«​ផ្ការំដួល​» តុបតែង​បញ្ចេញ​ពណ៌នា​រាត្រី ទាក់ទាញ​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្ការំដួល​» តុបតែង​បញ្ចេញ​ពណ៌នា​រាត្រី ទាក់ទាញ​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត

1 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ជំទាវ បាន ស្រី​មុំ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​ធ្វើការ​រៀបចំ​តុបតែង រចនា​ម៉ូ​ដ​ជា​អំ​ពូ​ល​ភ្លើង​ក្នុង​ការ​ផ្ការ​រំដួល​ពណ៌​លឿងខ្ចី នៅ​មុខ​សាលាខេត្ត ក្បែរ​សួន​កុមារ និង​នៅ​តាម​ទ្រូងផ្លូវ​ទី​សាធារណ​:​ក្នុង​ក្រុងប៉ៃលិន និង​ដាក់​តាំងនៅ​សួនច្បារ ស្តេច​កន​(​សេះ​ប្រាំបី​) ។

Picture

គេ​សង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ក៏​ដូច​ជា​អ្នក​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ បាន​នាំ​គ្នា​ទៅ​ដើរ​លេង​កម្សាន្ត ឈរ​គយគន់ ដោយ​អ្នកខ្លះ​ថតរូប​ស៊ែ​ល​ហ្វី​ទុកជា​អនុស្សាវរីយ៍​ជាដើម ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ នៅ​មុន​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នា​ឆ្នាំ​២០២១​នេះ ហាក់ដូចជា​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​តុបតែង​កែ​លំអ​ភ្លើង​បំភ្លឺ​នៅ​ក្នុង​ក្រុងប៉ៃលិន និង​កន្លែង​កំសាន្ត​ស្តេច​កន​(​សេះ​ប្រាំបី​) ក្នុងស្រុក​សាលា​ក្រៅ ដាក់​ជា​រាង​ផ្ការំដួល ដែល​មាន​ពណ៌​លឿងខ្ចី បញ្ចេញ​ពណ៌នា​ពេល​រាត្រី ជា​ពន្លឺ​ស្រស់បំព្រង​គួរ​ឱ្យ​ទាក់ទាញ ប្លែក​ភ្នែក​ខុស​ពី​ធម្មតា និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ផង​ដែរ ។

Picture

ប្រភព​បន្ត​ទៀត​ថា ឈាន​ចូល​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ បើ​ទោះបីជា​មាន​បញ្ហា​ជំងឺ​កូ​វី​ដ ១៩ កំពុង​វាយលុក​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​មួយ​នេះ ក៏​អ្នកស្រុក​ក្នុង​ក្រុងប៉ៃលិន បាន​ជួបជុំ​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​លើ​សួន​កុមារ​នា​ពេល​រាត្រី និង​អ្នកខ្លះ​ប្រកប​ភាព​ស្និទ្ធស្នាល​បងប្អូន​នៅផ្ទះ ដោយ​ហូប​អាហារ​ជាមួយ​គ្នា តាម​បរិបទ​កូ​វី​ដ​១៩ ។

Picture

ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សា​រឿ​ន ភេទ​ប្រុស រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ឆ្នាំ​ថ្មី​នេះ ខេត្ត​ប៉ៃលិន ពិតជា​ប្លែក​ភ្នែក​ខ្លាំង ដោយ​អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ ចាត់​ឱ្យ​មន្ត្រី ក្រោម​ឱវាទ​រៀបចំ​តុបតែង​ផ្កា​ភ្ញី ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​កែ​លំអ​កន្លែង​កំសាន្ត​ក្នុង​ក្រុង​ឱ្យទៅ​ជា មាន​សោភ័ណ​ភាពល្អ ទិដ្ឋភាព​ស្រស់បំព្រង ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​មិន​ចង់​ងើប​ចេញពី​កន្លែង​កំសាន្ត​ទាំង នេះ ។

Picture

គាត់​បន្ត​ទៀត​ថា ជា​រៀង​រាល់​ល្ងាច ក្រុម​គ្រួសារ​របស់​គាត់​តែងតែ​នាំ​គ្នា ទៅ​លេង​កំសាន្ត​នៅ​លើ​សួន​កុមារ ក្រោយ​ពី​ចប់​ការងារ​ផ្ទះ និង​ការងារ​ធ្វើ​ចំការ ដើម្បី​បំបាត់​ភាព​នឿយហត់ ហើយ​ក៏​នាំ​គ្នា​ទិញ​នំចំណី​ម្ហូបអាហារ ទទួលទាន​រួចរាល់ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ តែ​ទោះជា​យ៉ាងណា ក៏​ពួក​គាត់​នៅ​តែ​គោរព និង​អនុវត្តន៍​តាម​វិធានការ «៣​ការពារ ៣​កុំ​» របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រក្សា​ការពារ​កុំឱ្យ​មាន​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍៕

Picture
Picture
Picture
Picture