ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌមានជ័យ​បញ្ជាក់​ថា ពុំ​មានការ​បិទ​ខណ្ឌមានជ័យ​នោះ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​បែកធ្លាយ​នូវ​សារ​សំឡេង​អាណា​មិ​ក របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន និយាយ​ថា មានការ​បិទ​ខណ្ឌមានជ័យ​ទាំងមូល មិន​ឲ្យ​មានការ​ចេញចូល​ក្នុង​រយៈពេល​៣​ម៉ោង​រួច​មក នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បែកធ្លាយ​នូវ​សារ​សំឡេង​អាណា​មិ​ក របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន និយាយ​ថា មានការ​បិទ​ខណ្ឌមានជ័យ​ទាំងមូល មិន​ឲ្យ​មានការ​ចេញចូល​ក្នុង​រយៈពេល​៣​ម៉ោង​រួច​មក នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ពុំ​មានការ​បិទ​ខណ្ឌមានជ័យ​នោះ​ទេ​។ ចំណែកឯ​អាជ្ញាធរ​ខណ្ឌមានជ័យ ក៏​បាន​ធ្វើការ​បដិសេធ និង​ច្រានចោល​ថា​ជា​ព័ត៌មាន​មិន​ពិត​នេះ​ដែរ​។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​បញ្ជាក់ ប្រាប់​តាម​រយៈ​ទូរស័ព្ទ​ថា ៖ សារ​សំឡេង​ដែល​បាន​ចែកចាយ​ត​គ្នា​ថា មានការ​បិទ​ខណ្ឌមានជ័យ គឺជា​ព័ត៌មាន​មិន​ពិត​ឡើយ ពោល​គឺ​ពុំ​មានការ​បិទ​ខណ្ឌ ឬ​សង្កាត់​នោះ​ទេ មាន​តែ​ការ​បិទ​ផ្ទះ​របស់​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ឬ​ផ្លូវ ឬ​តំបន់​មួយ​ចំនួន​ដែល​រក​ឃើញ​ថា មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​ខ្លាំង​ប៉ុណ្ណោះ​។ ក្រៅពី​នោះ គឺ​ពុំ​មានការ​បិទ​ទ្រង់ទ្រាយ​ធំ ដូច​សារ​សំឡេង​អាណា​មិ​ក​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា តាម​រយៈ​សារ​សំឡេង ដែល​បាន​ចែកចាយ​ត​គ្នា នៅ​លើ​បណ្តាញ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា ប្រព័ន្ធ​តេ​ឡេ​ក្រាម , WhatsApp និង Messenger ជាដើម ដោយ​បាន​និយាយ​ថា ៖ នៅ​ក្នុង​រយៈពេល​៣​ម៉ោង​ទៀត អាជ្ញាធរ​នឹង​មានការ​បិទ​ចរាចរណ៍​មិន​ឲ្យ​មានការ​ចេញចូល​ក្នុង​ខណ្ឌមានជ័យ​ឡើយ ដោយសារ​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​ខ្លាំង​ពី​សំណាក់​បងប្អូន​កម្មករ​រោងចក្រ​។ សំឡេង​សារ​អាណា​មិ​ក​ដដែល​នោះ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ក្នុង​ខណ្ឌមានជ័យ សូម​ចាក​ចេញពី​លំនៅ​ឋាន​ជា​បន្ទាន់ បើ​ពុំ​ដូច​នោះ​គេ​នឹង​បិទ​ខណ្ឌ​លែង​ឲ្យ​ចេញ​ហើយ​៕ ដោយ ៖ ម៉ម លីហេង​+​ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ