ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ចម្លើយសារភាពជនសង្ស័យ​សម្លា.ប់ស្ត្រីម្នាក់​ក្នុងរណ្តៅដី

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ នគរបាល​បំបែកសំណុំរឿងឃា.តកម្ម​សម្លា.ប់​ស្ត្រី​ម្នាក់ នៅ​ក្នុងរណ្តៅដី តាម​​បណ្តោយ​ផ្លូវ​សែន​ជ័យ ស្ថិត​ក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃទី​​៩​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ នគរបាល​បំបែកសំណុំរឿងឃា.តកម្ម​សម្លា.ប់​ស្ត្រី​ម្នាក់ នៅ​ក្នុងរណ្តៅដី តាម​​បណ្តោយ​ផ្លូវ​សែន​ជ័យ ស្ថិត​ក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃទី​​៩​ មេ​សា​ ឆ្នាំ​​២០២១ បាន​ហើយ ក្នុង​នោះ​នគរបាលចាប់​​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់ជា​ជន​ដៃដល់​ កាលពីវេលា​ម៉ោង​​៨​ព្រឹកថ្ងៃទី​១០ មេសា ឆ្នាំ​​២០២១ ដើម្បី​ចាត់ការ​តាមនីតិ​វិធី​។

លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១១​ មេ​សា​ ឆ្នាំ​២០២១​នេះ​ថា ជនសង្ស័យ​ឈ្មោះ កែវ ថុ​ល ភេទ​ប្រុស អាយុ៣៦​ឆ្នាំ មុខរបរសន្តិសុខ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត មាន​ទីលំនៅភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យឹ​ង សៅ ភេទ​ស្រី អាយុ៣០​ឆ្នាំ មុខរបរបុគ្គលិក​អនាម័យ ​មាន​ស្រុក​កំណើតភូមិ​ត្រពាំង​គគីរ ភូមិ​ល្បើក ស្រុក​ឈូក ខេត្តកំពត មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ឲ្យ​ដឹង​តាម​របាយ​ការ​ស្រាវជ្រាវ​ថា ករណីឃា.តកម្ម​គិត​ទុកជា​មុន​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ក្នុង​រណ្តៅដី​​​មួយ​កន្លែង ​តាម​​បណ្តោយ​ផ្លូវ​សែន​ជ័យ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

លោកស្នងការ​បាន​បន្ត​ថា ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ខាងលើ​​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​មក​ពិនិត្យ​ទីតាំង​កើតហេតុ ឃើញ​ស.ព​ស្រី្ត​​ម្នាក់ អាយុ​ប្រហែល​៣០​ឆ្នាំ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​លឿង ខោ​ស្ព័​រ​កីឡា​ជើងវែង មាន​ស្លាកស្នាមអា​.រក, ជាំភ្នែក​ខាងស្តាំ, ​ជាំ​ថ្គាម​ខាងឆ្វេង និង​ជាំ​បបូរមាត់​ផ្នែក​ខាងលើ ។

លោកស្នងការបានបន្ត​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត នៅ​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង៣និង​៣០​នាទីរសៀល​ នគរបាល​បាន​រក​ឃើញ​វិទ្យុទាក់ទង​មួយ​គ្រឿង នៅ​ក្នុង​ជង្ហុក​​ថ្ម ក្បែរ​កន្លែង​កើតហេតុ រួច​បន្ត​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ រហូត​ដល់​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​នៅ​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង៨ព្រឹក​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​បាន​រួមរស់​ជាមួយ​​ស្ត្រី​​រង​គ្រោះ​រយៈពេល​២​ឆ្នាំ​ហើយ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ មូលហេតុ​ឈាន​ដល់​ការ​សម្លា.ប់​​ស្ត្រី​​រង​គ្រោះ​នេះ គឺ​ដោយសារ​ខ្លួន ​និង​ជន​រង​គ្រោះ តែងតែមាន​ជម្លោះ​នឹង​គ្នា​សឹង​រាល់ថ្ងៃ ហើយ​​ស្ត្រី​​រង​គ្រោះ​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​តិះដៀល​មក​លើ​ខ្លួន ។

ជនសង្ស័យ​បាន​បន្ត​ថា ​រហូតមក​​ដល់​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល៨យប់ ខ្លួន​បាន​បបួល​​ស្ត្រី​​រង​គ្រោះ​ផឹកស៊ី រហូត​ដល់​វេលា​ម៉ោង១ រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២១ ខ្លួន​បាន​ដឹក​​ស្ត្រី​​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់ ខណៈនោះ​​ស្ត្រី​​រង​គ្រោះ​បាន​​និយាយ​ថា «មុខ​ហ្អែ​ង​គ្មាន​ប្រាក់​នាំ​យើង​ដេក​ផ្ទះសំណាក់​ទេ មាន​តែ​ដេក​ក្នុង​ព្រៃ» ។ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កន្លែង​កើតហេតុ​ខាងលើ ដោយ​ទ្រាំ​នឹង​សម្តី​​ស្ត្រី​​រង​គ្រោះ​មិន​បាន ខ្លួន​បាន​ធ្វើ​សកម្មភាព​សម្លា.ប់​​ស្ត្រី​​រង​គ្រោះ ដោយ​ប្រើ​ឧបករណ៍​សាក​ថ្ម​វា.យ​ក្បាល​, វា.យ​ភ្នែក​, វា.យ​មាត់, ​យកដៃ​ច្របាច់ក បណ្តាល​ឲ្យ​សន្លប់ ​បន្ទា​ប់មក​​ខ្លួន​យក​ផ្លែ​ឡា​ម​អា.រ​ក រ​ហូត​ដល់​​ស្ត្រី​​រង​គ្រោះ​ដាច់ខ្យល់​ស្លា.ប់នៅ​នឹង​កន្លែង​កើតហេតុ រួច​បាន​រត់គេច​ខ្លួន ។

​បច្ចុប្បន្ន​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំពុង​បន្ត​នី​​តិ​វិធីបញ្ជូនជនសង្ស័យ​​ទៅ​កាន់​​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ