក​ហើយ​»​។

គួរ​ឲ្យ​កត់​សម្គាល់ថា វគ្គ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​បារាំង ធ្វើ​ឡើង​ក្នុង​គោលបំណង​ច្បាស់លាស់ និង​តាម​តម្រូវការ​ទីផ្សារ ដូច​ជា​ក្រុមហ៊ុន ក្រុម​អ្នក​វិជ្ជាជីវៈ​វ័យក្មេង និង​អង្គការ​អន្តរជាតិ​។ វា​អាច​ប្រែប្រួល​ទៅ​តាម​តម្រូវការ ឬ​ជំនាញ​ភាសា​ដ៏​ជាក់លាក់​សម្រាប់​អ្នក​ដែល​ត្រៀម​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ដែល​និយាយ​ភាសា​បារាំង ឬ​អ្នកធ្វើការ​ជាមួយ​អតិថិជន​បារាំង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មគ្គុទេសក៍​ជំនាញ​ភាសា​បារាំង​។

លោក Maxime បាន​មាន​ប្រសាសន៍​ថា «​តាម​រយៈ​ការ​សិក្សា​ភាសា​បារាំង អ្នក​នឹង​មិន​គ្រាន់តែ​ទទួល​បាន​ជំនាញ​ថ្មី​ខាង​ផ្នែក​ភាសា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នឹង​អាច​បញ្ជាក់​ថា អ្នកជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អប់រំ​ដែល​មានការ​ឲ្យ​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ការងារ​។ ខណៈ​ពេល​ដែល​មាន​អ្នក​ស្វែងរក​ការងារ​ជា​ច្រើន​អាច​និយាយ​ភាសា​អង់គ្លេស វា​ធ្វើ​ឲ្យ​ភាសា​បារាំង​មានការ​ផ្លាស់​ប្តូរ​កាន់តែ​ប្រសើរ​»​។

ដោយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ អ្នក​ត្រូវការ​ភាសា​បារាំង ដើម្បី​ធ្វើ​ការងារ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដែល​កម្មវិធី​នេះ មាននៅ​សាកលវិទ្យាល័យ​ច្បាប់ និង​សេដ្ឋកិច្ច​បារាំង​។

លោក Maxime បាន​បង្ហាញ​ថា សព្វ​ថ្ងៃនេះ ទីផ្សារ​ការងារ​សម្រាប់​អ្នក​និយាយ​ភាសា​បារាំង​ពិតជា​មាន​ភាព​ទូលំទូលាយ ជាក់ស្តែង​ទៅ​លើ​វិស័យ​ទេសចរណ៍ (ភោជនីយ​ដ្ឋាន សណ្ឋាគារ ពាណិជ្ជកម្ម​) ដែល​ផ្តល់​ឱកាស​ការងារ និង​អាជីវកម្ម​ជា​ច្រើន​។ មិនតែប៉ុណ្ណោះ មាន​វិស័យ​ការងារ​ជា​ច្រើន​ផ្សេង​ទៀត ដែល​នឹង​ស្វែងរក​និ​យោ​ជិ​ក​ដែល​អាច​និយាយ​ភាសា​បារាំង​បាន​។ ជា​ឧទាហរណ៍​ដូច​ជា ផ្នែក​ម៉ូ​ដ​ទំនើប វប្បធម៌ ទីផ្សារ ធានា​រ៉ាប់រង និង​ធនាគារ​ជាដើម​។  

លោក​បាន​បន្ត​ថា «​សិស្ស​របស់​យើង​មួយ​ចំនួន​បាន​ទទួល​តំណែង​ខ្ពស់​ៗ​ក្នុង​ការងារ​ពី​ក្រុមហ៊ុន​ធំ​ៗ ហើយ​ពួក​គេ​និយាយ​ថា ការ​បណ្តុះបណ្តាល​ពី​វិទ្យាស្ថាន​បារាំង​ពិតជា​មាន​អត្ថប្រយោជន៍ និង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​។ យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គេ​ណាស់​»​។

វិទ្យាស្ថាន​បារាំង មានបទពិសោធន៍​ខាង​កា​រប​ង្រៀ​ង​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​អាច​បញ្ជាក់​បាន​ថា វគ្គ​សិក្សា​ទាំងអស់​សុទ្ធតែ​មានគុណ​ភាព​ខ្ពស់​។ លោកនាយក​មជ្ឈ​មណ្ឌល​​ភាសា​បាន​ឲ្យ​ដឹង​ថា កន្លង​មក សិស្ស​មួយ​ចំនួន​ធ្លាប់​បាន​សម្រេចចិត្ត​ផ្លាស់​ទៅ​សិក្សា​នៅ​សាលា​មួយ​ចំនួន​ដែល​មាន​តម្លៃ​ទាប​ជា​រយៈពេល​១ ឬ​២​វគ្គ ហើយ​ពួក​គេ​បាន​ត្រឡប់​មក​កាន់​វិទ្យាស្ថាន​បារាំង​វិញ ដោយសារ​ពួក​គេ​ឲ្យ​តម្លៃ​គុណភាព​អប់​រំជា​ចម្បង​។

សាលារៀន​ជា​អ្នក​បង្ហាញផ្លូវ​ក្នុង​វិនិយោគទុន​ដ៏​ធំ ដើម្បី​បង្កើត​អនាគត​ប្រកបដោយ​ជោគជ័យ ដូច្នេះ​ការ​ជ្រើសរើស​ការ​បណ្តុះបណ្តាល​ដ៏​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​។

លោក Maxime បាន​មាន​ប្រសាសន៍​ផ្តែផ្តាំ​ថា «​បោះទុន​សម្រាប់​អនាគត​របស់​អ្នក ដើម្បី​ទទួល​បាន​ជំនាញ​ល្អ​បំផុត​សម្រាប់​ជីវិត​ត្រូវ​ជ្រើសរើស​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា​នៃ​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា​»​។

សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​ចាប់ពី​ឥឡូវនេះ​តទៅ​សម្រាប់​ជំនាញ​ភាសា​បារាំង​របស់​លោក​អ្នក
វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា
ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត
ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​/ ម៉ោង​១៤​រសៀល ដល់​ម៉ោង​១៨​ល្ងាច
ថ្ងៃ​សុក្រ
ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ / ម៉ោង​១៤​រសៀល ដល់​ម៉ោង​១៧​ល្ងាច

២១៨ ផ្លូវ ១៨៤ – ភ្នំពេញ – ៨៥៥ (០) ២៣ ២១៣ ១២៤/១២៥ ឬ ០១២ ៣៦៧ ៣៣៥  / ០១២ ៣៦៧ ៣៣៧
www.institutfrancais-cambodge.com