ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​ទឹក​ផ្លែ​ឈើ​ស្រស់ Juicy Mercy ពង្រីក​សាខា​បន្ថែម​ឆ្លើយ​តប​តម្រូវការ​អតិថិជន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖  Juicy Mercy ជា​ហាង​លក់​ទឹក​ផ្លែ​ឈើ​ស្រស់​ល្បីឈ្មោះ​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ បាន​បើក​សាខា​ដំបូង​ស្ថិត​នៅ​សង្កាត់​បឹង​កេងកង ហើយ​បាន​បើក​ពង្រីក​សាខា​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ក្នុង​ខណ្ឌទួលគោក កាលពី​ល្ងាច​ថ្ងៃ​ទី​០១ តុលា ២០១៥ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ និង​ការ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​រយៈ​ជា​យូរ​កន្លង​មកនេះ​។

នៅ Juicy Mercy សាខា​ថ្មី​ទួល​គោក​នេះ នឹង​ផ្តល់​ឲ្យ​អតិថិជន​នូវ​ទឹក​ផ្លែ​ឈើ​ស្រស់​១០០% ដែល​ផលិត​ពី​ផ្លែ​ឈើ និង​បន្លែស្រស់​ៗ​ដោយ​គ្មាន​បន្ថែម​នូវ​ទឹក​ស្ករ និង​សារធាតុ​ផ្សំ​ផ្សេង​ៗ​ទៀត​ឡើយ​។ សុខភាព​ជាក​ក្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ការ​ពិសារ​នូវ​ចំណីអាហារ​ស្រស់ និង​គ្មាន​សារធាតុ​គីមី រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ថែរក្សា​សុខភាព​។ លើស​ពី​នេះ ការ​ទទួលទាន​នូវ​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ដែល​គ្មាន​ជាតិ​គីមី និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព និង​ក្រុម​គ្រួសារ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ ដើម្បី​ស្វែងរក​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ទាំងនោះ​មក​បិ​រ​ភោគ ដើម្បី​ជួយ​ដល់​សុខភាព​យើង​។

លោក Kim Jihoon ម្ចាស់​ហាង Juicy Mercy មាន​ប្រសាសន៍​ថា «​ការ​ស្វែងរក​ទឹក​ផ្លែ​ឈើ​ស្រស់​គ្មាន​ជាតិ​គីមី ពុំ​មែន​ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ទៀត​ទេ ព្រោះ​នៅ​តាម​ហាង Juicy Mercy គឺ​ផ្តល់​នូវ​ជម្រើស​ល្អ​សម្រាប់​អតិថិជន ដើម្បី​ទទួល​បាន​ទឹក​ផ្លែ​ឈើ​ស្រស់ និង​គ្មាន​ជាតិ​គីមី​។ ពួក​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​សុខភាព​របស់​អតិថិជន ហើយ​រាល់​ផលិតផល​របស់​ក្រុមហ៊ុន គឺ​សុទ្ធ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​គ្មាន​ជាតិ​គីមី​»​។