ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​ត្រឿ​ង​យក​លុយ​ជា​បន្តបន្ទាប់ ម្ដងនេះ​យក​រាង​ក្រែល​គ្មាន​លុយ​ឱ្យ បែក​ពាង​ប្រហុក

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្រូវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញ ហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​រង​ការ​ខូចខាត ដោយសា​តែ​ខ្វះ​ឈ្មួញ​ចូល​ទិញ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើររឿង​ដឹក​ជញ្ជូន​យក​ទៅ​លក់​។ តែ​​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​អា​ត្រឿ​ង…

ខេត្តតាកែវ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្រូវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ក្រុម​ឈ្មួញ​ទិញ ហើយ​ស្រូវ​ពលរដ្ឋ​ខ្លះ​រង​ការ​ខូចខាត ដោយសា​តែ​ខ្វះ​ឈ្មួញ​ចូល​ទិញ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើររឿង​ដឹក​ជញ្ជូន​យក​ទៅ​លក់​។

តែ​​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​អា​ត្រឿ​ង ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​ទឹកដី​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ បាន​ចាំ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថ្លៃ ដែល​ធ្វើ​ឱ្យ​ស្រូវ​ពលរដ្ឋ​រាប់​ម៉ឺន​ហិ​កតា​មាន​ទីផ្សារ​ជា​ធម្មតា​វិញ​។ ប៉ុន្តែ​ជា​អកុសល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ស្រាប់តែ​លោក ផុ​ក សា​រ៉ុ​ម មន្ត្រី​នគរបាល​ស្រុក​អង្គរបុរី បាន​ចុះ​មក​ឃាត់​ខ្លូ​ន​អា​ត្រឿ​ង យក​ទៅ​អធិការដ្ឋាន​ដោយ​គ្មាន​មូលហេតុ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អា​ត្រឿ​ង បាន​រៀបរាប់​ប្រាប់​ថា នៅ​វេលា​ខាងលើ គឺ​ពិតជា​មាន​មន្ត្រី​នគរបាល​ឈ្មោះ ផុ​ក សា​រ៉ុ​ម បាន​ចុះ​មក​ហៅ​លោក​ទៅ​អធិការដ្ឋាន​ពិតមែន ។ ពេល​ទៅ​ដល់​អធិការ​នគរបាល​ស្រុក​អង្គរបុរី ស្រាប់តែ​មានឈ្មោះ​លោក ប៉ែន រ​ដ្ឋា ហៅ​តោ​ខ្មៅ អធិការរង​ស្រុក​អង្គរបុរី និយាយ​ប្រាប់​លោក​ត្រឿ​ង​ថា «​បើ​ចង់​រួច​ខ្លូ​ន ត្រូវ​បង់លុយ​១០០០​ដុល្លារ​ទើប​រួច​ខ្លូ​ន​»​។

អា​ត្រឿ​ង បាន​រៀបរាប់​បន្ត​ទៀត​ថា «​លោក​បាន​មក​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ ដោយ​តម្លៃ​លើ​ឈ្មួញ​ដទៃ​ទៀត ហើយ​លោក​កំពុង​ទិញ​ស្រូវ​រាល់ថ្ងៃ​ពី​ពលរដ្ឋ ស្រាប់តែ​ក្រុម​មន្ត្រី​នគរបាល​ទូរស័ព្ទ​មក​ផង និង​ចុះ​មក​ហៅ​លោក​ផង ដើម្បី​ទៅ​ជួប​លោក​អធិការ​និយាយ តែ​រឿង​សុំ​លុយ​ពី​លោក​ក្នុង​តម្លៃ​ច្រើន​ហួសហេតុ​។

ពាក់ព័ន្ធ​ករណី​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យុង ប៊ុ​ន​យ៉ុ​ន អធិការ​ស្រុក​អង្គរបុរី បាន​ទេ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ចំ​លោក ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​អង្គរបុរី បាន​ថ្លែងប្រាប់​ថា លោក​មិន​បានដឹង​រឿង​លោក​អធិការ​ចាប់​ឃាត់​ជនជាតិ​វៀតណាម​ខាងលើ​នោះ​ទេ​។

បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ បានអោយ​ដឹង​ថា អា​ត្រឿ​ង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដោះ​លែងអោយ​ទិញ​ស្រូវ​បន្ត​ទៀត ក្រោយ​ឃាត់​ខ្លូ​ន​ជាង​១០​ម៉ោង ហើយ​អា​ត្រឿ​ង​មិន​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ទេ ព្រោះ​គ្មាន​លុយ ព្រោះ​សមត្ថកិច្ច​ទារ​លុយ​ពី​អា​ត្រឿ​ង​ច្រើន​ហួសហេតុ​ពេក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ