រាជធានីភ្នំពេញ ៖ ពិធីភ្ជុំបិណ្ឌ គឺជាបុណ្យមួយដែលប្រជាជនខ្មែរទាំងឆ្ងាយជិតតែងតែនាំយកចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃ ហើយប្រជាជនទូទៅចាត់ទុកពិធីនេះ ជាពិធីបុណ្យដ៏សំខាន់ក្នុងប្រទេសកម្ពុជា ។ បុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាជនចងចាំ និងតែងតែនាំយកចង្ហាន់ទៅវត្តជារឿយៗ ដោយសារតែគេជឿថា ការយកចង្ហាន់ទៅវត្ត គឺជាការឧទិ្ទសកុសលផលបុណ្យដល់ញាត្តិការដែលបានចែកឋានទៅ ក៏ដូចជាវិញាណក្ខន្ធ ដែលឥតមានញាត្តិសន្តានឧទ្ទិសផលបុណ្យឱ្យជាដើម ។
ប្រជាជនតែងនាំយកម្ហូបជាច្រើនមុខ និងច្រើនរសជាតិ ដើម្បីយកមកវត្តជាមួយគ្នានេះដែរ មានប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសភីហ្សាជាចង្ហាន់ប្រគេនព្រះសង្ឃជំនួសឱ្យម្ហូបអាហារផ្សេងៗដែលគេយល់ថា មានច្រើនរួចទៅហើយ ។ ខណៈពេលដែលប្រជាជនយើងភាគច្រើនមមាញឹកនៅក្នុងការងារ ហើយពុំមានពេលគ្រប់គ្រាន់ក្នុងការធ្វើចង្ហាន់ទៅវត្តក៏បានជ្រើសរើសយកភីហ្សា ។ ការយកនំភីហ្សាធ្វើជាចង្ហាន់ទៅវត្ត គឺជាជម្រើសដ៏ប្លែកមួយដែលសឹងតែគ្មានពុទ្ធបរិស័ទណាយកនំភីហ្សាធ្វើជាចង្ហាន់ឡើយកាលពីមុន ។ ជាការពិតណាស់ការយកនំភីហ្សាធ្វើជាចង្ហាន់នេះ នឹងផ្តល់នូវរសជាតិខុសប្លែកពីចង្ហាន់ដទៃៗទៀត ដែលព្រះសង្ឃកម្រ និងមានឱកាសបានឆាន់នៅក្នុងហាងផ្ទាល់ដោយសារតែព្រះសង្ឃមានវិន័យត្រឹមត្រូវមិនអាចចូលហាង ឆាន់នៅក្នុងហាងជាដើម ៕




ចែករំលែកព័តមាននេះ