ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ប្រតិកម្ម​នឹង​គេហទំព័រ​សារព័ត៌មាន​មួយ ក្រោយ​ចេញផ្សាយ​ស្នាដៃ​​សិល្បករ​ម្នាក់​បាន​កែ​ច្នៃ​រូបថត​ជន​រង​គ្រោះ​​ក្នុង​សម័យ​ប៉ុ​ល​ពត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រតិកម្ម​ពី ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រតិកម្ម​ពី ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា យោង​តាម​គេហទំព័រ​សារព័ត៌មាន Vice មាន​ចំណងជើង​ថា These People Were Arrested by the Khmer Rouge and Never Seen again ចុះ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ ក្រសួង​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ​មានការ​បង្ហោះ​​រូប​ជន​រង​គ្រោះ​នៅ​អតីត​មន្ទីរ​ស​-២១ តាម​រយៈ​សារព័ត៌មាន​ខាងលើ ដោយ​ជនជាតិ​អៀ​កឡង់ ឈ្មោះ Matt Loughrey ដែល​បាន​យក​រូបថត​ទៅ​កែ​ច្នៃ​ជា​ពណ៌​ធម្មជាតិ និង​បាន​ច្នៃ​ឱ្យ​ខុស​ពី​ស្ថានភាព​ជាក់ស្តែង​អំឡុង​ពេល​ដែល​ជន​រង​គ្រោះ​ទទួល​រង​នូវ​ការ​គម្រាមកំហែង​ពី​សំណាក់​ពួក​ខ្មែរក្រហម​។


ក្រសួង​មិន​អាច​ទទួលយក​ទ​ង្វើ​បែប​អគតិ​នេះ​ទេ ដ្បិត​កិច្ចការ​ដែល​ឈ្មោះ Matt Loughrey បាន​ធ្វើ គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ ភាព​ពិត​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​បំពាន​បំ​ពោះ​សិទ្ធិ​នៃ​ការ​ប្រើប្រាស់​រូបថត​របស់​សារមន្ទីរ​។ សូមបន្តអានសេចក្តីប្រកាសរបស់ក្រសួងជាបន្តនៅខាងក្រោម ៖

អត្ថបទសរសេរ ដោយ