ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​វែ​ប​សាយ www.kh-mall.com នៅ​កម្ពុជា​សម្រាប់​ទិញ​ទំនិញ​ពី​ចិន​មាន​ចំនួន​កើនឡើង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បង្កើត​វែ​ប​សាយ www.kh-mall.com នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឱ្យ​អតិថិជន​ជា​ពិសេស​អ្នកជំនួញ​ដែល​ត្រូវការ​ទំនិញ​សម្រាប់​លក់រាយ ឬ​លក់ដុំ ទៅ​ឱ្យ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​នៅ​តាម​បណ្ដា​ហាង​នានា

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បង្កើត​វែ​ប​សាយ www.kh-mall.com នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឱ្យ​អតិថិជន​ជា​ពិសេស​អ្នកជំនួញ​ដែល​ត្រូវការ​ទំនិញ​សម្រាប់​លក់រាយ ឬ​លក់ដុំ ទៅ​ឱ្យ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​នៅ​តាម​បណ្ដា​ហាង​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ការ​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​អតិថិជន​របស់​វែ​ប​សាយ www.kh-mall.com គឺជា​អ្វី​ដែល​សំខាន់ និង​ជា​កត្តា​ជំរុញ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​វែ​ប​សាយ​នេះ​សម្រាប់​ទិញ​ទំនិញ​កាន់តែ​ច្រើន ។

តំណាង​វែ​ប​សាយ www.kh-mall.com បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​អតិថិជន​កុម្ម៉ង់​ទំនិញតាម​វែ​ប​សាយ www.kh-mall.com បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​អតិថិជន​ភាគច្រើនជា​អ្នកជំនួញ អ្នក​ត្រូវការ​ទំនិញ​លក់រាយ និងបោះ​ដុំ​ទៅ​ឱ្យ​ដៃគូ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញនិង​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រៅពី​អតិថិជន​ដែល​ជា​អាជីវក​រហើយ​នោះក៏​មាន​អតិថិជន​មួយ​ចំនួន​ទៀត​ប្រើប្រាស់វែ​ប​សាយ​នេះ​សម្រាប់​ទិញ​ទំនិញ​ជា​លក្ខណៈផ្ទាល់ខ្លួន​ផង​ដែរ ដូច​ជា​ស្រោម​ទូរ​ទ​ស័ព្ទ
កាបូប ខោអាវ​ខ្សែក្រវាត់​ជាដើម​គ្រាន់តែ​មិន​ទាន់​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។

តំណាង​ក្រុមហ៊ុន​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អតិថិជន​ដែល​ជា​ម្ចាស់​ហាង​លក់ដុំ និង​រាយ​នូវ​ទំនិញ​នានា​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ក៏​មាននៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​តែ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​មាន​ភាព​ងាយស្រួល មិន​ចាច់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្ទាល់​ដែល​នាំ​ឱ្យ​ខាត​ពេលវេលា និង​ថវិកា​ជាដើម ។ ចំពោះ​អតិថិជន​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា​សៀមរាប និង​ខេត្ត​ឆ្ងាយ​ៗ​ទៀត​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ក្រុមហ៊ុន​ផ្ទាល់​ក៏​បាន ព្រោះ​ក្រុមហ៊ុន​ក៏​មាន​សេវាកម្ម​រៀបចំ​ដឹក​ជញ្ជូន​ទំនិញ​ដែល​អតិថិជន​កុម្ម៉ង់​ទៅ​ដល់​កន្លែង​ផ្ទាល់ ។

គួរ​បញ្ជាក់​ថា វែ​ប​សាយwww.kh-mall.com ជា​វែ​ប​សាយ​អាច​ឱ្យ​អតិថិជន​ទិញ​ទំនិញ បាន ហើយ​ជំហាន​ដំបូង​វែ​ប​សាយ​នេះ បាន​ដាក់​តំណ​ភ្ជាប់​ទៅ​កាន់​វែ​ប​សាយ​ល្បី​ៗ​នៅ​ប្រទេស​ចិន ដូច​ជា​វែ​ប​សាយ taobao និង​វែ​ប​សាយ អា​លី​បា​បា ជាដើម មាន​ន័យ​ថា អតិថិជន​អាច​ទិញ​ទំនិញ​បាន​តែ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ តែ​ក្រោយមក​ទៀត ក្រុមហ៊ុន​នឹង​ពង្រីក​ឱ្យ​អតិថិជន​កម្ពុជា​អាច​ទិញ​ទំនិញ​ពី​បណ្ដា​ប្រទេស​ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ផង​ដែរ ៕