ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​បន្ត​យុទ្ធនាការ​សប្បុរសឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

10 ឆ្នាំ មុន

ការ​បរិច្ចាគ​ឈាម គឺជា​សកម្មភាព​សប្បុរសធម៌​មួយ និង​មាន​សារ​សំខាន់​ណាស់​ សម្រាប់​ជន​រង​គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​នានា​ ដែល​ត្រូវ​ការ​​ឈាម​ជា​ចាំបាច់​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​នេះ កាលពី​ថ្ងៃ​ទី​២ ​តុលា ​២០១៥ សាលា​ភាសា​អន្តរជាតិ​ស្តាប​នា សហការ​ជាមួយមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ បាន​រៀបចំ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​ផ្តល់​ឈាម​ដើម្បី​សប្បុ​រសធម៌​» នៅ​បរិវេណ​នៃ​សាលា​ភាសា​អន្តរជាតិ​ស្ថាបនា​ផ្ទាល់ ដោយ​មានការ​ចូលរួម​ពី​សំណាក់លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម
​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​, លោកហេង ណា​លាង នាយក​សាលា​ភាសា អន្តរជាតិ​ស្ថាបនា​, លោកអ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​សាធារណៈនៃ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់ សាស្ត្រាចារ្យ និស្សិត សាធារណជន និង​បុគ្គលិក​នៃសាលា​អន្តរជាតិ​ស្ថាបនា​ជា​ច្រើន​នាក់ ​។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា អ្នកជម្ងឺ​នៅ​គ្រប់ មន្ទី​ពេទ្យ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ប្រមាណ​១០០​ប្លោក ជា​រៀងរាល់ថ្ងៃ​ដើម្បី​ព្យាបាល និង​ជួ​យស​ង្គ្រោះ​​ជិ​វិត​ជា​បន្ទាន់​។ ក្នុង​នោះ​មាន​អ្នកជម្ងឺ​មួយ​ចំនួន​ធំ​បាន​បញ្ជូន​មក​ពី​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

អាស្រ័យ​ហេតុនេះ​ហើយ​ទើប​សាល​ភាសា​ស្តាប​នា​បាន​សហការ​ជាមួយ​ជ​ម្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​លើក​ដំបូង ដើម្បី​ជា​អត្ថ​ប្រយោជន៍​ដល់ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។ ការ​បរិច្ចាគ​ឈាម​លើក​នេះ​គឺ​រំពឹង​ថា​នឹង​ទទួល​បាន​ឈាម​សប្បុរស​យ៉ាងតិច៨០​ប្លោក ផ្តល់​ជូន​ដល់​ជា​ឈាម​បម្រុង​សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ចែកចាយ​ដោយ​ឥត​គិតថ្លៃ​បន្ត​សម្រាប់​ជួយ​ដល់​ជន​ដែល​ត្រូវការ​ឈាម​ទាំងឡាយ​។

ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់​ដែល​វី​តា​ល់ បាន​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​កម្មវិធីនេះ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​និ​សិ​ត្ស សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន​ដើម្បី​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​ច្រើន ទៅ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​។ លោក អ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់​បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​រីករាយ​នៅ​ពេល​ដែល​បានឃើញ​ប្អូន​ៗ​និស្សិត ក៏​ដូច​ជា​មិត្ត​យុវវ័យ​កម្ពុជា​បច្ចុប្បន្ន​មានការ​យល់​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍ និង​អំពើ​មនុស្សធម៌​នៃ​ការ​ផ្តល់​ឈាម ដែល​ទ​ង្វើ​រ​នេះ​នឹង​គឺជា​សកម្មភាព​វិជ្ជមាន​មួយ​ពង្រឹង​ដល់​សាមគ្គីភាព​នៃ​ប្រទេស​ទាំងមូល ដែល​នាំ​ទៅ​រក​ភាព​អភិវឌ្ឍ និង​ការ​រី​ចម្រើន​។

វី​តា​ល់​ក៏​នៅ​តែ​បន្ត​គាំទ្រ​ដល់​អំពើ​មនុស្សធម៌​ទាំងនេះ​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​របស់​អតិថិជន​មក​លើ​មូល​ន្និ​ធិ ២៥៛​។ វី​តា​ល់ ក៏​សង្ឃឹមថា សាលា​ភាសា​អន្តរជាតិ​ស្ថាបនា នឹង​នៅ​តែ​បន្ត​ប្រារព្ធ​ពិធី​ផ្តល់​ដោយ​ស្ម​គ្រ័​ចិត្ត​នេះ ជា​បន្តបន្ទាប់​ទៀត​ជា​រៀង​រាល់​ឆ្នាំ​។ វី​តា​ល់​ក៏​ប្តា​ជ្ញា​ថា នឹង​បន្ត​គាំទ្រ និង​ឧ​ត្ថ​ម្ភ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម និង​សកម្មភាព​មនុស្សធម៌​សង្គម​ផ្សេង​ៗ​ទៀត ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចូលរួម​របស់​អតិថិជន​វី​តា​ល់​ក្នុង​មូលនិធិ ២៥៛ ពី​ការ​លក់​ទឹក​មួយ​ដប​។